វ៉េនេស៊ុយអេឡា៖ មរណភាព​​របស់​​ប្រធានាធិបតី ហ៊ុយហ្គោ ឆាវ៉េស ក្នុង​អាយុ​៥៨​ឆ្នាំ

ប្រធានាធិបតីហ៊ុយហ្គោ ឆាវ៉េស (Hugo Chavez) បានលាចាកលោក នៅទីក្រុងការ៉ាកាស ក្នុងអាយុ៥៨ឆ្នាំ បណ្ដាលមកពីជម្ងឺមហារីក ដែលចាប់ផ្ដើមរោគសញ្ញាដំបូង នៅខែមិថុនាឆ្នាំ២០១១។ មរណភាពរបស់លោក បានបិទបញ្ចប់ការកាន់អំណាចជាង១៤ឆ្នាំ ដែលជាសម័យកាលមួយ មានពណ៌ក្រហមសន្ធោសន្ធៅ នៅប្រទេសស្ថិតនៅក្នុងទ្វីបអាមេរិកខាងត្បូងមួយនេះ។
Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: March 06, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បន្ទាប់ពីប្រយុទ្ធតទល់នឹងជម្ងឺមហារីក តាំងពី២ឆ្នាំកន្លងមក ប្រមុខរដ្ឋដ៏មានប្រជាប្រិយ នៃប្រទេសវ៉េនេស៊ុយអេឡា បាន​ធ្វើមរណភាព ក្នុងអាយុ៥៨ឆ្នាំ នៅថ្ងៃ៥ខែមិនា វេលាម៉ោងប្រមាណជា៤ម៉២៥នាទី ម៉ោងនៅក្នុងស្រុក។


លោកឆាវ៉េស និងកូនស្រីរបស់លោក នៅពេលធ្វើការវះកាត់រួច នៅប្រទេសគុយបា។

ប្រធានាធិបតីហ៊ុយហ្គោ ឆាវ៉េស (Hugo Chavez) បានលាចាកលោក នៅទីក្រុងការ៉ាកាស ក្នុងអាយុ៥៨ឆ្នាំ បណ្ដាលមកពី​ជម្ងឺមហារីក ដែលចាប់ផ្ដើមរោគសញ្ញាដំបូង នៅខែមិថុនាឆ្នាំ២០១១។ មរណភាពរបស់លោក បានបិទបញ្ចប់ការកាន់​អំណាចជាង១៤ឆ្នាំ ដែលជាសម័យកាលមួយ មានពណ៌ក្រហមតាមបែបផ្ដាច់ការ នៅប្រទេសស្ថិតនៅក្នុងទ្វីប​អាមេរិក​ខាងត្បូងមួយនេះ។

«យើងទើបនឹងបានទទួលដំណឹង មិនអាចទទួលយកបាន និងរន្ធត់ ដែលយើងអាចផ្សាយ ទៅជូនប្រជាជនរបស់យើង។ នៅវេលាម៉ោង០៤ម៉២៥នាទីរសៀលថ្ងៃអង្គារទី៥ខែមិនា លោក ប្រធានាធិបតីឧត្តមសេនីយ ហ៊ុយហ្គោឆាវ៉េស បានទទួល​មរណភាព បន្ទាប់ពីលោកបានប្រយុទ្ធតស៊ូ មិនចេះរាថយ ប្រឆាំងនឹងជម្ងឺតាំងពីជិត២ឆ្នាំមកហើយ។» នេះជាការប្រកាស​អោយដឹង របស់លោកនីកូឡា ម៉ាដូរ៉ូ (Nicolas Maduro) អនុប្រធានាធិបតីនៃប្រទេស ជាមួយនឹងទឹកភ្នែកផង។ លោកបាន​បញ្ជាក់បន្ថែមថា យោធានឹងត្រូវយកមកដាក់ពង្រាយ ដើម្បីថែរក្សាសន្តិភាព ក្នុងដំណាក់កាលនេះ។

គូររំលឹកថា នៅក្នុងបទអន្តរាគមន៍តាមទទស្សន៍ មេទ័ពសំខាន់ៗ របស់ប្រទេស ក៏បានសន្យាដែរ ថានឹងស្មោះស្ម័គ្រ នឹង​អនុប្រធានាធិបតីអាយុ៥០ឆ្នាំរូបនេះ នៅក្រោយបន្ទាប់ពីមរណភាព របស់លោកឆាវ៉េស។ លោកនីកូឡា ម៉ាដូរ៉ូ នឹងត្រូវ​បន្ត​តំណែងពីលោកឆាវ៉េស តែនៅក្នុងស្ថានភាពបែបនេះ រដ្ឋធម្មនុញ្ញរបស់ប្រទេស តម្រូវអោយមានការបោះឆ្នោត មុនកាល​កំណត់មួយ ដែលទំនងជានឹងរៀបចំធ្វើនៅខែមិថុនាខាងមុខ។

វះកាត់ជម្ងឺមហារីក នៅប្រទេសគុយបា

នៅមុននេះ ភាពមិនច្បាស់លាស់បានលេចចេញឡើង ពីស្ថានភាពរបស់ប្រធានាធិបតី ដែលបានចូលទៅកាន់មន្ទីពេទ្យ​យោធា នៃរដ្ឋធានី បន្ទាប់ពីបញ្ជូនត្រឡប់ពីប្រទេសគុយបាមកវិញ។ លោកឆាវ៉េស បានទ្រាំទ្រនឹងជម្ងឺមហារីក ផ្នែកតម្រង​នោម តែស្ថានភាពជម្ងឺរបស់លោក កាន់តែធ្ងន់ធ្ងរទៅៗ ជាលំដាប់ ជាពិសេសនៅពេលម៉ោងចុងក្រោយនេះ។ នេះបើតាម​ការបញ្ជាក់អោយដឹង របស់រដ្ឋាភិបាលទីក្រុងការ៉ាកាស។

លោកបានឡើងមកកាន់អំណាច តាំងពីឆ្នាំ១៩៩៩ សម្រាប់អាណត្តិដឹកនាំប្រទេស ៦ឆ្នាំម្ដង ហើយទើបតែត្រូវបានជ្រើស​តាំងជាថ្មីទៀត នៅខែតុលាឆ្នាំ២០១២កន្លងមក មុននឹងលោកត្រូវទៅធ្វើការវះកាត់ជាលើកទីបួន នៅក្នុងប្រទេសគុយបា។ តាំងពីពេលនោះមក គេលែងបានឃើញលោកឆាវ៉េស បង្ហាញមុខជាសាធារណៈទៀត រហូតមកដល់ថ្ងៃនេះ៕

--------------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស​ ថ្ងៃទី០៥ ខែមិនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...