យុវជនខ្មែរ និងការ​យល់​ដឹង​ពី​សម្បត្តិ ជា​និម្មិត្តរូប​របស់​ជាតិ

កាលពីឆ្នាំ២០០៥ ក្នុងសេចក្តីបន្ថែមទី១ដល់ទី៧ នៃព្រះរាជក្រិត្យ បានចែងថាគោព្រៃជានិម្មិត្តរូប តំណាងឲ្យសត្វពាហានៈ ប្រចាំប្រទេសកម្ពុជា ពីព្រោះគោព្រៃជាប្រភេទសត្វដ៏កម្រ ជិតនឹងផុតពូជទៅទៀត។ ត្រយ៉ង អណ្តើកហ្លួង ត្រីគល់រាំង ត្នោត ផ្ការំដូល ចេកពងមាន់ ក៏ត្រូវបានដាក់បញ្ចូល ជាសម្បត្តិធម្មជាតិ នៃប្រទេសកម្ពុជាដែរ ដោយហេតុមកពី រុក្ខជាតិ មច្ឆា ផ្កាអស់ទាំងនេះ សុទ្ធតែមានគុណសម្បត្តិពិសេសរៀងៗខ្លួន ហើយកម្រមានប្រទេសណាផ្សេង មានដូចប្រទេសកម្ពុជានោះណាស់។
Loading...
  • ដោយ: សុខ ចាន់
  • កែប្រែចុងក្រោយ: May 17, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

គោព្រៃ

រូប សណ្ឋានរបស់គោព្រៃ មានទំហ៊ំ ពី ២១០០មីលីម៉ែត្រ(មម) ទៅ ២៣០០មម ហើយកំពស់ចាប់ពី ១៧០០មម ទៅ១៩០០មម។ គោព្រៃមានទំងន់ពី៧០០ ទៅ ៩០០គីឡូក្រាម។

លក្ខណពិសេសរបស់គោព្រៃ គឺវាមានណង់កវែង បើសិនជាគោព្រៃឈ្មោលចាស់វិញណង់ករបស់វាអាចយារដល់ដី ចំណែកឯ​ស្នែងរបស់វាវិញខុសពីសត្វគោស្រលះ ស្នែងគោព្រៃដុះចេញញ៉ែកពីគ្នាធំៗដែលចុងរបស់វា កោងមករកគ្នាខ្ពស់ជាងក្បាលវាបន្តិច ដោយឡែកគោព្រៃញីវិញស្នែងរបស់វា គឺបែកចេញជាសសៃចំណែកតូចៗ បន្ទាប់ពីចុងស្រួច គល់ស្នែងវា មានសណ្ឋានតូចជាង​គោឈ្មោល។ ជើងគោព្រៃចាប់ពីជង្គង ជុះទៅក្រោមមានពណ៏ស ពណ៏ប្រផេះ និង ប្រផេះចាស់នៅពេលវាចាស់។

គោព្រៃឆ្លាត វាមានចលនា លឿន កម្លាំងខ្លាំង ស៊ូទ្រាំនិងកម្តៅធន់និងជម្ងឺនិងអាចទ្រាំនូវអាហារដ៏តិចតូច។ ដោយសារតែលក្ខណៈ​ពិសេសទាំងអស់នេះហើយ ទើបត្រូវបានគេលើកយកមកតែងជាបទចំរៀងប្រជាប្រិយ ជាពិសេសភ្លេង ដែលរៀបរាប់អំពីភាព​សម្បូរបែប​នៃធនធានធម្មជាតិ និងសន្តិភាព សម្បូររុងរឿងនៃមនុស្ស សត្វ និងធមុ្មជាតិ។

សត្វត្រយ៉ង

ត្រយ៉ងមានរោម ប្រផេះ ត្នោត ជើងក្រហមស្រាល មានរោមព័ទ្ធជុំវិញចុះមកក្រោម និងដងខ្លួនប្រវែង ១០៤សង់ទីម៉ែត្រ។ ត្រយ៉ង​ក៏ជាប្រភេទសត្វដែលជិតនិងផុតពូជដែរ។ លក្ខណពិសេសរបស់វាគឺ ជាសត្វឆ្លាតខ្លាំងណាស់។ ប្រជាជនខ្មែរជឿថា សត្វត្រយ៉ង​រកចំណីខុសពី បក្សីផ្សេងៗ បើសិនជាចាប់ចំណីនៅកន្លែងដែលវាចាប់មិនបានទេ នោះវានិងមិនមកទីនោះជារៀងរហូត។

ពីបុរាណ ឈាមរបស់សត្វត្រយ៉ង គឺអាំចព្យាបាលជំងឺគ្រុនចាញ់ សម្រាប់អ្នកភូមិនៅចុងកាត់មាត់ញក។ ត្រយ៉ងដើររកចាប់ចំណី​យឺតៗ​នៅលើដី ព្រមទាំងសម្រាក នៅលើដើមឈើ យ៉ាងប្រុងប្រយ័ត្ន ដើម្បីគេចពីសត្រូវ។

សត្វត្រយ៉ង មានប្រជាប្រិយភាពចំពោះកសិករ ព្រោះវាបានស្រែកពីព្រលឹម ជាសញ្ញាប្រាប់ថា ជាពេលត្រូវចេញទៅស្រែចំការ។ សត្វត្រយ៉ង​ នៅសល់មិនច្រើនជាង១០០ក្បាលទេ ដែលឃើញមាននៅខេត្តព្រះវិហារ ដែលជាចំនូនយ៉ាងនៅលើពិភពលោក។

អណ្កើកហ្លួង

ក្រសួងវប្បធម៏បានចាត់ទុកអណ្តើកហ្លួងជានិម្មិត្តរូបជាតិពីព្រោះវា ជាប្រភេទសត្វដែលជិតនិងផុតពូជ មិនថាតែប្រទេសកម្ពុជាទេ តែក៏ជាប្រភេទសត្វដែលកំពុងគំរាមគំហែងនៅក្នុងសកលលោកនេះផងដែរ។

លក្ខណពិសេសរបស់វាគឺ មានភ្នែកពណ៏ស ច្រមុះស្រួចឡើងលើ ស្នូកវាប្រវែង ៦០សង់ទីម៉ែត្រ ពណ៏ ខ្មៅ ប្រផេះ និងមានម្រាម​ជើងតែ ៤ប៉ុណ្ណោះ ដែលអណ្តើកធម្មតាមានជើង៥។

អណ្តើកហ្លួង ត្រូវបានចាត់ទុកជារាជទ្រព្យ របស់ព្រះបរមរាជវាំងនៃប្រទេសកម្ពុជា។ នៅពេលដែលប្រជាជនកម្ពុជាចាប់បានវានោះ គេតុបតែងវារួចប្រគេន ទៅព្រះសង្ឃដើម្បីសុំសេចក្តីសុខសប្បាយ មុននិងប្រលែងវាចូលក្នុងទឹកវិញ។ ជម្រករបស់អណ្តើកហ្លួង គឺនៅក្នុងស្ទឹងតូចព្រមជាមួយព្រៃកោងកាង ក៏ដូចជានៅតាមឆ្នេរសមុទ្ទ។

ត្រីគល់រាំង

ត្រីគល់រាំងគឺជាប្រភេទត្រីទឹកសាបដែលមានទម្ងន់ពី១៥០ទៅ ៣០០គីឡូក្រាម និងប្រវែងពី២ទៅ៣ម៉ែត្រ។ វាមានស្រកាធំ​ពាស​ពេញដងខ្លួន។ ដងខ្លួនរបស់វាមានពីពណ៏ ស្រកាជួរខាងលើមាន ពណ៏ប្រផេះ និងជួរស្រកាខាងក្រោមមានពណ៏ទឹកប្រាក់។

ត្នោត

យើងបានដឹងគ្រប់គ្នារួចទៅហើយ អំពីលក្ខណពិសេសរបស់ដើមត្នោត។ តោ្នតជាមធ្យមមានប្រវែងពី ១០ ទៅ២៥ម៉ែត្រ។ តោ្នត​គ្មានរឹសកែវដូចដើមឈើធម្មតានោះទេ។ ដើមរបស់វា មានពណ៏ខ្មៅ ដែលមានទំហ៊ំ ពី២០ ទៅ៦០សង់ទីម៉ែត្រ អាស្រ័យទៅនឹង​គុណភាពដី ដែលវាដុះ។

ដើមត្នោតត្រូវបានប្រជាជនខ្មែរ ចាត់ទុកជាអត្តសញ្ញាណជាតិ ពីព្រោះវាបានបង្ហាញពីទិដ្ឋភាព នៃវិសាលភាពដែនដីខ្មែរ ចាប់តាំងពី​សម័យបុរាណរហូតដល់បច្ចុប្បន្ននេះ ហើយគេក៏គិតថាវាជាជំរករបស់គេផងដែរ។ នៅឆ្នាំ២០០៣ ព្រះមហាក្សត្រ នៃព្រះរាជា-ណាចក្រ​កម្ពុជាបានស្នើរទៅរាជរដ្ឋាភិបាលក្នុងការអភិរក្សដើមត្នោតនេះ។ យើង ដឹងថាផលប្រយោជន៏ របស់ដើមត្នោត​គឺចាប់ពី​គល់ដល់ចុង។

ផ្ការំដួល

ផ្ការំដូលជារុក្ខជាតិ ដែលមានកម្ពស់ពី ៨ទៅ ១២ម៉ែត្រ ហើយដើមមានទំហ៊ំ ២០ ទៅ ៣០ សង់ទីម៉ែត្រ ផ្ការំដួលមានពណ៏ស​ហើយ​ក្លិនក្រអូបឆ្ងាយនាពេលសាយ័ននិងពេលល្ងាច។ ផ្លែរបស់ពណ៏ក្រហមចាស់នៅពេលវាទុំ វាអាចញុំាបាន។ យើងអាចឃើញរំដូល​ដុះស្ទើគ្រប់ទីកន្លែងនៅក្នុងប្រទេសកម្ពុជា ផ្ការបស់វាត្រូវបានប្រជាជនខ្មែរយកមកតុបតែង នៅតាមផ្ទះ និងទីសាធារណ​ដោយ​សារតែក្លិនក្រអូបរបស់វា។

ដោយសារតែក្លិនលោមពណ៏របស់វា ធ្វើឲ្យនារីខ្មែរមួយចំនូនប្រៀបធៀបខ្លួនឯង ទៅនឹងផ្ការំដូល។ ម្យ៉ាងវិញទៀតអ្នកនិពន្ធ​មួយ​ចំនួន តែងយកផ្ការំដួលមកចងក្រងជាបទចំរៀង ជំនួសអោយតួអង្គរបស់គាត់ផងដែរ ដូចជា បទរំដូលក្រចេះជាដើម។

ចេកពងមាន់

ចេកពងមាន់ជាប្រភេទចេកដែលប្រជាជនខ្មែរយកប្រើប្រាស់ក្នុងគោលបំណងផ្សេងៗគ្នា អ្នកខ្លះយក ទៅថា្វយព្រះ ខ្លះយកធ្វើជា​បង្អែមជាដើម។ ចេកពង់មាន់ដុះបានល្អតាមដីសណ្តរ មាត់ទន្លេ។ ចេកពង់មាន់ ត្រូវបានប្រជាជនកម្ពុជា យកមកដាំជាយូរមកហើយ បើទោះបីជាវាមានដើមកំណើត ពីប្រទេសឥណ្ឌាក៏ដោយ។ ដំណាំចេកពងមាន់ ជួយសម្រាលជីវីភាពប្រជាពលរដ្ឋ មួយកម្រិត​ផងដែរ ប្រសិនបើគេយកផ្លែវាមកលក់ ដោយហេតុថាវាមានតម្លៃថ្លៃជាងចេកដទៃទៀត។

-----------------------------------------
ដោយ៖សុខ ចាន់ ថ្ងៃទី២១ វិច្ឆិកា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

    Pages:
  • «
  • 1
  • 2
Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...