បាល់ទាត់៖ ក្រុម​កាំភ្លើង​ធំ ធ្លាក់​ពី​ឆែមពានលីក ដោយ​ចាញ់​គ្រាប់​បាល់​ក្រៅ​ផ្ទះ

កីឡាករ អូលីវីយឺ ជីរ៉ូដ (Olivier Giroud) រកគ្រាប់បាល់ទី១ នៅនាទី៣ ហើយធ្វើឲ្យក្រុម អាសិណល មានក្តីសង្ឃឹមឡើងវិញខ្លះៗ បន្ទាប់ពីជើងទី១ ពួកគេចាញ់ ដោយលទ្ធផល ៣-១ កាលពីខែមុន។ ពួកគេព្យាយាមដើម្បីបានបន្តដំណើរទៅកាន់វគ្គជាបន្តទៀត ទោះបីជាជើងទី១ ប្រកួតចាញ់ក្នុងផ្ទះខ្លួនឯងក៏ដោយ។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: March 14, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមបាល់ទាត់ បាយឺន ម៉ូនិជ (Bayern Munich) បានបន្តដំណើរទៅវគ្គ ១ភាគ៨ផ្តាច់ព្រ័ត្រជាបន្តទៀត កាលពីយប់ថ្ងៃពុធ បើទោះជាប្រកួតចាញ់ក្រុមកាំភ្លើងធំ អាសិណល (Arsenal) ដោយលទ្ធផល ២-០ ក្នុងទីក្រុងម៉ូនិជ (Munich) ក៏ដោយ ក៏​ក្រុមមួយនេះ បានកក់សំបុត្ររបស់ពួកគេ ទៅកាន់វគ្គជាបន្ត ដោយចំណេញគ្រាប់បាល់ក្រៅផ្ទះ។


ជំនួបរវាងអាសិណល និងបាយឺន កាលពីថ្ងៃពុធ។

កីឡាករ អូលីវីយឺ ជីរ៉ូដ (Olivier Giroud) រកគ្រាប់បាល់ទី១ នៅនាទី៣ ហើយធ្វើឲ្យក្រុម អាសិណល មានក្តីសង្ឃឹម​ឡើងវិញ​ខ្លះៗ បន្ទាប់ពីជើងទី១ ពួកគេចាញ់ ដោយលទ្ធផល ៣-១ កាលពីខែមុន។ ពួកគេព្យាយាម​ ដើម្បីបានបន្តដំណើរ​ទៅកាន់វគ្គ​ជាបន្តទៀត ទោះបីជាជើងទី១ ប្រកួតចាញ់ក្នុងផ្ទះខ្លួនឯងក៏ដោយ។

កីឡាករខ្សែការពារ ឡូរ៉ិន ខូស្សែលនី (Laurent Koscielny) បានរកគ្រាប់បាល់ទី២ បានសម្រេច នៅចុងម៉ោង ដែលនៅ​សល់តែ ៥នាទីមុនបញ្ចប់ការប្រកួត ដែលធ្វើឲ្យក្រុមម្ចាស់ផ្ទះមានការព្រួយបារម្មណ៏យ៉ាងខ្លាំង។ ប៉ុន្តែទោះជាយ៉ាងណា អាសិណល មិនអាចរកគ្រាប់បាល់ទី៣ របស់ខ្លួន ដើម្បីឲ្យឆ្លងទៅកាន់វគ្គជាបន្តបានទេ។

ការធ្លាក់របស់ក្រុម អាសិណល នេះមានន័យថា ក្នុងវគ្គ ១ភាគ៨នៃការប្រកួតឆែមពានលីកនេះ គ្មានក្រុមដែលមកពីប្រទេស​អង់គ្លេសនោះទេ។ ហើយនេះជាលើកទី១ ដែលគ្មានក្រុមមកពីលីកកំពូលរបស់ប្រទេសអង់គ្លេស នៅក្នុងវគ្គនេះ ចាប់ពីរដូវ​កាលឆ្នាំ ១៩៩៥/១៩៩៦ មក។

ដោយឡែកក្រុមដែលទើបតែចូលមកប្រកួតឆែមពានលីកលើកទី១របស់ខ្លួន ម៉ាឡាកា (Malaga) ក៏បានបន្តក្តីសុបិន្ត​របស់​គេជាបន្តទៀត នៅពេលដែលកីឡាករ អ៊ីស្កូ (Isco) និងកីឡាករបម្រុង សាន់តា គ្រូស (Santa Cruz) បានជួយឲ្យក្រុមមួយ​នេះ យកឈ្នះក្រុមម្ចាស់ផ្ទះ ដែលមានគ្នាត្រឹមតែ ១០នាក់ ដោយលទ្ធផល ២-០។ ក្រុមដែលមកពីក្របខ័ណ្ឌ ឡាលីកា (La Liga) ប្រទេសអេស្ប៉ាញមួយនេះ បានទៅកាន់វគ្គជាបន្តទៀត ដែលសរុបគ្រាប់បាល់ទាំង២ជើង ពួកគេយកឈ្នះដោយ​លទ្ធផល ២-១ ទៅលើក្រុម ប៉តូ (Porto)។

កីឡាករខ្សែបម្រើ អ៊ីស្កូ បានធ្វើឲ្យក្រុម ម៉ាឡាកា មានគ្រាប់បាល់នាំមុខមុននៅ២នាទី មុនពេលបញ្ចប់ការប្រកួតវគ្គទី១។ ការប្រកួតមកដល់វគ្គទី២ ខ្សែបម្រើរបស់ក្រុម ប៉តូ ស្តេវ៉ិន ដេហ្វរ (Steven Defour) បានទទួលកាតលឿងចំនួន២លើក ហើយត្រូវបានអាជ្ញាកណ្តាលបណ្តេញចេញពីការប្រកួត នៅនាទី៤៩។

ក្រុមម៉ាឡាកា បានរកគ្រាប់បាល់ទី២បានសម្រេច ដោយការប្រើក្បាលធ្វើឲ្យបាល់ចូលទី របស់កីឡាករ សាន់តា គ្រូស ដែល​ជាការបញ្ជូនបាល់ជ្រុងមកពីកីឡាករ អ៊ីស្កូ នៅនាទី៧៧ បន្ទាប់ពីកីឡាកររូបនេះ ទើបតែដូរចូលហើយ ក៏ជួយឲ្យក្រុម​ទទួល​បានជ័យជំនះ។

បន្ទាប់ពីការប្រកួតវគ្គ១៦ក្រុមចប់ កាលពីយប់ថ្ងៃពុធ យើងឃើញថាក្រុមដែលអាចទៅប្រកួតវគ្គ ១ភាគ៨ផ្តាច់ព្រ័ត្រ​ពាន​រង្វាន់ ឆែមពានលីក ជាបន្ត ដែលនឹងធ្វើការប្រកួតនៅខែក្រោយនោះមានក្រុម៖

• បាសេឡូណា (Barcelona)  មកពីអេស្ប៉ាញ
• បាយឺន ម៉ូនិជ (Bayern Munich) មកពីអាឡឺម៉ង់
• បូរ៉ូស្សៀ ដតម័ន (Borussia Dortmund) មកពីអាឡឺម៉ង់
• កាឡាតាសារ៉ាយ (Galatasaray) មកពីទួរគី
• ជូវីនទូស (Juventus) មកពីអ៊ីតាលី
• ម៉ាឡាកា (Malaga) មកពីអេស្ប៉ាញ
• ប៉ារីស ហ្សិន ជឺម៉ិន (Paris St Germain) មកពីបារាំង
• រៀលម៉ាឌ្រីដ (Real Madrid) មកពីអេស្ប៉ាញ៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១៤ ខែមិនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...