អ៊ឺរ៉ូ២០១៦៖ ទស្សនា​គ្រាប់​បាល់​នៃ​ការ​ប្រកួត​រវាង វែល និង​ស្លូវ៉ាគី

កីឡាករ «Gareth Bale» ដ៏ល្បីឈ្មោះរបស់ក្រុម «Real Madrid» បានកសាងផ្លូវជោគជ័យ ជា​ជំហាន​ដំបូង​សម្រាប់​ក្រុម​ជម្រើសជាតិ នៃស្រុកវែល (Wales) របស់ខ្លួន ដោយបានទាត់​បាល់ពិន័យមិនផ្ទាល់​មួយ​គ្រាប់​យ៉ាង​អស្ចារ្យ។ សូមទស្សនាវីដេអូ ពីគ្រាប់បាល់នេះ (និងគ្រាប់បាលដទៃទៀត) នៅក្នុងវីដេអូខាងក្រោម។
អ៊ឺរ៉ូ២០១៦៖ ទស្សនា​គ្រាប់​បាល់​នៃ​ការ​ប្រកួត​រវាង វែល និង​ស្លូវ៉ាគី
កីឡាករ «Gareth Bale» លោតឡើង បន្ទាប់ពីរកគ្រាប់បាល់ ឲ្យក្រុមជម្រើសជាតិ វែល របស់ខ្លួនហើយ។ (រូបថតទ្វីសធើរ)
Loading...
  • ដោយ: ដ. កែវ អត្ថបទ ៖ ជ័យវិបុល ([email protected]) - ប៉ារីស ថ្ងៃទី១១ មិថុនា ២០១៦
  • កែប្រែចុងក្រោយ: June 12, 2016
  • ប្រធានបទ: អ៊ឺរ៉ូ ២០១៦
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ទឹកដីតំបន់ វែល (Wales) ជាផ្នែកមួយនៃចក្រភពអង់គ្លេស តែមានប្រព័ន្ធកីឡាឯករាជ្យ ដោយខ្លួនពីអង់គ្លេស។ ហើយ​តាំងពី​ណា​ណី​មក ក្រុមបាល់ទាត់​ជម្រើសជាតិ វែល មានឱកាសឡើងមកប្រកួត ក្នុងការ​ដណ្ដើម​ពាន​រង្វាន់​ពិភពលោក តែ​ម្ដងគត់ គឺ​នៅ​ឆ្នាំ​១៩៥៨។ ដូច្នេះ ពេលនេះជាលើកទីពីរហើយ សម្រាប់ការប្រកួត ដែលមាន​លក្ខណៈ​ជា​អន្តរជាតិ របស់​​ក្រុម​ជម្រើស​ជាតិនៃតំបន់មួយ ដែលស្ថិតនៅភាគខាងលិចនៃប្រទេសអង់គ្លេស។

ក្រុមជម្រើសជាតិ វែល អាចនឹងមានលក្ខណៈតូច តែកីឡាករមិនប្រាកដថាតូចនោះទេ ជាពិសេស​ដូច​ជា​កីឡាករ «Gareth Bale» ដែលជាកីឡាករ​សំណព្វចិត្តរបស់ក្រុម «Real Madrid» ម្ចាស់ពានរង្វាន់ «Champions League» ឆ្នាំ២០១៦នេះជាដើម។ នៅក្នុងការប្រកួត «អ៊ឺរ៉ូ២០១៦» វគ្គជម្រុះ កាលពីយប់ថ្ងៃសៅរ៍ ជា​មួយ​នឹង​ក្រុម​ជម្រើស​ជាតិ មកពីប្រទេសស្លូវ៉ាគី កីឡាករដ៏ចំណានរូបនេះ បានទាត់បាល់ពិន័យមិនផ្ទាល់ នៅនាទីទី១០ ប្រកប​​ដោយ​​បច្ចេកទេស​ យ៉ាងពិសេស។ បាល់នោះ ត្រូវបានកីឡាករទាត់ចេញទៅ ដោយមានលក្ខណៈកោង ពិបាក​នឹង​​ឲ្យ​​អ្នក​ចាំទី «Kozacik» របស់ក្រុមស្លូវ៉ាគី ប៉ាន់ប្រមាណថា តើវាត្រូវរត់ទៅខាងណា។

ប៉ុន្តែនៅនាទីទី៦១ ក្រុមស្លូវ៉ាគី បានរកគ្រាប់បាល់មកវិញ ដោយកីឡាករ «Duda» ជាអ្នកទាត់បញ្ចូលទីក្រុម វែល។ បន្ទាប់មក បណ្ដាអ្នកគាំទ្រទាំងឡាយ ត្រូវរង់ចាំរហូតដល់នាទីទី៨១ មុននឹងកីឡាករ «Robson-Kanu» ជួយ​រំដោះ​គ្រោះ​ឲ្យ​ក្រុម វែល បានជាស្ថាពរ។

ជាលទ្ធផលចុងក្រោយ ក្រុមវែល រកបានគ្រាប់បាល់បានពីរគ្រាប់ ទល់នឹងក្រុមស្លូវ៉ាគីមួយគ្រាប់ និងបានឡើង​ទៅកាន់ចំណាត់ថ្នាក់កំពូល នៅក្នុងពូល B ដែលមានក្រុមពីរទៀត (អង់គ្លេស និងរ៉ូស្ស៊ី៌) ជួបប្រកួតគ្នា នៅ​ប៉ុន្មាន​ម៉ោង​ក្រោយ ក្នុងយប់ថ្ងៃដដែល។ ការប្រកួតរវាងក្រុមពីរផ្សេងទៀតនោះ បានធ្វើក្រុមអង់គ្លេសឈឺចិត្ត ស្អិត​ទ្រូង​យំ​មិន​ចេញ ដោយហេតុថា បន្ទាប់ពីបាននាំមុខក្រុមរ៉ូស្ស៊ី ដោយពិន្ទុ១ទល់នឹង០រួច ក្រុមរ៉ូស្ស៊ីបាន​រក​គ្រាប់​បាល់​ស្មើរ​​មក​​វិញ នៅចុងបញ្ចប់នៃការប្រកួត (នាទីទី៩០+២)។

សូម​បញ្ជាក់ដែរថា ក្រុម​ស្លូវ៉ាគី នឹងត្រូវ​ទៅ​ជួប​ជាមួយ​ក្រុមជម្រើសជាតិ មកពីប្រទេសរ៉ូស្ស៊ី នៅរសៀលថ្ងៃពុធ ទី១៥ ខែមិថុនា ខណៈ​ក្រុម វែល នឹងត្រូវ​ទៅ​ជួប ជាមួយ​ក្រុមបាល់ទាត់អង់គ្លេស (ដែល​ជា​ប្រទេស​របស់​ស្រុក វែល) នៅថ្ងៃព្រហស្បត្តិ៍ ទី១៦ ខែមិថុនាសប្ដាហ៍ក្រោយ។ ការប្រកួតទាំងពីរ ​សុទ្ធ​សឹង​​​ជា​​​ការ​​ប្រកួត សម្រាប់​​​វគ្គ​​ជម្រុះ​នៃពូល B៕

» ទស្សនាវីដេអូសង្ខេប នៃការប្រកួតនេះឡើងវិញ៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...