ខ្មែរ​នៅ​អ៊ឺរ៉ុប​កំពុង​នាំគ្នា​ទៅ​ធ្វើ​បាតុកម្ម​ប្រឆាំង ហ៊ុន សែន

ដូចដែលបានគ្រោងទុក តាំងពីច្រើនសប្ដាហ៍មុន ពលរដ្ឋខ្មែរដែលរស់នៅក្នុងទ្វីបអ៊ឺរ៉ុបខាងលិច កំពុងប្រមូលគ្នីគ្នា ធ្វើដំណើរ​ទៅកាន់រាជធានី ប្រ៊ុចហ្សែល នៃរាជាណាចក្រប៊ែលហ្សិក ដើម្បី«ស្វាគមន៍លោក ហ៊ុន សែន»។ ប៉ុន្តែពាក្យ​«ស្វាគមន៍» នៅទីនេះ មិនមែនមានន័យទាំងស្រុងថា ត្រូវតែនាំគ្នាទៅហ៊ោរកញ្ជ្រៀវ អបអរ​ទទួលបុរសខ្លាំងកម្ពុជានោះឡើយ។
ខ្មែរ​នៅ​អ៊ឺរ៉ុប​កំពុង​នាំគ្នា​ទៅ​ធ្វើ​បាតុកម្ម​ប្រឆាំង ហ៊ុន សែន
ក្រុមបាតុករកំពុងជិះក្នុងរថយន្ដក្រុង ឆ្ពោះកាន់រាជធានី ប្រ៊ុចហ្សែល ប្រទេសប៊ែលហ្សិក ដើម្បីប្រឆាំងវត្តមាន របស់លោក ហ៊ុន សែន នៅក្នុងកិច្ចប្រជុំ អាស៊ី-អ៊ឺរ៉ុប លើកទី១២។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១៩ តុលា ២០១៨
  • កែប្រែចុងក្រោយ: October 19, 2018
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ដូចទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានរាយការណ៍ជូនក្នុងអត្ថបទមុនរបស់ខ្លួន ថានៅរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងមានពលរដ្ឋខ្មែរជាច្រើន ដែលរស់នៅក្នុងទ្វីបអ៊ឺរ៉ុប ជួយធ្វើឲ្យលោក កាន់តែមានឈ្មោះល្បីថែមទៀត នៅក្នុងឱកាស នៃកិច្ចប្រជុំអាស៊ី-អ៊ឺរ៉ុប លើកទី១២។ ពលរដ្ឋទាំងនោះ ខ្លះបានចេញដំណើរ ជាលក្ខណៈឯកជន និងខ្លះទៀត មានលក្ខណៈជាក្រុម កំពុងធ្វើដំណើរ ជិតទៅដល់រាជធានី ប៊្រុចហ្សែល នៃប្រទេសប៊ែលហ្សិកហើយ នៅនាទីដែលអត្ថបទនេះ ហៀបចេញផ្សាយ។

ពលរដ្ឋខ្មែរ ដែលមានទាំងព្រះសង្ឃផង បានគ្រោងធ្វើបាតុកម្មដ៏ធំមួយ នៅខាងមុខអាគារនៃសហភាពអ៊ឺរ៉ុប ដែលនឹងប្រព្រឹត្តិទៅ ចាប់ពីម៉ោង១រសៀលថ្ងៃនេះតទៅ (ម៉ោងក្នុងប្រទេសប៊ែលហ្សិក)។ ខាងក្រោមនេះ ជាទិដ្ឋភាពនៃការជួបជុំគ្នា និងជិះរថយន្ដក្រុង របស់ក្រុមអ្នកតវ៉ា៖

 

 

ប៉ុន្តែមិនមែនមានតែក្រុមអ្នកប្រឆាំងនោះទេ ខណៈមានពលរដ្ឋខ្មែរ មួយចំនួនទៀត ក៏បានប្រមូលគ្នាទៅធ្វើបាតុកម្ម «ស្វាគមន៍» លោក ហ៊ុន សែន នៅទីនោះដែរ។ ខាងក្រោមនេះ ជាពលរដ្ឋខ្មែរអ្នកគាំទ្របុរសខ្លាំងកម្ពុជា៖

 
Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...