សួន សេរីរដ្ឋា ជំរុញឲ្យត្រកូល ហ៊ុន ប្ដឹង«Global Witness»
«បើគ្រួសារលោក ហ៊ុន សែន ពិតជាស្អាតស្អំ និងហ៊ានប្រតិកម្មបដិសេធរបាយការណ៍ របស់ "Global Witness" នោះ ខ្ញុំលើកទឹកចិត្ត ឲ្យគ្រួសារលោក ហ៊ុន សែន ហ៊ានប្តឹងទៅតុលាការប្រទេសអង់គ្លេស ប្រឆាំង "Global Witness" ដើម្បីរកយុត្តិធម៌ ឲ្យគ្រួសារត្រកូល ហ៊ុន របស់ខ្លួន» នេះជាការអ្វី ដែលគេអាចអានបាន នៅក្នុងសំណេរមួយរបស់លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ នៅលើបណ្ដាញសង្គម មួយថ្ងៃក្រោយការចេញផ្សាយរបាយការណ៍ របស់អង្គការឃ្លាំមើលពិភពលោក ហៅជាភាសាអង់គ្លេស «Global Witness» ទាក់ទងនឹង«ចក្រភពជំនួញ នៃមហាផៅសន្ដានត្រកូល ហ៊ុន»។
របាយការណ៍ដ៏ពេញលេញ ដែលមានចំណងជើងថា «ការគ្រប់គ្រងដ៏អរិភាព (Hostile Takeover)» របស់អង្គការ គ្លបប៊ល វិតណេស បានចេញផ្សាយឲ្យដឹង កាលពីថ្ងៃព្រហស្បត្តិ៍ម្សិលម៉ិញ [...]