CNRP និយាយពីថ្ងៃបង្កើតបក្ស និងប្ដេជ្ញាយកឈ្នះក្នុងឆ្នាំ២០១៨

គណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងធំជាងគេ បានចេញសេចក្ដីថ្លែងការណ៍ នៅមុននេះ រៀបរាប់ពីថ្ងៃខួបកំណើតបក្ស ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១២ - ឆ្នាំ២០១៧ និងនិយាយថា ខ្លួនបានទទួលលទ្ធផលជាវិជ្ជមាន ក្នុងការបោះឆ្នោតឆ្នាំ២០១៣ និងឆ្នាំ២០១៧ មុននឹងប្ដេជ្ញាថា នឹងយកជ័យជំនះឲ្យបាន ក្នុងការបោះឆ្នោតជាតិ នៅឆ្នាំ២០១៨ខាងមុខ។
CNRP និយាយពីថ្ងៃបង្កើតបក្ស និងប្ដេជ្ញាយកឈ្នះក្នុងឆ្នាំ២០១៨
រូបភាពដ៏កម្រមួយ នៃការចាប់ដៃដំបូងរវាងលោក សម រង្ស៊ី និងលោក កឹម សុខា នៅក្នុងប្រទេសកាណាដា។ (រូបថតឯកសារ)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី១៧ កក្កដា ២០១៧
  • កែប្រែចុងក្រោយ: July 17, 2017
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

គណបក្ស​សង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងធំជាងគេនៅកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍ ក្នុងថ្ងៃខួបលើកទី៥ នៃការបង្កើតគណបក្ស ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១២ - ឆ្នាំ២០១៧ ដោយបានរៀបរាប់ថា គណបក្សមួយនេះ បានកើតមានរូបរាង ចេញពីការរួបរួមរវាងអ្នកស្នេហាជាតិ អ្នកស្រឡាញ់យុត្តិធម៌ លិទ្ធិប្រជាធិបតេយ្យ និងសិទ្ធិសេរីភាព ស្របតាមការទាមទារ របស់ពលរដ្ឋខ្មែរ ទាំងក្នុងនិងក្រៅប្រទេស។

សេចក្ដីថ្លែងការណ៍ ដែលបានធ្លាក់មកដល់ដៃអ្នកសារព័ត៌មាន នៅមុននេះបន្តិច បានបន្តរៀបរាប់ថា តាំងពីថ្ងៃបង្កើតមក គណបក្សសង្គ្រោះជាតិបានទទួលលទ្ធផល«ល្អ»ជាបន្តបន្ទាប់ ទាំងការបោះឆ្នោតជាតិឆ្នាំ២០១៣ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់ ឆ្នាំ២០១៧ បើ«ទោះជាការបោះឆ្នោតទាំងពីរលើកនេះ មិនបានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ពេញលេញក៏ដោយ»។

» សេចក្ដីថ្លែងការណ៍ទាំងស្រុង របស់គណបក្សប្រឆាំង៖

ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១២ ជាថ្ងៃដែលលោក សម រង្សុី ប្រធានគណបក្សសម រង្សុី និងលោក កឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្ស បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងរួបរួមគ្នា ដើម្បីបង្កើតគណបក្សសង្គ្រោះជាតិ នៅរដ្ឋធានី​ម៉ានីល ប្រទេសហ៊្វីលីពីន។

» កិច្ចព្រមព្រៀង រវាងគណៈសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស ក្នុងការបង្កើតគណបក្សសង្គ្រោះជាតិ ក្នុងឆ្នាំ២០១២៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...