ក្រុមហ៊ុនសូនី ប្រកាស​ចេញ​ទូរស័ព្ទ អ៊ិចផឺរៀ អេសភី និងអ៊ិល

អ៊ិចផឺរៀ អេសភី (Xperia SP) នាំមកនូវទំហំ ៤,៦អ៊ីញ ៧២០ផិចស្ស៊ែល អេចឌី រៀលីធី ឌីសផ្លេ (HD Reality Display)។ រៀលីធី ឌីសផ្លេ របស់សូនី បានយកទម្រង់បច្ចេកវិទ្យាពី ប្រេវ៊ែ ធីវី (Bravia TV) ដែលជាក្រុមហ៊ុន បង្កើននូវពន្លឺច្បាស់ល្អ និងបង្ហាញរូបភាពបានស្អាត។ ដោយមានប្រព័ន្ធដំណើរការ ម៉ូបៃ ប្រេវ៊ែ អេនជិន ២ (Mobile Bravia Engine 2) បានធ្វើឲ្យទូរស័ព្ទនេះ អាចកែប្រែការបង្ហាញ ស្របទៅតាមប្រភេទនៃរូបភាពរបស់អ្នក ដោយស្វ័យប្រវត្តិ។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: March 19, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមហ៊ុនសូនី (Sony) បានបង្ហាញទូរស័ព្ទ អ៊ិចផឺរៀ (Xperia) ថ្មី ២ប្រភេទរបស់ខ្លួន ដល់អតិថិជនទាំងអស់ ដែលគិតថា ទំហំ ៥អ៊ីញ របស់ទូរស័ព្ទ អ៊ិចផឺរៀ ហ្សិដ (Xperia Z) និង ហ្សិដអ៊ិល (ZL) មានទំហំធំពេកពិបាកកាន់។

អ៊ិចផឺរៀ អេសភី (Xperia SP) នាំមកនូវទំហំ ៤,៦អ៊ីញ ៧២០ផិចស្ស៊ែល អេចឌី រៀលីធី ឌីសផ្លេ (HD Reality Display)។ រៀលីធី ឌីសផ្លេ របស់សូនី បានយកទម្រង់បច្ចេកវិទ្យាពី ប្រេវ៊ែ ធីវី (Bravia TV) ដែលជាក្រុមហ៊ុន បង្កើននូវពន្លឺច្បាស់ល្អ និងបង្ហាញរូបភាពបានស្អាត។ ដោយមានប្រព័ន្ធដំណើរការ ម៉ូបៃ ប្រេវ៊ែ អេនជិន ២ (Mobile Bravia Engine 2) បានធ្វើ​ឲ្យ​ទូរស័ព្ទនេះ អាចកែប្រែការបង្ហាញ ស្របទៅតាមប្រភេទនៃរូបភាពរបស់អ្នក ដោយស្វ័យប្រវត្តិ។

ការភ្ជាប់មកជាមួយ ប្រព័ន្ធ៤ជី អ៊ិលធីអ៊ី (4G LTE) ធ្វើឲ្យទូរស័ព្ទនេះ អាចធ្វើការបង្ហាញរូបភាព និងវីឌីអូ នៅលើអេក្រង់​ទូរទស្សន៏ និងអាចចែករំលែកឯកសារទៅកាន់ឧបករណ៏ដទៃទៀត។ កាម៉ារ៉ាមានទំហំ ៨ម៉េកាផិចស្ស៊ែល «ដែលអាចចាប់​យករូបភាពបានយ៉ាងឆាប់រហ័ស» និង គុណភាពរបស់រូបភាពមានកំរិតខ្ពស់ ទោះបីជានៅពេលយប់ ឬស្ថិតក្នុងតំបន់​កុង​ពន្លឺក៏ដោយ។ ការរចនា នាំមកជាមួយនឹងប្រភេទពណ៌ខុសៗគ្នា ដែលអាចឲ្យអ្នកជ្រើសរើស ទៅតាមចំណង់ចំណូលចិត្ត​បាន។

ការរចនាសំបកខាងក្រៅ ដោយមានបំពាក់ អាលុយម៉ីញ៉ូម ហើយមានពណ៌ក្រហម ពណ៌ស និងពណ៌ខ្មៅ។

ចំណែកឯ អ៊ិចផឺរៀ អ៊ិល (Xperia L) មានទំហំអេក្រង់ ៤,៣អ៊ីញ ការបង្ហាញដោយ អេហ្វដ័បលយូវីកា (FWVGA) ដែល​អាច​មើល រឿង និងវីឌីអូ ពេញអេក្រង់ និងគ្មានគែម។

កាម៉ារ៉ារបស់វា ដូចទៅនឹង អេសភី ដែរ មានទំហំ ៨ម៉េកាផិចស្ស៊ែល អាចថតយករូបភាពបានយ៉ាងលឿន ដោយបំពាក់​មក​ជាមួយនឹងបច្ចេកវិទ្យា អេចម៉ូ អ៊ែអេស (Exmor RS) របស់ក្រុមហ៊ុនសូនី ធ្វើឲ្យរូបភាពមានគុណភាពខ្ពស់។

លោក កាឡាំ ម៉ាកដូកល (Calum MacDougall) នាយកទីផ្សាររបស់ក្រុមហ៊ុនសូនី បាននិយាយថា «អត្ថប្រយោជន៏ទូរស័ព្ទ ថ្មីទាំង២ប្រភេទនេះ បានមកពីការ ការកែប្រែថ្មី និងជាការខិតខំរបស់អ្នកជំនាញជាច្រើនរូប សំរាប់ផ្តល់ជូនដល់អតិថិជន ឬអ្នកប្រើប្រាស់ ទាំងឡាយណា ដែលចូលចិត្តការកំសាន្ត តាមបែប អេចឌី នៅលើ ៤ជី អ៊ិលធីអ៊ី អាចជ្រើសរើសយក ប្រភេទអ៊ិចផឺរៀ អេសភី។ សំរាប់អ្នកដែលចូលចិត្ត ផ្តិតយករូបភាពគ្រប់សកម្មភាពនោះ អាចជ្រើសរើសយក អ៊ិចផឺរៀ អ៊ិល។»

ក្រុមហ៊ុនសូនី កំពុងតែផលិតនូវ ឧបករណ៏អ៊ិចផឺរៀ ជាច្រើន។ ហើយទូរស័ព្ទប្រភេទ អេសភី និង អ៊ិល នឹងអាចចេញ​នៅ​លើ​ទីផ្សារ នៅមុនការចាប់ផ្តើមនូវត្រីមាសបន្ទាប់។ កាលពីខែមករាកន្លងទៅ ក្រុមហ៊ុនក៏បានចេញនូវទូរស័ព្ទ ដែលមានទំហំ ៥អ៊ីញ អ៊ិចផឺរៀ ហ្សិដ និង អ៊ិចផឺរៀ ហ្សិដអ៊ិល៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១៩ ខែមិនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...