ការ​ដាក់​តាំង​ព្រះ​ឆាយា​លក្ខណ៍​នៅ​សៀមរាប «មិន​ត្រឹម​ត្រូវ»

ការដាក់តាំងព្រះឆាយាលក្ខណ៍ នៃព្រះមហាក្សត្រ និងសម្ដេចម៉ែ នៅក្នុងក្រុងសៀមរាប កំពុងរងការរិះគន់ថា មានកំហុសឆ្គងជាច្រើន។ លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគបញ្ហាសង្គម-នយោបាយ នៅកម្ពុជា បានលើកឡើងថា ការដាក់តាំងនោះ មានភាពមិនត្រឹមត្រូវ ដែលគប្បីត្រូវ​មើលឡើងវិញ។
ការ​ដាក់​តាំង​ព្រះ​ឆាយា​លក្ខណ៍​នៅ​សៀមរាប «មិន​ត្រឹម​ត្រូវ»
ការដាក់តាំងបង្ហាញ ព្រះឆាយាលក្ខណ៍នៃព្រះមហាក្សត្រកម្ពុជា និងសម្ដេចព្រះវររាជមាតា នៅព្រះរាជដំណាក់ក្រុងសៀមរាប។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី២៦ មករា ២០១៨
  • កែប្រែចុងក្រោយ: January 26, 2018
  • ប្រធានបទ: ជ្រុងមួយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«អាជ្ញាធរទទួលបន្ទុក គួរមើលនិងដាក់តាំងព្រះឆាយាលក្ខណ៍ ឲ្យបានត្រឹមត្រូវជាងនេះ» អ្នកវិភាគបញ្ហាសង្គម-នយោបាយ លោកបណ្ឌិត ឡៅ ម៉ុងហៃ បានលើកឡើងដូច្នេះ នៅលើបណ្ដាញសង្គម នាពេលមុននេះបន្តិច ជុំវិញការដាក់តាំងព្រះឆាយាលក្ខណ៍ នៃព្រះមហាក្សត្រ និងសម្ដេចម៉ែ នៅព្រះរាជដំណាក់ ក្រុងសៀមរាប ខេត្តសៀមរាប ដែលលោកបានហៅថា ជាការដាក់តាំង «មិនត្រឹមត្រូវ»។

ដោយអមមកជាមួយ នូវរូបថតចំនួន៣សន្លឹក បង្ហាញពីទិដ្ឋភាពនៃការដាក់តាំងព្រះឆាយាលក្ខណ៍ នៅលើទឹកដី នៃតំបន់ទេសចរណ៍ដ៏សំខាន់​របស់ប្រទេស លោក ឡៅ ម៉ុងហៃ បានពន្យល់ពីភាពមិនត្រឹមត្រូវនោះថា៖ «ទី១ មិនគប្បីដាក់តាំង ព្រះឆាយលក្ខណ៍សម្ដេចម៉ែ ក្នុងស៊ុមសញ្ញាជាតិទេ ព្រោះព្រះអង្គមិនមែនជាព្រះមហាក្សត្រីយានី នៃព្រះរាជាណាចក្រកម្ពុជាទេ។ ទី២ គេមិនត្រូវដាក់ព្រះឆាយាលក្ខណ៍ ឲ្យគងហើយធ្វើឲ្យបាត់ពាក្យ “ក្រុង” នៅក្នុងឃ្លា “ព្រះចៅក្រុងកម្ពុជា”។»។

រូបការដាក់តាំងបង្ហាញនោះ គេឃើញព្រះឆាយាលក្ខណ៍ នៃព្រះមហាក្សត្រ សម្ដេចព្រះបរមនាម នរោត្ដម សីហមុនី និងព្រះវររាជមាតា សម្ដេចព្រះ នរោត្ដម មនីនាថ សីហនុ ត្រូវបានដាក់នៅក្នុងស៊ុមសញ្ញាជាតិ និងគ្មានពាក្យក្រុង នៅក្នុងឃ្លា «ព្រះចៅក្រុងកម្ពុជា» នោះទេ។

បើតាមន័យរបស់លោក ឡៅ ម៉ុងហៃ ត្រូវបានពន្យល់ ដោយពាក្យសមញ្ញថា ព្រះរាជានៃក្រុងកម្ពុជាធិបតី គឺជាសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី និងមិនមែនជាព្រះវររាជមាតា សម្ដេចព្រះ នរោត្ដម មនីនាថ សីហនុ ឡើយ។ សម្ដេចព្រះវររាជមាតា ឬហៅម្យ៉ាងទៀត គឺជាសម្ដេចម៉ែ និងមិនមែនជា «ស្ដេច» នៃកម្ពុជាទេ៕

 
Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...