បាក់ឌុបលើកទី២៖ បេក្ខជន១១នាក់ ត្រូវបានដកសិទ្ធិប្រលង«ទុតិយភូមិ»
- ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញថ្ងៃទី០៧ តុលា ២០១៤
- កែប្រែចុងក្រោយ: October 07, 2014
- ប្រធានបទ: អប់រំ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
តាមបញ្ជីឈ្មោះបេក្ខជន ចេញដោយនាយកដ្ឋានមធ្យមសិក្សា ចំណេះទូទៅ កាលពីថ្ងៃទី០៣ ខែតុលាដំណាលគ្នានេះ បានបង្ហាញថា បេក្ខជនចំនួន១១ ត្រូវបានដកចេញពី«បេក្ខភាព»ប្រលងយកសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ លើកទីពីរ ក្នុងឆ្នាំ២០១៤នេះ ពីចំណោមបេក្ខជន២១នាក់ ដែលត្រូវបានចោទប្រកាន់ ថាបានប្រព្រឹត្តិកំហុសឆ្គង ក្នុងពេលប្រលងលើកទីមួយ កាលពីថ្ងៃទី៤ ខែសីហាកន្លងទៅ។
បេក្ខភាពទាំង១១នាក់ មានមកពីខេត្តបាត់ដំបងចំនួនប្រាំនាក់, មកពីខេត្តកណ្តាលពីរនាក់ ខេត្តស្វាយរៀងបីនាក់ មកពីខេត្តរតនគីរីពីរនាក់ ដែលក្នុងចំណោមនេះ បេក្ខជនខ្លះត្រូវដកបេក្ខភាព និងខ្លះទៀតបញ្ឈប់មិនឲ្យចូលរួមប្រឡងតែម្តង។ នេះបើយោងតាមបញ្ជីឈ្មោះបេក្ខជន ចេញដោយនាយកដ្ឋានមធ្យមសិក្សា ចំណេះទូទៅ។
លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា បានបញ្ជាក់តាមសេចក្តីសម្រេចខាងលើដូច្នេះថា៖ «កន្លងមកនៅក្នុងដំណើរការ ប្រលងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ សម័យប្រឡងថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៤ មានបេក្ខជនមួយចំនួនបានប្រព្រឹត្តខុសឆ្គងរួមមាន បន្លំបេក្ខភាព ឲ្យអ្នកដទៃមកប្រឡងជំនួស ប្តូរលេខតុគ្នា និងប្រើប្រាស់ទូរស័ព្ទដៃក្នុងពេលប្រឡង ដែលជាប្រការផ្ទុយ ទៅនឹងបទបញ្ញត្តិនៃការប្រឡង ហើយក្រសួងបានសម្រេដាក់កម្រិតវិន័យរួចហើយ។»
យោងតាមបញ្ជីឈ្មោះបេក្ខជន និងចេញដោយនាយកដ្ឋាន មធ្យមសិក្សាចំណេះទូទៅ និងសេចក្តីសម្រេចរបស់លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា បេក្ខជនដែលប្រព្រឹត្តខុសឆ្គង នៅពេលប្រឡងលើកទីមួយ កាលពីថ្ងៃទី៤ ខែសីហាឆ្នាំ២០១៤ ក្នុងចំណោម២១រូប មានតែ១០នាក់ ប៉ុណ្ណោះដែលអាចប្រលងលើកទីពីរ នាថ្ងៃទីទី១៣ ខែតុលាខាងមុខនេះបាន។ ពួកគេមានកំហុសស្រាល អាចអត់អោនឲ្យបាន គឺបានប្រើប្រាស់«ទូរស័ព្ទដៃ»នៅពេលប្រឡង។
រីឯកំហុសឆ្អងរបស់អ្នកទាំង១១នាក់ ដែលបានដកសិទ្ធិ ប្រលលើកទីពីរក្នុងខែតុលាខាងមុខនេះ មានដូចជាហាមមិនឲ្យប្រឡង រយៈពេលមួយឆ្នាំព្រោះ«ប្តូរលេខតុ»គ្នា ហាមមិនឲ្យប្រឡងរយៈពេលពីរឆ្នាំ ព្រោះ«ប្រឡងជំនួស»គេ និង«ដកហូត»សិទ្ធិប្រឡងតែម្តង ព្រោះ«បន្លំបេក្ខភាព»។ តាមសេចក្តីជួនដំណឹងដដែល មានបញ្ជាក់ទាំងឈ្មោះ ខេត្ត និងសាលាដែលបេក្ខជនមានកំហុសឆ្គងទាំងនោះ សិក្សាផងដែរ៕