ជូឡុង សូមូរ៉ា កំពុងនៅសភាអ៊ឺរ៉ុបដែលអនុម័ត្រច្បាប់ដាក់វិធានការលើកម្ពុជា
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១៤ កញ្ញា ២០១៧
- កែប្រែចុងក្រោយ: September 14, 2017
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
សេចក្ដីស្នើច្បាប់«បន្ទាន់»មួយ ដែលត្រូវបានដាក់ចូល ទៅកាន់សភាអ៊ឺរ៉ុប កាលពីថ្ងៃទី១២ ខែកញ្ញាម្សិលម្ងៃ ទំនងជាត្រូវអនុម័ត្រក្នុងថ្ងៃនេះ ដោយសមាជិកសភាអ៊ឺរ៉ុប មកពីច្រើនប្រទេស។ ហើយភរិយាលោក សម រង្ស៊ី អតីតមេបក្សប្រឆាំង គឺអ្នកស្រីតំណាងរាស្ត្រ ជូឡុង សូមូរ៉ា រួមនិងប្រតិភូមកពីគណបក្សសង្គ្រោះជាតិ មួយចំនួនទៀត កំពុងមានវត្តមាន នៅទីនោះ (ក្នុងក្រុងស្ត្រាស្បួរ ប្រទេសបារាំង) ក្នុងនាមជាអ្នកសង្កេតការណ៍។
លោក «Umberto Gambini» តំណាងរាស្ត្រ - សមាជិកសភាអ៊ឺរ៉ុបមួយរូប មកពីប្រទេសអ៊ីតាលី បានបង្ហោះនៅលើទំព័រទ្វីសធើររបស់លោក នូវរូបភាពរបស់អ្នកស្រីតំណាងរាស្ត្រ និងមន្ត្រីកម្ពុជាទាំងនោះ ចំនួនពីរសន្លឹក ដែលកំពុងអង្គុយ នៅលើកៅអី ផ្នែកខាងក្រោយ នៃសាលប្រជុំរបស់សភាអ៊ឺរ៉ុប។ លោក «Umberto Gambini» បានសរសេរអមនឹងរូបថតនោះថា៖ «ថ្ងៃនេះ សភាអ៊ឺរ៉ុប នឹងបោះឆ្នោតសម្រេច លើច្បាប់"ដ៏ខ្លាំង"មួយ ហើយយើងសូមស្វាគមន៍ ប្រតិភូមកពីគណបក្សប្រឆាំងកម្ពុជា ដឹកនាំដោយអ្នកស្រី ជូឡុង សូមូរ៉ា»។
Today @Europarl_EN will vote on strong #Cambodia resolution & we host a delegation of Cambodia opposition MP led by @TLSaumura @FedericaMog pic.twitter.com/BFio8yWsFH
— Umberto Gambini (@UGambini) 14 septembre 2017
Both @petras_petras @ramontremosa ask @FedericaMog @eu_eeas to send an EU observation mission 4 next year election @EUAmbCambodia #Cambodia pic.twitter.com/a35ACx4SjD
— Umberto Gambini (@UGambini) 14 septembre 2017
ច្បាប់ដែលសភាអ៊ឺរ៉ុប គ្រោងនឹងអនុម័ត្រនោះ នឹងចែងឡើង១០ចំណុច រួមមានជាអាទិ៍ ទាមទារឲ្យដោះលែងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ និងទម្លាក់ចោល រាល់ការចោទប្រកាន់ទាំងឡាយ ប្រឆាំងក្រុមសមាជិកប្រឆាំង រាប់ទាំងលោក សម រង្ស៊ី អតីតប្រធានគណបក្សប្រឆាំង និងក្រុមសកម្មជនការពារសិទ្ធិមនុស្ស និងសិទ្ធលំនៅដ្ឋានផ្សេងទៀត។ ច្បាប់ដដែល ក៏នឹងទាមទារ ឲ្យមានការបោះឆ្នោតជាតិ ដែលសេរី និងយុត្តិធម៌ នៅក្នុងឆ្នាំខាងមុខ ដោយព្រមានទុកជាមុនថា «ភាពស្របច្បាប់ នៃការបោះឆ្នោតនាពេលខាងមុខ អាចប៉ះពាល់ដល់ការអនុវត្ត កិច្ចព្រមព្រៀង សហប្រតិបត្តិការ រវាងសហភាពអឺរ៉ុប និងកម្ពុជា»៕