យក​ស្នប់​សប់​កង់​ឡាន​ទៅ​ផ្លុុំ​តាម​គូទ ខ្យល់​បុក​ស្លាប់​ភ្លាម​មួយ​រំពេច

ចង់សប់កង់ឡាន ឬចង់សប់ពោះក្មួយប្រុស? ទង្វើនេះ បានបង្ក​ឲ្យកុមារម្នាក់​ស្លាប់ភ្លាមៗ នៅនឹងកន្លែង ព្រោះ​ការ​លេង​សើច ដែល​មិន​គិត​ពី​លទ្ធផល របស់ឪពុកមារ​របស់កុមារខ្លួនឯង។
Loading...
  • ដោយ: ដារី អត្ថបទ និងយកការណ៍៖ ដាវី ([email protected]) - ភ្នំពេញ ថ្ងៃទី០៧ សីហា ២០១៥
  • កែប្រែចុងក្រោយ: August 07, 2015
  • ប្រធានបទ: បទល្មើសចម្លែក
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជាករណីលេងសើច រហូតជ្រុលជ្រួស ដែលខុសរឿង ខុសទំនង។ ឪពុកមាជីដូនមួយម្នាក់នេះ បានប្រើវិធីដ៏ចម្លែក ក្នុងការប្រឡែងលេង ជាមួយក្មួយប្រុសរបស់ខ្លួន ដោយយកស្នប់ សម្រាប់សប់កង់ឡាន ទៅញ៉ុកដាក់ចូល​ប្រហោងគូទ របស់ក្មួយប្រុស ជីដូនមួយខ្លួនឯង ដែលមានអាយុទើបនឹងបាន៧ឆ្នាំ បណ្ដាលឲ្យកម្លាំងខ្យល់ បុកចូលក្នុង​ពោះ ស្លាប់ភ្លាមមួយរំពេច នៅនឹងកន្លែងកើតហេតុ។

ហេតុការណ័ដ៏ភ្ញាក់ផ្អើល បានកើតឡើង កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៥នេះ វេលាម៉ោង ១៥ និង៥០នាទី រសៀល នៅ​ក្នុងភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ កុមារារងគ្រោះ ដែលបានស្លាប់​យ៉ាង​អាណោចអាធម ត្រូវបានស្គាល់ឈ្មោះ កាន់ សុខហេង អាយុ ៧ឆ្នាំ រស់នៅកន្លែងកើតហេតុុុ។ រីឯពូជីដូនមួយ ដែល​លេង​សើច មិនគិតពីលទ្ធផលនេះ ឈ្មោះ ទិត្យ ម៉ាក អាយុ ៣២ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា។

បច្ចុប្បន្ននេះ ជនបង្ក ត្រូវបានកម្លាំងអាជ្ញាធរចាប់ខ្លួន និងយកមកឃុំខ្លួន ដើម្បីធ្វើការស៊ើបអង្កេត និងឈាន​ទៅ​ចាត់វិធានការ តាមផ្លូវច្បាប់៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...