អ៊ូ វីរៈ ថា ខឹម វាសនា មាន​បញ្ហា​ផ្លូវ​ចិត្ត

សំដីរបស់លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ បានជំរុញឲ្យលោក អ៊ូ វីរៈ ប្រធាន​អង្គការ​វេទិការ​អនាគត និងជាអ្នកវិភាគសង្គម-នយោបាយ សំដែងក្ដីអាណិត និងបានចាត់ទុក​«ប្រមុខ​ទ័ព​ជួង»​រូប​នេះ ថា​មាន​បញ្ហា​«ផ្លូវចិត្ត»។
អ៊ូ វីរៈ ថា ខឹម វាសនា មាន​បញ្ហា​ផ្លូវ​ចិត្ត
លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ។ (រូបថតគណបក្ស)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី១៥ មិថុនា ២០១៧
  • កែប្រែចុងក្រោយ: June 15, 2017
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«អាណិត» ព្រោះលោក ខឹម វាសនា មាន«បញ្ហាផ្លូវចិត្ត»! នេះជាការថ្លែងឡើង របស់អ្នកវិភាគ​បញ្ហា​សង្គម-​នយោបាយ លោក អ៊ូ វីរៈ  ដែលបានសរសេរ​នៅមុននេះបន្តិច លើបណ្ដាញសង្គម។ លោក អ៊ូ វីរៈ ដែល​ជា​ប្រធាន​អង្គការវេទិកាអនាគតផងនោះ បានសរសេរដូច្នេះ ដើម្បីតបទៅនឹងវីដេអូមួយ ដែលគេបានឮលោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (ហៅខ្លួនឯងថា បក្សជួង) និយាយពីការសុំកោះមួយ បង្កើត​ប្រទេស​ដាច់​ដោយ​ឡែក និងលែងចង់នៅ ជាជនជាតិខ្មែរតទៅទៀត។

លោក អ៊ូ វីរៈ បានសរសេរថា៖ «ខ្ញុំមានអារម្មណ៍អាណិតគាត់។ គាត់មានបញ្ហាផ្លូវចិត្ត។ កំហឹង និងការតឹងទ្រូង នាំ​គាត់​ទៅ[ជា]អញ្ចឹង។»។

 

នៅខាង​ក្រោម​ការលើកឡើង របស់លោក អ៊ូ វីរៈ រហូតមកដល់ម៉ោងនេះ មានសមាជិក និងអ្នកគាំទ្រ​របស់​គណបក្ស​​សម្ព័ន្ធតិចតួច ដែលបានចេញមុខមក ធ្វើប្រតិកម្ម​តបទៅនឹងការលើកឡើង របស់អ្នកវិភាគរូបនេះ។ នោះ ដោយ​ទំនង​ជាក្នុង​ពេលកន្លងមក លោក អ៊ូ វីរៈ មិនសូវបានលើកមកនិយាយ ឬនិយាយដល់ ពី​សកម្មភាព​នយោបាយ ឬការលើកឡើង របស់ប្រធានគណបក្ស«ជួង»នោះឡើយ។

លើកលែងតែកាលពីថ្ងៃទី១២ ខែមិថុនានេះ លោក អ៊ូ វីរៈ បានចែករំលែកទស្សនៈមួយ របស់លោក ជួង ជូងី មេធាវី​ដ៏ល្បីមួយរូប ដែលតែងចេញការពារក្ដី ជាញឹកញយ ឲ្យក្រុមសមាជិក ឬអ្នកគាំទ្រគណបក្សប្រឆាំង នៅ​ក្នុង​ប្រព័ន្ធ​តុលាការកម្ពុជា។ ទស្សនៈនោះ ត្រូវបានលោក ជូង ជូងី បង្ហោះនៅថ្ងៃទី១១ ខែមិថុនា ដែលមាន​សេចក្ដី​ជា​អាទិ៍​ថា៖ «ក្រុម និកាយ LDP អាចនាំគ្រោះថ្នាក់ធ្ងន់ធ្ងរ ដល់សង្គមខ្មែរ ជាងក្រុមខ្មែរក្រហម។ ទ្រឹស្តី​មេ​និកាយ LDP ដាក់ចេញសាហាវពេកហើយ។ តើសភាពផ្លូវចិត្ត របស់គាត់យ៉ាងណា ដែលអាចដាក់ចេញ នូវ​ទ្រឹស្តី​សាហាវ​យ៉ាង​នេះ?»។

ការចែករំលែកនេះ របស់លោក អ៊ូ វីរៈ ក៏ត្រូវបានលោក ខឹម វាសនា ថតជា«ScreenShot» យកមកបង្ហោះ នៅ​លើ​គណនេយ្យហ្វេសប៊ុករបស់លោកដែរ។ ប្រធានបក្សជួង បានសរសេរអមនឹងការបង្ហោះនោះ ជាភាសា​អង់គ្លេស​​ថា៖ «Posted by Chou Chung Ngy and Share[d] by OU Virak. haha haha (បង្ហោះ​ដោយ ជូង ជូងី និង​ចែករំលែក​ដោយ អ៊ូ វីរៈ។ ហាហា ហាហា)»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...