ទូរស័ព្ទ​ទំនើប​៖ សូនី​«អ៊ិច​ផឺ​រៀ​ហ្សឹដ​អាល់​ត្រា» នឹង​ចេញ​លក់​ក្នុង​ពីរ​សប្ដាហ៍​ទៀត (VDO)

ក្រុមហ៊ុនសូនី (Sony) បានប្រកាសថា ទូរស័ព្ទដៃឆ្លាតវ៉ៃ ឬហៅថា «ផាប្លិត» (Phablet) ស៊េរី «អ៊ិចផឺរៀហ្សឹដ អាល់ត្រា» (Xperia Z Ultra) នឹងចេញលក់ នៅលើទីផ្សារ នៃប្រទេសអង់គ្លេសជាផ្លូវការដំបូងគេ នៅថ្ងៃទី១២ ខែសីហាខាងមុខ ដែលមានតម្លៃ ៥៩៩.៩៨ផោន (៩១៣.៥៩ដុល្លាសហរដ្ឋអាមេរិក)។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: August 01, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមហ៊ុនសូនី (Sony) បានប្រកាសថា ទូរស័ព្ទដៃឆ្លាតវ៉ៃ ឬហៅថា «ផាប្លិត» (Phablet) ស៊េរី «អ៊ិចផឺរៀហ្សឹដ អាល់ត្រា» (Xperia Z Ultra) នឹងចេញលក់ នៅលើទីផ្សារ នៃប្រទេសអង់គ្លេសជាផ្លូវការដំបូងគេ នៅថ្ងៃទី១២ ខែសីហាខាងមុខ ដែលមានតម្លៃ ៥៩៩.៩៨ផោន (៩១៣.៥៩ដុល្លាសហរដ្ឋអាមេរិក)។

អ៊ិចផឺរៀហ្សឹដ អាល់ត្រា មានទំហំអេក្រង់ ៦.៤អ៊ីញ ដែលអាចបង្ហាញរូបភាពបានធំបំផុត រហូតដល់ទៅ ១០៨០ X ១៩២០ ភិចស្សែល។ វាអនុញ្ញាតឲ្យអ្នកប្រើប្រាស់ អាចចុចលើអេក្រង់បានគ្រប់ម្រាមដៃទាំង១០។ ជាពិសេសអេក្រង់របស់វា មានភាពធន់ខ្ពស់ ក្នុងការកោសឆូតផ្សេងៗ។

កាមេរ៉ាក្រោយ មានទំហំ ៨ម៉េហ្គាភិចស្យែល អាចចាប់យករូបភាពបានធំបំផុត ៣២៦៤ X ២៤ ៤៨ និងអាចថតជាវីឌីអូ បានទំហំ ១០៨០ភិចស្យែល។ រីឯកាមេរ៉ាមុខ មានទំហំ ២ម៉េហ្គាភិចស្យែល អាចថតបានទំហំ ១០៨០ភិចស្យែលផងដែរ។

ទូរស័ព្ទដៃឆ្លាតវ៉ៃ ស៊េរីថ្មីចុងក្រោយបំផុតនេះ មានវិមាត្រ ១៧៩.៤ X ៩២.២ X ៦.៥ មីលីម៉ែត្រ និងមានទម្ងន់ ២១២ក្រាម។ វាមានអង់ចងចាំ (RAM) ទំហំមិនធម្មតា រហូតដល់២ជីហ្គាបៃ ហើយអាចផ្ទុកបាន ១៦ជីហ្គាបៃ (នៅក្នុងម៉ាស៊ីនស្រាប់) និងអាចបន្ថែមកាត មីក្រូអេសឌី (microSD) ពីលើទៀតបានដល់ ៦៤ជីហ្គាបៃ។

វាដំណើរការដោយប្រព័ន្ធប្រតិបត្តិការ អេនដ្រយ ៤.២ ជីលីបីន (Android OS, v4.2 Jelly Bean) និងមានម៉ាស៊ីន (CPU) ទំហំ ២.២ជីហ្គាអែក ប្រភេទឃ្វាដខរ គ្រែដ៤០០ (Quad-core Krait 400)។

ចំណែកថ្មរបស់វា មានកំរិតថាមពល ៣០៥០មីលីអំពែម៉ោង ប្រភេទ លីអន (Li-Ion) ដែលអាចបើកគ្រឿងទុកចោលបាន ៨២០ម៉ោង, និយាយបាន ១៦ម៉ោង និងអាចលេង (ចាក់) តន្ត្រីបានរហូតដល់ ១២០ម៉ោង។

ជាក់ស្តែង អ៊ិចផឺរៀហ្សឹដ អាល់ត្រា មាន៣ពណ៌ ពោលគឺមានពណ៌ខ្មៅ, ពណ៌ស និងពណ៌ស្វាយ ប៉ុន្តែការចេញលក់នៅ​ប្រទេសអង់គ្លេសដំបូងនេះ មានតែ២ពណ៌ទេ មានតែពណ៌ខ្មៅ និងពណ៌ស។ ចំពោះតម្លៃ គឺដូចគ្នា៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...