Posts tagged as "Hun Sen"

ខ្លឹមសារ​ថ្ងៃ​៧មករា កាន់​តែ​«គ្មាន​ន័យ»​សម្រាប់​យុវជន​ថ្ងៃ​នេះ

ខ្លឹមសារ​ថ្ងៃ​៧មករា កាន់​តែ​«គ្មាន​ន័យ»​សម្រាប់​យុវជន​ថ្ងៃ​នេះ

អតីតកាលនិងបច្ចុប្បន្ន - សំរាប់​ប្រជា​ពលរដ្ឋ​កម្ពុជា រួច​ផុត​ពី​របប​ខ្មែរ​ក្រហម​មួយ​ភាគ  បាន​បក​ស្រាយ​ថា ថ្ងៃ​រំដោះ​​៧មករា ​ជា​ថ្ងៃ​កំណើត​ទី​២​របស់​ខ្មែរ ដែល​ប្រជាជន​ខ្មែរ​គួរ​តែ​ដឹង​គុណ«សម្តេច»​ទាំង​បី និង​វៀតណាម ព្រោះ​​បើ​គ្មាន​​កងទ័ព​វៀតណាម​ទេ​នោះ កម្ពុជា​នឹង​គ្មាន​ថ្ងៃ​រួច​ផុត​ពី​របប​នេះ​ឡើយ។ យុវជន​មួយ​ចំនួន ដែល​គាំទ្រ​ថ្ងៃ​៧មករា ពួក​​គេ​សុទ្ធ​តែ​បាន​ដឹង​រឿង​ហេតុការណ៍ ក្នុង​សម័យ​កាល​នោះ តាម​រយៈ​ឪពុក​ម្ដាយ​របស់​ពួក​គេ ហើយ​ភាគ​ច្រើន​​ពី​ក្នុង​​នោះ បាន​ទទួល​ដឹង​គុណ​ថ្ងៃ​នេះ ដោយ​សារ​បាន​ជួយ​សង្គ្រោះ​ឪពុក​ម្ដាយ​របស់​ពួក​គាត់ និង​ប្រជាជន​កម្ពុជា។

កញ្ញា សុវណ្ណសា ដែល​ជា​គណនេយ្យករ​ម្នាក់ បាន​ថ្លែង​ឡើង​ថា «៧មករា មាន​សារៈ​សំខាន់ ខ្ញុំ​អរគុណ​ដល់​សម្តេច​​ទាំង​បី​ដែល​គាត់​បាន​ជួយ​ខ្មែរ អោយ​រួច​ផុត​ពី​របប​ប្រល័យ​ពូជ​សាសន៏ [...]

អង្គការជាតិ-អន្តរជាតិ សុំ​ព្រះមហាក្សត្រ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល ឲ្យ​ឈប់​ប្រើ​ហិង្សា

អង្គការជាតិ-អន្តរជាតិ សុំ​ព្រះមហាក្សត្រ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល ឲ្យ​ឈប់​ប្រើ​ហិង្សា

ក្រុមសម្ព័ន្ធអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិនៅ ក្នុងប្រទេសកម្ពុជាចំនួន ១៣ បានសរសេរលិខិតថ្វាយ​ព្រះមហាក្សត្រព្រះបាទព្រះបរមនាថ នរោត្តម សីហមុនី ដោយស្នើឲ្យព្រះអង្គស្តេចយាងចេញ ព្រះរាជអន្តរាគមន៍​ទៅ​ប្រមុខរដ្ឋាភិបាលកម្ពុជាជាបន្ទាន់ ដើម្បីឲ្យបញ្ឈប់សកម្មភាព​ប្រើកម្លាំងប្រដាប់អាវុធ សម្លាប់​ប្រជាពលរដ្ឋស្លូតត្រង់​ត​ទៅទៀត។


ដំណើរយ៉ាងត្រឡប់វិញ របស់ព្រះមហាក្សត្រនរោត្ដម សីហមុនី នៅព្រលានយន្ដហោះភ្នំពេញ ថ្ងៃទី១១ខែកញ្ញា ឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O. Vary)

ការបង្ក្រាបលើកម្មករ​ - បន្ទាប់ពីមានអំពើហិង្សាដែលបង្កឡើងដោយក្រុមកម្មករ ជាមួយនឹងកងកម្លាំងបង្រ្កាប​របស់​រដ្ឋាភិបាលលោក ហ៊ុន សែន កាលពីថ្ងៃទី ០២ ទី ០៣ ខែមករាកន្លងទៅ ដែលបានបណ្តាលឲ្យមនុស្សចំនួន ៥ [...]

ទិវា​ថ្ងៃ ៧​មករា ត្រូវ​បាន​ប្រារព្ធ​ធ្វើ ក្រោម​បរិយាកាស​ដ៏​តឹង​តែង

ទិវា​ថ្ងៃ ៧​មករា ត្រូវ​បាន​ប្រារព្ធ​ធ្វើ ក្រោម​បរិយាកាស​ដ៏​តឹង​តែង

«ជ័យជំនះ ៧មករា បានសង្គ្រោះប្រជាជនកម្ពុជាឲ្យរស់រានមានជីវិតឡើងវិញ បានទាន់ពេលវេលាល្អណាស់»  នេះ​ជាកាលើកឡើងរបស់លោក ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា ក្នុងទិវា​រំឭកខួបទី៣៥ នៃទិវាជ័យជំនះ ៧មករា ខណៈបរិយាកាសនយោបាយមួយ កំពុងមានសភាពតឹងតែងខ្លាំងនៅឡើយ នៅរាជធានីភ្នំពេញ ក្រោយការបង្ក្រាបបាតុកម្មយ៉ាងរង្គាល នៅផ្លូវវេងស្រេង និងការបណ្ដេញចេញដោយហិង្សា នូវបាតុកម្មរបស់គណបក្សប្រឆាំង ពីទីលានប្រជាធិបតេយ្យ កាលពី២-៣ថ្ងៃមុន។


ប៉េងប៉ោង ដែលគេបម្រុងនឹងបង្ហោះឡើង ដើម្បីបញ្ចប់ទិវាថ្ងៃ៧មករាឆ្នាំ២០១៤នេះ។ (រូបថត MONOROOM.info/ SengHong)

៧ មករា ១៩៧៩-២០១៤ - ទិវារម្លឹកខួបលើកទី៣៥ ជ័យជំនះ ៧ មករា ជាការរំលឹកខួបជ័យជំនះលើ [...]

ហ៊ុន សែន រង​ការ​ប្តឹង​ជា​ថ្មី​ឡើង​តុលាការ ករណី​«កោះ​ត្រល់​និង​យួន»

ហ៊ុន សែន រង​ការ​ប្តឹង​ជា​ថ្មី​ឡើង​តុលាការ ករណី​«កោះ​ត្រល់​និង​យួន»

«កាត់ទឹកដីកោះត្រល់ និងកោះក្រចកសេះទាំងស្រុង ទៅឲ្យយួនដោយខុសច្បាប់ និងពីបទក្លែងបន្លំ​ឯកសារ​សាធារណៈ ដែលជាអ្នកផ្តើមគំនិត រួមដៃជាមួយបក្សពួករបស់ខ្លួន បណ្តាយឲ្យជនជាតិយួនចូលមកខុសច្បាប់» នេះជាកម្មវត្ថុក្នុងពាក្យបណ្តឹង ដែលប្តឹងដោយ យុវជនឈ្មោះ នាង សុឃុន ប្តឹងលោក ហ៊ុន សែន នាយករដ្ឋមន្រ្តី​កម្ពុជា​បច្ចុប្បន្ន។

ប្រព័ន្ធយុត្តិធម៌  - ជាលើកដំបូងសម្រាប់ឆ្នាំ២០១៤ ដែលលោក នាយករដ្ឋមន្រ្តី ហ៊ុន សែន ត្រូវបានយុវជនមួយរូប ប្តឹងទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៦ ខែមករានេះ។ ពាក្យបណ្តឹងនោះមានតែស្នាមមេដៃ [...]

សម រង្ស៊ី៖ ហ៊ុន សែន ទៅ​យួន​ប៉ុន្មាន​ថ្ងៃ​មក​វិញ​ផ្ទុះ​ហិង្សា​តែ​ម្តង

សម រង្ស៊ី៖ ហ៊ុន សែន ទៅ​យួន​ប៉ុន្មាន​ថ្ងៃ​មក​វិញ​ផ្ទុះ​ហិង្សា​តែ​ម្តង

ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានបង្ហាញនូវការចាប់អារម្មណ៍របស់ខ្លួន ចំពោះវត្តមាន​នៃ​លោក ហ៊ុន សែន នៅក្នុងប្រទេសវៀតណាមថា លោក ហ៊ុន សែន បន្ទាប់ពីទៅប្រទេស«យួន»ប៉ុន្មានថ្ងៃ ត្រលប់​មកវិញ​ផ្ទុះអំពើហិង្សាតែម្តង។ ផ្ទុះហិង្សា ដែលបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៥ នាក់ បានស្លាប់បាត់បង់ជីវិត និងរងរបួសចំនួន ៣០ នាក់។


លោក សម រង្ស៊ី នៅមុខសំណាក់ព្រះអង្គចេកព្រះអង្គចម ក្រុងសៀមរាប-អង្គរ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O. Vary)

នយោបាយកម្ពុជា -គ្រាន់តែឆ្នាំថ្មីឆ្នាំ ២០១៤ ឈានចូលមកដល់មិនបានប៉ុន្មានថ្ងៃផង កម្ពុជាបានរីកមុខល្បីសុស​សាយនៅពាសពេញសកលលោក។ ភាពល្បីល្បាញរបស់កម្ពុជាប្រាប់ទៅពិភពលោក គឺការកាប់សម្លាប់​បង្ហូ​ឈាម​ខ្មែរគ្នាឯង [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...