កូដកម្ម​កម្មករ​រោងចក្រ​ខ្វាន់ទុម មិន​ចូល​ធ្វើការ ទាមទារ​ល័ក្ខខ័ណ្ឌ​ជាង ១០ចំណុច

កម្មកររោងចក្រខ្វាន់ទុម នៅសង្កាត់ចោមចៅរាជធានីភ្នំពេញ ជាង ១៥០០នាក់ បានធ្វើកូដកម្មមិនចូលធ្វើការ ដើម្បី​ទាមទារ​ឲ្យ​ថៅកែ​បន្ថែម និង​គោរពលក្ខខ័ណ្ឌការងារ ជូនកម្មករឲ្យបានសមរម្យ។
Loading...
  • ដោយ: ក. វិច្ចនី អត្ថបទ និងយកការណ៍៖ ក. វិច្ចនី ([email protected]) - ភ្នំពេញ ថ្ងៃទី១៥ ធ្នូ ២០១៤
  • កែប្រែចុងក្រោយ: December 16, 2014
  • ប្រធានបទ: ការងារ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

វេលាម៉ោងជាង ៩:០០ទៅហើយ កម្មករ​រោងចក្រ​ខ្វាន់ទុម នៅ​តែ​មិន​ព្រម​ចូល​ធ្វើ​ការងារ និង​នាំ​គ្នា​ឈរ​ស្រែក នៅ​មុខ​រោងចក្រ​នៅ​ឡើយ។ កម្មករ​ទាំង​អស់​នោះ បាន​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ដាក់​បន្ថែម​ល័ក្ខខ័ណ្ឌ​ជាង ១០​ចំណុច ដែល​ក្រុម​កម្មករ​នីមួយៗ​បាន​ស្នើរ​សុំ។ ក្រុម​កម្មករ បាន​តំអូញ​ថា ពួក​គេ​ជួប​ការ​លំបាក​ជា​ច្រើន ទាក់​ទង​នឹង​បញ្ហា​ជា​ច្រើន ដូច​ជា​រោង​ចក្រ​គ្មាន​ទារក​ដ្ឋាន ម៉ាស៊ីន​ដេរ​មាន​សភាព​ចាស់​ទ្រុឌ​ទ្រោម កន្លែង​ដាក់​កង់​ម៉ូតូ​គ្មាន​ភ្លើង ការ​តំឡើង​បា្រក់​បុង​ឲ្យ​មាន​ភាព​សមរម្យ និង​បន្ថែម​ប្រាក់​មធ្យមភាគ​ជា​ដើម។

យុវតី​ជា​កម្មករ​ម្នាក់ បាន​ថ្លែង​ឡើង​ថា នៅ​ពេល​ដែល​ម៉ាស៊ីន​នៅ​ក្នុង​រោងចក្រ​ខូច ហើយ​គ្មាន​គ្រឿង​បន្លាស់​គ្រប់​គ្រាន់ រោងចក្រ​មិន​បាន​គិត​ពី​បញ្ហា​នេះ​ទេ បែ​ជា​ជំរុញ​ឲ្យ​កម្មករ​ធ្វើការ​ឲ្យ​បាន​លឿន គ្រប់​ចំនួន​ឲ្យ​រោង​ចក្រ និង​ចង់​ឲ្យ​មាន​គុណភាព​ល្អ​ទៅ​វិញ។

យុវជនម្នាក់ ដែលអះអាងថា ជាតំណាងកម្មកររោងចក្រ ខ្វាន់ទុម បាននិយាយថា នៅពេលដែលរោងចក្រ​ គ្មានការងារឲ្យកម្មករធ្វើ បែជាកាត់ប្រាក់ខែកម្មករទៅវិញ។ រីឯបញ្ហាទារកដ្ឋានវិញ តំណាងកម្មកររូបនោះ បាន​និយាយ​ថា ចង់ឲ្យក្រុមហ៊ុនសាងសង់កន្លែងដាក់ក្មេង ឲ្យបានស្អាត និងមានអ្នកមើលថែក្មេងផង។ ព្រោះ​បើ​កន្លែងមិនស្អាត កម្មករមិនយកកូន មកដាក់នៅទារកដ្ឋានរោងចក្រនោះទេ ខណៈរោងចក្របានតម្រូវឲ្យកម្មករ យកកូនមកដាក់សិន ទើបសាងសង់ទារកដ្ឋានជាក្រោយ។

តំណាងកម្មកររូបនោះ បាននិយាយឲ្យដឹងទៀតថា កម្មករក្រោកឈរធ្វើកូដកម្មនេះ ព្រោះមានការជិះជាន់។ ហើយប្រសិនបើក្រុមហ៊ុន នៅតែបន្តជិះជាន់គាបសង្កត់ទៅលើកម្មករ ក្រុមកម្មករនឹងនៅតែធ្វើការតវ៉ា​បន្ត​ទៀត។ ការធ្វើកូដកម្មនេះ មិនមែនចង់ឲ្យរោងចក្រខាតបង់នោះទេ ហើយក៍មិនមានបំណង ចង់ធ្វើឲ្យក្រុមហ៊ុន​ខ្វាន់ទុម បិទទ្វានោះដែរ គឺគ្រាន់តែចង់បានប្រាក់ខែឲ្យសមរម្យ និងចង់ឲ្យមានតំណាងក្រុមហ៊ុន មកចរចា​ជា​មួយបងប្អូនកម្មករ ដើម្បីរកដំណោះស្រាយមួយ ទទួលបានទាំងអស់គ្នាតែប៉ុណ្ណោះ។

សូមបញ្ជាក់ថា ការធ្វើកូដកម្មរបស់កម្មកររោងចក្រខ្វាន់ទុមនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី ១៥ ខែធ្នូ ចាប់ពី​វេលាម៉ោង ជាង ៨:០០ ហើយកម្មកររោងចក្រជាង ១៥០០នាក់ គ្មានអ្នកណាម្នាក់ចូលធ្វើការឡើយ មានតែ​បុគ្គលិកក្នុងករិយាល័យរដ្ឋបាលប៉ុណ្ណោះ ដែលចូលធ្វើការ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...