CNRP ហៅ​ការ​ចាប់ខ្លួន កឹម សុខា រំលោភ​ច្បាប់​និង​បំពាន​រដ្ឋធម្មនុញ្ញ

គណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងធំជាងគេ បានចេញសេចក្ដីថ្លែងការណ៍ «ថ្កោលទោស»​ការចាប់ខ្លួនលោក កឹម សុខា ប្រធានគណបក្សខ្លួន កាលពីវេលាម៉ោង ០០ និង៣៥នាទី យប់ថ្ងៃទី២ ចូលមកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧នេះ។ គណបក្សប្រឆាំងបានហៅការចាប់ខ្លួននេះ ធ្វើឡើងក្នុងហេតុផលនយោបាយ និងបានរំលោភបំពានច្បាប់ និងរដ្ឋធម្មនុញ្ញ។
CNRP ហៅ​ការ​ចាប់ខ្លួន កឹម សុខា រំលោភ​ច្បាប់​និង​បំពាន​រដ្ឋធម្មនុញ្ញ
ទិដ្ឋភាពនៃការចាប់ខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ នៅដល់គេហដ្ឋានរបស់លោក។ (រូបថតពីនគរបាល)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី០៣ កញ្ញា ២០១៧
  • កែប្រែចុងក្រោយ: September 03, 2017
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បន្ទាប់ពីលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានចាប់ខ្លួន នៅយប់រំលងអាធ្រាតថ្ងៃទី២ ចូលមកថ្ងៃទី៣ ខែកញ្ញានេះ គណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំង បានចេញសេចក្ដីថ្លែងការណ៍មួយ ថ្កោលទោសការចាប់ខ្លួននេះ ដោយបានវាយតម្លៃហេតុការណ៍ ពីសំណាក់អាជ្ញាធរ ថាធ្វើឡើង«ដោយហេតុផលនយោបាយ»។

សេចក្ដីថ្លែងការណ៍ ដែលចេញផ្សាយនៅវេលាម៉ោង ប្រមាណជា៤ទៀបភ្លឺក្នុងថ្ងៃនេះ បានហៅការចាប់ខ្លួនខាងលើ ថាជា«ទង្វើរំលោភបំពានច្បាប់ និងរដ្ឋធម្មនុញ្ញ ដោយសារថា ការចាប់ខ្លួននេះ ធ្វើឡើងទាំងកណ្ដាលយប់អាធ្រាត និងក្នុងខណៈពេល ដែលលោក កឹម សុខា គឺជាអ្នកតំណាងរាស្ត្រ ដែលមានអភ័យឯកសិទ្ធិសភា»។

គណបក្សប្រឆាំង ដែលមានសម្លេងភាគតិច នៅក្នុងរដ្ឋសភាសព្វថ្ងៃ បានអំពាវនាវឲ្យមានការដោះលែងលោក កឹម សុខា ជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ។ តាមរយៈសេចក្ដីថ្លែងការណ៍នោះ គណបក្សសង្គ្រោះជាតិ បានអំពាវនាវផងដែរ ទៅដល់សហគមន៍អន្តរជាតិ ឲ្យជួយធ្វើអន្តរាគមន៍ ក្នុងករណីនេះ ហើយទាមទារឲ្យបញ្ឈប់ រាល់ការគម្រាមកំហែង គាបសង្កត់ តាមគ្រប់រូបភាព ពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច មកលើគណបក្ស និងមន្ត្រីរបស់ខ្លួន៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...