ណីម៉ា បញ្ចេញ​ថ្វី​ជើង​បង្វិល​៣៦០​ដឺក្រេ ដើម្បី​រក​គ្រាប់​បាល់

កីឡាកររបស់ក្រុមប៉ារីស (PSG) រូបនេះ បានចូលរួមទាត់ នៅក្នុងការប្រកួតដើម្បីកម្មវិធីសប្បុរសធម៌មួយ ដែលរៀបចំឡើង ដោយមិត្តិភ័ក្ររបស់ខ្លួន គឺកីឡាករ ណេណេ (Nenê) នៅក្នុងប្រទេសប្រេស៊ីល កាលពីថ្ងៃសៅរ៍ម្សិលម៉ិញ។ នៅក្នុងឱកាសនោះ កីឡាករដែលមានតម្លៃថ្លៃជាងគេ នៅក្នុងប្រវត្តិបាល់ទាត់ បានបញ្ចេញថ្វីជើងរកគ្រាប់បាល់ បានមួយគ្រាប់យ៉ាងអស្ចារ្យ។
ណីម៉ា បញ្ចេញ​ថ្វី​ជើង​បង្វិល​៣៦០​ដឺក្រេ ដើម្បី​រក​គ្រាប់​បាល់
កីឡាករលេងជាមួយបាល់ ប្រកបដោយថ្វីជើងដ៏អស្ចារ្យ។ (រូបថតលើទ្វីសធើរ)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី២៤ ធ្នូ ២០១៧
  • កែប្រែចុងក្រោយ: December 25, 2017
  • ប្រធានបទ: កំពូលថ្វីជើង
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បើទោះជាខ្លួន ស្ថិតក្នុងអំឡុងពេលវិសមកាស នៃរដូវធ្លាក់ទឹកកកនេះក៏ដោយ ក៏កីឡាករ ណីម៉ា (Neymar) នៅតែប្រកួតបាល់ទាត់ដែរ។ តែមិនមែនប្រកួត នៅក្នុងការប្រកួតផ្លូវការ ដើម្បីដណ្ដើមពានរង្វាន់អ្វីនោះទេ។  វាជាការប្រកួត ដើម្បីកម្មវិធីសប្បុរសធម៌មួយ ដែលរៀបចំឡើងកាលពីថ្ងៃសៅរ៍ ក្នុងក្រុង សាវប៉ាវឡូ (Sao Paulo - ប្រទេសប្រេស៊ីល) ដោយមិត្តភ័ក្ររបស់ខ្លួន គឺកីឡាករ ណេណេ (Nenê) ដែលធ្លាប់ជាកីឡាកររបស់ក្រុម ប៉ារីស ស៊ាំងហ្សែរម៉ាំង (Paris Saint germain) ដែរនោះ។

នៅក្នុងការប្រកួត ដែលមានកីឡាករល្បីឈ្មោះ របស់ប្រទេសប្រេស៊ីល ជាច្រើនទៀតនោះ កីឡាករ ណីម៉ា បានរកបានគ្រាប់បាល់មួយគ្រាប់ ដ៏អស្ចារ្យ ដែលកម្រមានកីឡាករណាអាចធ្វើដូច៖ នោះគឺការពារបាល់ពីកីឡាករចាំទី របស់ក្រុមគូប្រជែង ដោយការបង្វិលខ្លួន មុននឹងទាត់បំផ្លោងបាល់នេះ ពីលើក្បាលនៃកីឡាករទាំងឡាយ បញ្ចូលទៅក្នុងសំណាញ់យ៉ាងព្រងើយ៕

» វីដេអូបបង្ហាញពី​គ្រាប់បាល់​ដ៏អស្ចារ្យ រកបានដោយកីឡាករ ដែលជាមានតម្លៃខ្លួនថ្លៃជាងគេ ក្នុងពិភពលោក៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...