ហ៊ុន សែន នៅតែថា«មិនចុះចេញ» តែបក្សសង្រ្គោះជាតិនៅតែទាមទារ
បុរសខ្លាំងកម្ពុជាលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានគ្រប់គ្រងអំណាច អស់រយៈពេលជិត៣០ឆ្នាំមកហើយនោះ បានអះអាងជាថី្ម ថាលោកមិនចុះចេញពីតំណែងដាច់ខាត ហើយលោកនឹងនៅតែបន្តធ្វើ ជានាយករដ្ឋមន្រ្តីស្របច្បាប់ ៥ឆ្នាំទៅមុខទៀត ដោយគ្មាននរណា អាចមកទម្លាក់លោកបាននោះទេ។ តែសម្រាប់គណបក្សសង្រ្គោះជាតិ ដែលជាគណបក្សជំទាស់ នៅតែរក្សាការទាមទារឲ្យលោក ហ៊ុន សែន ចុះចេញពីតំណែង និងត្រៀមរៀបចំការបោះឆ្នោតមុនបញ្ចប់អាណត្តិឡើងវិញ។
លោក ហ៊ុន សែន នៅមន្ទីររដ្ឋសភាថ្ងៃទី២៤ខែកញ្ញាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O.Vary)
នយោបាយកម្ពុជា - នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៤ នេះ ក្នុងពិធីបើកការដ្ឋានគម្រោងសាងសង់ស្ពានជ្រៃធំ-ឡុងប៊ិញ ក្នុងស្រុកកោះធំ ខេត្តកណ្តាល លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន [...]