សុខ ឥសាន ថា សម រង្ស៊ី កំពុង«ដេកយល់សប្ដិ»
ការលើកឡើង របស់លោក សម រង្ស៊ី គ្រាន់តែជា«ការស្រមើស្រមៃ ដេកយល់សប្តិ» ប៉ុណ្ណោះ។ នេះ ជាការថ្លែងឡើង របស់លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ដើម្បីប្រតិកម្មទៅនឹងលក្ខខណ្ឌទាំងឡាយ ដែលលោក សម រង្ស៊ី បានលើកឡើង ដើម្បីជាថ្នូរ ឲ្យសហគមន៍អន្តរជាតិ និយាយរកលោក ហ៊ុន សែន។
ការអះអាងរបស់លោក សម រង្ស៊ី នោះ ធ្វើឡើងបន្ទាប់ពី លោក ហ៊ុន សែន បានស្នើព្រះមហាក្សត្រ ឲ្យព្រះរាជទានលើកលែងទោស ដល់ជនជាប់ឃុំជាច្រើននាក់ ដែលអនុញ្ញាតឲ្យពួកគេ មានសេរីភាពជាបន្តបន្ទាប់ ក្នុងប៉ុន្មានថ្ងៃចុងក្រោយនេះ។ សម្រាប់ប្រធានចលនាសង្គ្រោះជាតិ ការដោះលែងអ្នកជាប់ឃុំទាំងនោះ មិនទាន់គ្រប់គ្រាន់ទេ តែលោក ហ៊ុន សែន ត្រូវបំពេញតាមលក្ខខណ្ឌទាំងអស់ ដូចខាងក្រោម៖
១- យល់ព្រមឲ្យគណបក្សសង្គ្រោះជាតិ ដំណើរការឡើងវិញ
២- [...]