មាជ សុវណ្ណារ៉ា ឲ្យយុវជនមើលភូមា ដើម្បីការផ្លាស់ប្តូរនៅកម្ពុជា
លោក មាជ សុវណ្ណារ៉ា បានធ្វើការអំពាវនាវ ពីពន្ធនាគារព្រៃស ដល់ស្រទាប់យុវជន និងអ្នកស្រឡាញ់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ត្រូវរួបរួមគ្នាក្រោកឈរឡើង ដើម្បីធ្វើការផ្លាស់ប្តូរ តាមរយះការសម្រេចឆន្ទះ ក្នុងការបោះឆ្នោត។
ស្រង់សំដីដោយភរិយារបស់លោក មកផ្សាយនៅលើបណ្ដាញសង្គម ក្នុងថ្ងៃរំលឹកខួប១ឆ្នាំ នៃការចាប់ឃាត់ខ្លួនលោកនោះ សកម្មជនរបស់គណបក្សសង្គ្រោះជាតិ លោក មាជន សុវណ្ណារ៉ា បានស្នើឲ្យអ្នកស្រលាញ់ប្រជាធិបតេយ្យទាំងអស់ ក្រឡេកទៅមើលស្ថានការណ៏ «ផ្លាស់ប្តូរអ្នកដឹកនាំ» នៅប្រទេសភូមា។ ហើយប្តីអ្នកស្រីបានអះអាងថា ការតស៊ូ២៥ឆ្នាំ នាំមកនូវសេរីភាព ដែលពលរដ្ឋភូមា ក៏ដូចសហគមន៏អន្តរជាតិចង់បាន តាមគោលការណ៏លិទ្ធប្រជាធិបេតយ្យ និងសិទ្ធិមនុស្ស សម្រាប់ប្រទេសភូមា។
អ្នកស្រី ជេមី មាជ បាននាំពាក្យរបស់ស្វាមីខ្លួន មកសរសេរថា ពួកយោធាភូមា បានដាក់ប្រទេសរបស់ខ្លួន ឲ្យស្ថិតក្នុងរបបផ្តាច់ការ រំលោភសិទ្ធិមនុស្ស [...]