សហគមន៍ខ្មែរនៅកូរ៉េខាងត្បូង ប្រកាសធ្វើមហាបាតុកម្ម
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី២០ កញ្ញា ២០១៧
- កែប្រែចុងក្រោយ: September 21, 2017
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បាតុកម្មរបស់សហគមន៍ខ្មែរ នៅក្រៅស្រុក បានកើតឡើងជាបន្តបន្ទាប់ នៅចំពោះការចាប់ខ្លួនមេដឹកនាំគណបក្សប្រឆាំង ដោយអាជ្ញាធររដ្ឋាភិបាលកម្ពុជា។ ហើយពេលនេះ ជាបាតុកម្ម ដែលសហគមន៍ខ្មែរ នៅក្នុងប្រទេសកូរ៉េខាងត្បូង គ្រោងនឹងធ្វើ ក្នុងថ្ងៃអាទិត្យ ទី១ ខែតុលាខាងមុខ នៅកណ្ដាលរដ្ឋធានី សេអ៊ូល។
នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយ ដែលចេញផ្សាយក្នុងថ្ងៃនេះ ដោយក្រុមអ្នករៀបចំបាតុកម្ម បានអះអាងពីភាពស្របច្បាប់ នៃការរៀបចំបាតុកម្មរបស់ខ្លួន និងបានអំពាវនាវឲ្យ«បងប្អូនជនរួមជាតិខ្មែរ» ក្រោកឈរឡើង«ចូលរួមធ្វើបាតុកម្ម ដើម្បីជាផលប្រយោជន៍ នៃការការពារនៃរបបប្រជាធិបតេយ្យ នៅកម្ពុជា»។
សេចក្ដីប្រកាសព័ត៌មាន បានសរសេរនៅចុងបញ្ចប់ ពន្យល់ន័យពាក្យថា«ខ្លាច» ដែលស្មើនឹង «ដើម្បីបំផ្លាញជាតិ» និង«ដើម្បីបន្តឈរមើលរាស្រ្ត រស់រងទុក្ខ»។ អត្ថបទបានបន្ថែមទៀតថា៖ «ក្លាហានឡើង ដើម្បីការពាររបបប្រជាធិបតេយ្យ!»៕
ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មាននោះទាំងស្រុង៖