ឆក់​ទូរស័ព្ទ​ដល់​ថ្ងៃ​អង្សា ត្រួវ​ម្ចាស់​និង​ពលរដ្ឋ​ក្របួច​បាន

ឆក់ទូរស័ព្ទ អាយហ្វូន៥ ខុសបច្ចេកទេស ទាំងកណ្តាលថ្ងៃ ត្រូវម្ចាស់ទូរស័ព្ទជិះម៉ូតូដេញតាម ព្រមទាំងស្រែកហៅ អ្នកជិតខាង ឲ្យជួយអន្តរាគមន៍ រហូតចាប់បាន នៅទីបំផុត។ នៅពេលក្រុមប្រជាពលរដ្ឋ ជួយអន្តរាគមន៍បានសម្រេច ក៏បានបញ្ចេញកំហឹង ទៅលើជនដៃដល់ខាងលើ យ៉ាងដំណំ មុននឹងបញ្ជូនទៅឲ្យប៉ូលិស។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ០២ មិថុនា ២០១៥
  • កែប្រែចុងក្រោយ: June 05, 2015
  • ប្រធានបទ: ចោរឆក់
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«មិនមែនមាន័យថា ឲ្យតែលួចរបស់ស្រីៗ គេមិនហ៊ានជិះតាម ហើយលួចបានសម្រេចរហូតនោះទេ គឺគង់តែ​មានថ្ងៃ​អស់​លក័្ខ មិនខាន» នេះជាលើកឡើង របស់យុវជនអ្នកចូលរួមចាប់ចោរ ឆក់ទូរស័ព្ទស្ត្រីរងគ្រោះម្នាក់ ដែលមិនបាន​សម្រេច តែបែរជាត្រូវម្ចាស់គេជិះដេញទាន់ ចាប់បាន ជាមួយប្រជាពលរដ្ឋ ជាច្រើននាក់ទៀត។

ជនដៃដល់ ដែលបានធ្វើសកម្មភាពឆក់ នៅពេលកំពុងជិះម៉ូតូនេះ ឈ្មោះ ហេង មករា អាយុ៣០ឆ្នាំ គ្មានមុខរបរ​ពិត​ប្រាកដ រស់នៅភូមិបប្រ៉កខាងជើង សង្កាត់កាកាប ខណ្ឌពោធ៍សែនជ័យរាជធានីភ្នំពេញ បានឆក់ទូរស័ព្ទដៃ ម៉ាក អាយហ្វូន​៥ របស់ស្រ្តីរងគ្រោះម្នាក់ ដែលកំពុងជិះម៉ូតូ មានគ្នា៣នាក់ ក្នុងទិសដៅស្របគ្នា តាមបណ្តោយផ្លូវ ហាណូយ។ អ្នក​ឃើញហេតុការណ៍ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញនារីរងគ្រោះជិះ ម៉ូតូម៉ាកនិច ពណ៍​លឿង​ស្លាក​លេខភ្នំពេញ១BQ-៤០០៥ ស្រាប់តែមកដល់កន្លែងកើតហេតុ បុរសម្នាក់បើកម៉ូតូសង់ ឌ្រីម ពណ៍ខ្មៅ ស្លាកលេខ​ភ្នំពេញ ១CS-៨៩៥០ តាមពីក្រោយ ហើយធ្វើសកម្មភាពឆក់ទូរស័ព្ទ ពីជនរងគ្រោះភ្លាមៗ។

ហេតុការណ៍ឆក់ទូរស័ព្ទដៃនេះ បង្ករការភ្ញាក់ផ្អើល កាលពីវេលាម៉ោង២ និង៣០នាទីរសៀល ថ្ងៃទី០១ ខែមិថុនា ឆ្នាំ​២០១៥ នៅតាមបណ្តោយ ផ្លូវហាណូយ ក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ស្រ្តីរងគ្រោះ​ឈ្មោះ សៀវ ហ្វង អាយុ២១ឆ្នាំបានឲ្យដឹងថា នៅពេលដែលចោរម្នាក់នេះ បានឆក់ទូរស័ព្ទនាង មិត្តភក្កិនាង បានបើក​ម៉ូតូ​តាម​ចោរនោះយ៉ាងលឿន ហើយព្យាយាមស្រែករកជំនួយ ពីអ្នកជិតខាងឲ្យជួយចាប់ បន្តិចក្រោយមក ក៏ក្របួចបាន​ចោរឆក់​ខាងលើ ប្រគល់ឲ្យសមត្ថកិច្ច។ នារីជាជនរងគ្រោះខាងលើ ជាជាងអ៊ុតសក់ម្នាក់ រស់នៅ (លេខផ្ទះ និងផ្លូវ មិន​ដាក់ផ្សាយនៅទីនេះទេ ដើម្បីសុវត្ថិភាពជនរងគ្រោះ) សង្កាត់អូឬស្សីទី១ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

បច្ចុប្បន្ន ជនជាប់ចោទត្រូវបានឃុំខ្លួន ជាបណ្តោះអាសន្ន នៅប៉ុស្តិ៍នគរបាលទឹកថ្លា ដើម្បីកសាងសំនុំរឿង បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន នគរបាលខណ្ឌសែនសុខ ធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...