កម្ពុជា៖ នឹងផលិតរថយន្តរបស់ខ្លួន ក្នុងពេលឆាប់ៗនេះ

កាលពីថ្ងៃទី១៤ កញ្ញា ក្រុមហ៊ុនយាន្តយន្តអង់គ្លេស ប៊ី អាយ ដាបលយូ (BIW) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិនិយោគទុនជាមួយភាគីខ្មែរ សំរាប់ដើមទុនចំនួន ២០០លានដុល្លា ដើម្បីបង្កើតអោយចេញ ជារោងចក្រមួយ ស្ថិតនៅក្នុងខេត្តព្រះសីហនុទិសខាងត្បូងនៃប្រទេសកម្ពុជា សំរាប់ផលិតរថយន្ត ជាមួយនឹងផ្លាកថា Made in Cambodia ក្នុងរយះពេល៣ឆ្នាំទៅមុខ។
Loading...
  • ដោយ: សុខជា រស្មី
  • កែប្រែចុងក្រោយ: September 20, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ម្ចាសសហគ្រាសផលិតយានយន្ត ជនជាតិអងគ្លេសម្នាក់ បានសហការជាមួយនឹងដៃគូរកម្ពុជា ចងបង្កើតរោងចក្ររួមគ្នាមួយ ក្នុងគោលដៅផលិតរថយន្តដែលជារបស់ខ្មែរ១០០% ។


គំនូរព្រៀង របស់រថយន្ដ ដែលនឹងត្រៀមផលិត។ រូបភាព thetruthaboutcars.com

កាសែតភ្នំពេញប៉ុស្តិ៍ ចុះផ្សាយថ្ងៃទី១៧ កញ្ញា បានសរសេរថា កាលពីថ្ងៃទី១៤ កញ្ញា ក្រុមហ៊ុនយាន្តយន្តអង់គ្លេស ប៊ី អាយ ដាបលយូ (BIW) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិនិយោគទុនជាមួយភាគីខ្មែរ សំរាប់ដើមទុនចំនួន ២០០លានដុល្លា ដើម្បីបង្កើតអោយចេញ ជារោងចក្រមួយ ស្ថិតនៅក្នុងខេត្តព្រះសីហនុទិសខាងត្បូងនៃប្រទេសកម្ពុជា សំរាប់ផលិតរថយន្ត ជាមួយនឹងផ្លាកថា Made in Cambodia ក្នុងរយះពេល៣ឆ្នាំទៅមុខ។ រថយន្តដែលមានលក្ខណៈសន្សំសំចែថាមពលនេះ នឹងត្រូវដឹកបញ្ចេញពីរោងចក្រចំនួន ៣០០,០០០គ្រឿងរៀងរាល់ឆ្នាំ ហើយនឹងត្រូវដាក់លក់នៅក្នុងប្រទេសកម្ពុជា និងនៅ បរទេស។

បើតាមប្រធានក្រុមហ៊ុន ACICA​ Group លោក អាល់ រមន្នី (Al Rumny) បានអោយដឹងថា ទឹកប្រាក់ចំនួន ៤៥០លានដុល្លា អាមេរិក ត្រូវបានចំណាយ ក្នុងការបង្កើតមជ្ឈមណ្ឌលផលិតអគ្គីសនីក្នុងតំបន់ ដើម្បីផ្គត់ផ្គង់ដល់រោងចក្រនេះ និងទឹកប្រាក់ ចំនួន ១កោដដុល្លាអាមេរិកផ្សេងទៀត ត្រូវបានត្រៀមសំរាប់ការបង្កើតទីក្រុងថ្មីមួយ ដោយរួមបញ្ចូលទាំងស្ថានីយ៍ចម្រាញ់ ទឹកមួយផងដែរ។ ថវិការដែលនៅសេសសល់ នឹងត្រៀមផ្គត់ផ្គង់ ទៅគំរោងផលិតរថយន្តកម្ពុជានេះ បើនិយាយអោយខ្លី។

លោក អាល់ រមន្នី បានអះអាងនៅក្នុងកាសែតប្រចាំថ្ងៃថា «យើងបានសន្យាពីអ្វី ដែលថាកម្ពុជា នឹងមានរថយន្តតំនាង អោយប្រទេសរបស់ខ្លួន នៅឆ្នាំ ២០១៥ ឬ២០១៦  ដូចប្រទេសម៉ាឡេស៊ី និងប្រទេសដទៃទៀត។ ប៉ុន្តែដើម្បីអោយប្លែក ពីប្រទេសម៉ាឡេស៊ី ពួកយើងនឹងផលិតតួរថយន្ត និងម៉ាស៊ីនរថយន្តដោយខ្លួនឯង។ ពួកយើងមិនទិញគ្រឿងក្នុង របស់ រថយន្ដ ពីសហគ្រាសផ្សេងៗទៀតនោះទេ។ អ្វីៗគឺត្រូវធ្វើឡើងទាំងអស់ នៅក្នុងប្រទេសកម្ពុជា។» រោងចក្រនឹងត្រូវសង់ នៅលើផ្ទៃដីទំហំ ១ ០០០ហិចតា។ អ្នកផ្ដួច​ផ្តើមគំរោងនេះ ក៏ចង់ទាក់ទាញម្ចាស់សហគ្រាសក្នុងស្រុកដូចគ្នា អោយផលិត កង់រថយន្ត សំបកកង់ ទ្វា និង កញ្ចក់ ដើម្បីមកប្រមូលផ្ដុំ ធ្វើជុំគ្នានៅក្បែររោងចក្រនេះ។

លោក រ៉ូប៊ីន បូយេ (Robin Bower) ដែលជានាយកនៃក្រុមហ៊ុនយានយន្ត ប៊ី អាយ ដាបលយូ (BIW) និងជាអ្នកនាំយកមក អោយគំរោងនេះ នូវបច្ចេកវិទ្យាអង់គ្លេសចុងក្រោយបង្អស់ បានបញ្ជាក់ប្រាប់ថា លោកបានសហការជាមួយនឹង ACICA Group ដោយសារតែតម្រូវការមានច្រើន ស្ថិតនៅក្នុងប្រទេសកម្ពុជា។ លោកបានបន្ថែមថា «គោលបំណង គឺដើម្បីផលិត យានយន្តដែលមានតំលៃថោក ដែលនឹងលក់ក្នុងតំលៃប្រមាណជា ៧ ០០០ដុល្លា។ អញ្ចឹងហើយ សំរាប់អ្នកដែលមានម៉ូតូ នឹងឈាន មកទិញឡាននេះជិះ។» បច្ចុប្បន្ននេះ តំរូវការទិញរថយន្តថ្មីៗ នៅប្រទេសកម្ពុជា មានពី ២៥០០ទៅ៣០០០គ្រឿង ក្នុងមួយឆ្នាំៗ៕

--------------------------------------------
ដោយ៖ សុជារស្មី - ភ្នំពេញថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១២
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...