ត្រាំ ខក​ចិត្ត​ព្រោះ​ការ​ហុច​ដៃ ស្វាគមន៍​ស្ត្រី​ទី​មួយ​ប៉ូឡូញ

ក្នុងដំណើរទស្សនកិច្ច ផ្លូវរដ្ឋ នៅក្នុងរដ្ឋធានី វ៉ាសូវី នៃប្រទេសប៉ូឡូញ ប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ (Donald Trump) បានទទួលការខកចិត្តមួយ ក្នុងកាយវិការចាប់ដៃ ដែលលោកហុច ទៅរកស្ត្រីទីមួយប៉ូឡូញ តែអ្នកស្រី «Agata Kornhauser-Duda» បែរជាហួស ទៅចាប់ដៃអ្នកស្រី មេឡានី ត្រាំ (Melania Trump) ធ្វើវាហី។
ត្រាំ ខក​ចិត្ត​ព្រោះ​ការ​ហុច​ដៃ ស្វាគមន៍​ស្ត្រី​ទី​មួយ​ប៉ូឡូញ
រូបភាពផ្តិតពីវីដេអូ ដែលស្ត្រីទីមួយប៉ូឡូញ បានដើរហួសមកចាប់ដៃអ្នកស្រី មេឡានី ដោយទុកឲ្យការហុចដៃ របស់លោក ដូណាល់ ត្រាំ ស្កក...។
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី០៧ កក្កដា ២០១៧
  • កែប្រែចុងក្រោយ: July 07, 2017
  • ប្រធានបទ: ពីនេះពីនោះ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជាឧប្បត្តិហេតុមួយ ដែលធ្វើឲ្យផ្អើលអស់ប្រព័ន្ធផ្សព្វផ្សាយ នៅអាមេរិក និងអ៊ឺរ៉ុប។ បន្ទាប់ពីបានចាប់ដៃ ជាមួយប្រធានាធិបតីប៉ូឡូញ លោក «Andrzej Duda,» រួច លោក ដូណាល់ ត្រាំ (Donald Trump) បានហុចដៃរបស់លោក ជាបន្តទៅរកអ្នកស្រី «Agata Kornhauser-Duda» ដែលជាភរិយាប្រធានាធិបតីប៉ូឡូញ។ តែរឿងដែលមិននឹកស្មានដល់នោះ គឺស្ត្រីទីមួយប៉ូឡូញ បែរជាដើរហួសទៅចាប់ដៃ ជាមួយអ្នកស្រី មេឡានី ត្រាំ (Melania Trump) ជាមុនសិន មុននឹងងាកមករកប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ វិញ។

រឿងរ៉ាវ បានកើតឡើង កាលពីថ្ងៃទី៦ ខែកក្កដា ម្សិលម៉ិញ ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់លោក ដូណាល់ ត្រាំ នៅក្នុងរដ្ឋធានី វ៉ាសូវី នៃប្រទេសប៉ូឡូញ មុនជំនួបកំពូល «G20» ដែលត្រូវបានបើកធ្វើ នៅថ្ងៃ៧-៨ ខែកក្កដានេះ នៅក្នុងក្រុង «Hambourg» នៃប្រទេសអាល្លឺម៉ង់។

ឧប្បត្តិហេតុនេះ កើតឡើងដោយអចេតនា ពីសំណាក់ស្ត្រីទីមួយប៉ូឡូញ ព្រោះនៅក្នុងកាយវិការនេះ អ្នកស្រីបានដកដៃ ពីអ្នកស្រី មេឡានី ដើម្បីងាកមកចាប់ដៃលោក ដូណាល់ ត្រាំ វិញ យ៉ាងបន្ទាន់បំផុត។ ប៉ុន្តែឧប្បត្តិហេតុមួយភ្លែតនេះ វាគ្រប់គ្រាន់នឹងធ្វើឲ្យផ្ទុះឡើង នូវការចំអក នៅតាមបណ្ដាញសង្គមរួចជាស្រេច។

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...