អ៊ូ វីរៈ៖ គ្រប់បក្សទាំងអស់ គួរ​មាន​នយោបាយ​ការបរទេស​តែ​មួយ

អតីតប្រធានមជ្ឈមណ្ឌលសិទ្ធមនុស្សកម្ពុជា ស្នើមេដឹកនាំគណបក្សធំជាងគេទាំងពីរ លោក ហ៊ុន សែន និង​លោក សម រង្ស៊ី រក្សា​នូវ​កិច្ចសន្ទនា ការ​ពិភាក្សា ការ​ជជែក​ដេញ​ដោល រួម​ទាំង​គណបក្ស​តូចៗ​មួយ​ចំនួន​ទៀត ត្រូវធ្វើការ​ស្រប​គ្នា លើ​«គោល​នយោបាយ​​ការបទេស»​មួយ​ចំនួន សម្រាប់​ប្រទេស​កម្ពុជា។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី៩ វិច្ឆិកា ២០១៥
  • កែប្រែចុងក្រោយ: November 11, 2015
  • ប្រធានបទ: នយោបាយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ដំណាលគ្នានឹង​ថ្ងៃបុណ្យឯករាជ្យជាតិ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៥ នេះ ប្រធានវេទិកាអនាគតនយោបាយ លោក អ៊ូ វីរៈ បានចេញលិខិតចំហររបស់ខ្លួនមួយ ដែលមានចំនួន១៦ទំព័រ ជាភាសាខ្មែរ ដោយស្នើឲ្យ​គណបក្ស ដែលមានសំលេងឆ្នោត ក្នុងសភាទាំងពីរ (គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រោ្គះជាតិ) ក៏​ដូច​ជា​គណបក្សតូចៗដទៃទៀត ដែលកំពុងចូលរួម ក្នុង«នយោបាយ»នៅកម្ពុជា ដោយស្នើឲ្យ មាន​គោល​នយោបាយ​ការបរទេស ដែលត្រូវបានធ្វើឡើង ជាប្រយោជន៍ជាតិ និងប្រជារាស្រ្ត សម្រាប់រយៈពេលវែង តាម​បែប​លិទ្ធិ​ប្រជាធិបតេយ្យ​ពិតប្រាកដ។

ដើមទំព័រនៃលិខិតចំហរនេះ លោកបានសរសេរថា៖ «ជាការអំពាវនាវ ដល់គណបក្ស​នយោបាយ​ធំៗ​ទាំង​ពីរ... ជាការអំពាវនាវ ដល់គណបក្សតូចៗដទៃទៀត សូមឲ្យមានការយល់ស្របគ្នា អំពីគោលនយោបាយ​ការបរទេស​មួយ សម្រាប់ប្រទេសកម្ពុជា។ (...) ផលប្រយោជន៍ ជាយុត្តិសាស្រ្ តសម្រាប់រយៈពេលវែង របស់​ប្រទេស (កម្ពុជា) បើទោះជាគណបក្សនយោបាយណា ជាអ្នកកាន់អំណាច នៅក្នុងប្រទេសកម្ពុជា​ក៏​ដោយ។»

នៅលើបណ្ដាញសង្គម លោក អ៊ូ វិរៈ បានលើកឡើង ជាភាសាអងស់គ្លេស នៅលើជញ្ជាំងទំព័រហ្វេសប៊ុក​របស់​លោក ដែលមានន័យជាខេមរភាសាថា៖ «នៅថ្ងៃទិវាឯករាជ្យ របស់កម្ពុជា ខ្ញុំកំពុងធ្វើលិខិតចំហនេះ ទៅ​កាន់​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងមេដឹកនាំគណបក្សប្រឆាំង លោក សម រង្ស៊ី ដើម្បីអំពាវនាវ ឲ្យ​គណបក្ស​នយោបាយ​សំខាន់ទាំងពីរនេះ ដើម្បីពិភាក្សា និងអនុម័តគោលនយោបាយ ការបរទេសរួម សម្រាប់​ប្រទេស​កម្ពុជា មុនពេលបោះឆ្នោត នៅឆ្នាំ២០១៨។ (...)»

«On Cambodia's Independence Day, I am making this open letter to Prime Minister Hun Sen and opposition leader Mr. Sam Rainsy appealing for both main political parties to discuss and adopt a common "pro-Cambodia" foreign policy before the next election in 2018. Given Cambodia's tragic past, a balanced and pragmatic foreign policy is crucial in avoiding similar fate. The appeal attached here is in Khmer (16 pages) and English (12 pages). It is my belief that despite the political rhetoric, both political parties do have much more common ground on foreign policy issues than differences.»

ក្នុងទំព័រចុងក្រោយ នៃលិខិតចំហរទាំង១៦សន្លឹក ជាភាសាខ្មែរនោះ លោក អ៊ូ វីរៈ បានបន្ថែមថា៖ «គណបក្ស​ទាំងពីរ គួរក្សាឲ្យបាននូវការពិភាក្សា ការជជែកដេញដោលគ្នា អំពីបញ្ហានយោបាយ ការបរទេស​សំខាន់ៗ​ទាំង​នេះ តាម​រយៈ​វេទិកាពិភាក្សា តាមបែបប្រជាធិបតេយ្យពិតប្រាកដ និងច្បាស់លាស់។»

» សូមអានលិខិតចំហរទាំងស្រុង (ចុចពីលើដើម្បីពង្រីក) របស់លោក អ៊ូ វីរៈ ដូចខាងក្រោម៖


Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...