ហ្វើណាន់ដូរ បានបន្តកិច្ចសន្យាថ្មីជាមួយក្លិប ក្លឹបភូតូ ដល់ឆ្នាំ ២០១៧
កីឡាករខ្សែបម្រើការពារអន្តរជាតិប្រេស៊ីល ហ្វើណាន់ដូរ (Fernando) បានសម្រេចចិត្តបន្តកិច្ចព្រមព្រៀងថ្មី លើកិច្ចសន្យាចាស់របស់គាត់ជា មួយក្លឹបភូតូ រហូតដល់ឆ្នាំ ២០១៧ ។ បើទោះបីជាត្រូវបានគេការរំពឹងទុកថា គាត់ត្រូវបានកំណត់ពេលវេលាដ៏ជាក់លាក់មួយ ដើម្បីចាកចេញទៅចូលរួមជាមួយក្លឹប ម៉ែនឆែស្ទើ ស៊ីធី (Manchester City) នារដូវក្តៅនេះក៏ដោយ។
កីឡាករខ្សែបម្រើការពារអន្តរជាតិប្រេស៊ីល ហ្វើណាន់ដូរ។ (រូបថត independent.co.uk)
បាល់ទាត់ - កីឡាករវ័យ ២៦ឆ្នាំរូបនេះ ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការផ្លាស់ប្ដូរទៅកាន់ក្រុម ម៉ែន ឆែស្ទើ ស៊ីធី នៅពេលទីផ្សាដោះដូរកីឡាករក្នុងខែមករា ត្រូវបានបញ្ចប់។ គាត់ត្រូវបានគេការរំពឹងទុកថាលោកនឹង រើសយកលោក ម៉ែញួល ភែលលេហ្ក្រីនី (Manuel Pellegrini) ដើម្បីចូលរួមជាមួយក្លិប Manchester City នៅពេលកិច្ចសន្យារបស់គាត់ផុតកំណត់ នៅចុងបញ្ចប់នៃរដូវ កាលនេះ ។
បងប្រុសរបស់ ហ្វើណាន់ដូរ គឺលោក ជូកា រ៉េហ្កេស (Joca Reges) បានអះអាងកាលពីដើមសប្តាហ៍នេះថាកីឡាករ ហ្វើណាន់ដូរ បានយល់ព្រមរួចហើយដើម្បីចាកចេញពីក្លិបនៅរដូវក្តៅនេះ ប៉ុន្តែឥឡូវនេះកីឡាករ ហ្វើណាន់ដូរ បានបញ្ចប់ កិច្ចពិភាក្សាអំពីអនាគត ជាបន្ទាន់ជាមួយក្លិប ម៉ែន ឆែស្ទើ ស៊ីធី ដោយគាត់បានបន្តកិច្ចព្រមព្រៀងថ្មីរបស់ គាត់ជាមួយនឹងក្លិប Porto រហូតដល់ ឆ្នាំ២០១៧ នេះបើតាមការបង្ហើបព័ត៌មានរបស់ក្លិប ភូតូ តាមរយៈ គណនី Twitter ផ្លូវការមួយ ។
កីឡាករ ហ្វើណាន់ដូរ បានចាប់ផ្តើមអាជីពដំបូងជាមួយក្លឹប Vila Nova មុនពេលចូលរួមជាមួយក្លឹប ភូតូ ក្នុងឆ្នាំ ២០០៧ ជាកន្លែងដែលគាត់ បានបានកេរ្តិ៍ឈ្មោះ និងកិត្តិយស ដ៏អស្ចារ្យនៅទីនេះ ។ បើយោងតាមរបាយការណ៍របស់ក្លឹប នៅក្នុងកិច្ចព្រមព្រៀងថ្មីជាមួយក្លឹបម្ចាស់ជើងឯកព័រទុយហ្គាល់ បានអះអាងថាកីឡាករ ហ្វើណាន់ដូរ អាចមាន តម្លៃខ្លួនប្រហែល ៣០ លានអឺរ៉ូ៕
--------------------------------------
ដោយ វ៉ន ដារ៉ា (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១០ ខែកុម្ភះ ឆ្នាំ២០១៤