សម រង្ស៊ី៖ អំណេះ​ត​ទៅ មាន​តែ​ការ​ចរចា​រក​យុត្តិធម៌​ជូន​ម្ចាស់​ឆ្នោត​ប៉ុណ្ណោះ

មេបក្សប្រឆាំងនៅកម្ពុជាលោក សម រង្សី នៅថ្ងៃនេះ បានអះអាងសារជាថ្មីថា គណបក្សសង្គ្រោះជាតិនៅតែរក្សាជំហរ​ដាច់​អហង្កា ក្នុងការរកយុត្តិធម៌ជូនម្ចាស់ឆ្នោតឲ្យបានជាដាច់ខាត បើមិនដូច្នោះទេមិនចូលរួម ក្នុងរដ្ឋសភាជាមួយរដ្ឋាភិបាល​គណបក្សប្រជាជនឡើយ។ ការប្រកាសរបស់លោក សម រង្ស៊ី បែបនេះ បានធ្វើឡើងក្រោយដែលមានការសង្ស័យពី​អ្នក​គាំទ្រ​ខ្លួនថា លោក សម រង្ស៊ី មានជំហរមិនច្បាស់លាស់ទាល់តែសោះ។
Loading...
  • ដោយ: ជា ធីរិទ្ធ
  • កែប្រែចុងក្រោយ: October 22, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

មេបក្សប្រឆាំងនៅកម្ពុជាលោក សម រង្សី នៅថ្ងៃនេះ បានអះអាងសារជាថ្មីថា គណបក្សសង្គ្រោះជាតិនៅតែរក្សាជំហរ​ដាច់​អហង្កា ក្នុងការរកយុត្តិធម៌ជូនម្ចាស់ឆ្នោតឲ្យបានជាដាច់ខាត បើមិនដូច្នោះទេមិនចូលរួម ក្នុងរដ្ឋសភាជាមួយរដ្ឋាភិបាល​គណបក្សប្រជាជនឡើយ។ ការប្រកាសរបស់លោក សម រង្ស៊ី បែបនេះ បានធ្វើឡើងក្រោយដែលមានការសង្ស័យពី​អ្នក​គាំទ្រ​ខ្លួនថា លោក សម រង្ស៊ី មានជំហរមិនច្បាស់លាស់ទាល់តែសោះ។


លោក សម រង្ស៊ី និងអ្នកគាំទ្ររបស់លោក។ (រូបថត គណបក្ស)

រាជធានីភ្នំពេញ - បន្ទាប់ពីបានឈានជើងជាន់លើទឹកដីកម្ពុជា ក្រោយពីបានវិលត្រលប់មកពីក្រៅប្រទេសវិញ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានអះអាងនៅចំពោះមុខអ្នកការសែតរាប់សិបនាក់ នៅឯព្រលានយន្តហោះអន្តរជាតិ​ភ្នំពេញថា តំណាងរាស្រ្តជាប់ឆ្នោតគណបក្សសង្គ្រោះជាតិទាំងអស់ គ្មានថ្ងៃចូលទៅអង្គុយប្រជុំរដ្ឋសភា ជាមួយនឹងតំណាង​រាស្រ្តគណបក្សប្រជាជនកម្ពុជាឡើយ ដរាបណាយុត្តិធម៌ជូនម្ចាស់ឆ្នោត នៅមិនទាន់កើតមានសម្រាប់ប្រជាពលរដ្ឋ​អ្នក​គាំទ្រ​គណបក្សសង្គ្រោះជាតិ។

មេបក្សប្រឆាំងរូបនេះ បានបន្តថា អំណេះតទៅការចរចារបស់គណបក្សសង្គ្រោះជាតិ ជាមួយនឹងគណបក្សប្រជាជនកម្ពុជា គ្មានអ្វីក្រៅពីការបង្កើតគណបកម្មការពិសេសស៊ើបអង្កេតភាពមិនប្រក្រតីពេលបោះឆ្នោត ដើម្បីរកយុត្តិធម៌ជូនម្ចាស់ឆ្នោត​ដែលបោះឆ្នោតឲ្យគណបក្សសង្រ្គោះជាតិ។

ក្នុងមួយរយៈពេលកន្លងមកនេះ ពោលចាប់តាំងពីមានការទម្លាយ​នូវអាថ៌កំបាំងនៃការជួបពិភាក្សាគ្នា រវាងថ្នាក់នាំ​កំពូលៗ​គណបក្សជាប់ឆ្នោតទាំងពីរ នៅក្នុងរដ្ឋសភា ដោយលោក ហ៊ុន សែន កាលពីពេលកន្លងទៅថ្មីៗនេះ។ លោក ហ៊ុន សែន បានអះអាងថា លោក សម រង្ស៊ី ចង់បានដំណែងជាប្រធានរដ្ឋសភា មិនបានទាមទារឲ្យបង្កើត​គណកម្មការពិសេស​ស៊ើប​អង្កេតលទ្ធផលបោះឆ្នោតនោះទេ ក្នុងពេលដែលជួបចរចាជាមួយលោក។ ដំណឹងនេះ ត្រូវបានផ្សព្វផ្សាយទៅកាន់​ប្រជា​ពលរដ្ឋ ហើយបានធ្វើឲ្យប្រជាពលរដ្ឋមួយចំនួន បានសម្តែងការមិនទុកចិត្តចំពោះលោក សម រង្ស៊ី និងលោក កឹម សុខា ដោយសារថា យុត្តិធម៌ដែលពីមុនខ្លួនតែងតែទាមទារចង់រកជូនពលរដ្ឋនោះ បែជាចង់បានដំណែងប្រធានរដ្ឋទៅវិញ។

យ៉ាងណាក៏ដោយភ្លាមៗបន្ទាប់ពីមានការលើកឡើងរបស់លោក ហ៊ុន សែន បែបនេះ លោក សម រង្ស៊ី ក៏បាន​ចេញមុខបក​ស្រាយថា ខ្លួនពិតជាចង់បានប្រធានរដ្ឋសភាមែន តែនៅក្នុងន័យថាជាអន្តរកាលតែប៉ុណ្ណោះ ពោលគឺបណ្តោះអាសន្ន​ដើម្បី​ឲ្យមានតុល្យភាពអំណាច ខណៈពេលដែលការពិតនៅមិនទាន់លាតត្រដាង។ លោកថា យុត្តិធម៌ជូនម្ចាស់ឆ្នោតគឺជារឿង​ចម្បង មិនអាចបោះបង់ចោលជាដាច់ខាត។

អ្នកវិភាគនយោបាយនៅក្នុងប្រទេសកម្ពុជា បានមើលឃើញថា ប្រសិនបើគណបក្សសង្គ្រោះជាតិ បោះបង់ចោលនូវ​គោល​ដៅរបស់ខ្លួនពីដំបូង ក្នុងការរកយុត្តិធម៌ជូនម្ចាស់ឆ្នោត ដោយដោះដូរតាមរយៈតំណែងជាប្រធានរដ្ឋសភានោះ គណបក្ស​នេះនឹងត្រូវបាត់បង់ការគាំទ្រច្រើន ពីសំណាក់ប្រជាពលរដ្ឋដែលបានបោះឆ្នោតឲ្យគណបក្សនេះ កាលពីពេលកន្លងទៅ។ ពីព្រោះថា អ្នកគាំទ្រគណបក្សសង្គ្រោះជាតិភាគច្រើន មិនចង់ឃើញអ្នកតំណាងរាស្រ្តគណបក្សមួយនេះ ចូលរួមប្រជុំ​រដ្ឋសភាជាមួយគណបក្សប្រជាជន ទាំងមិនទាន់បានរកយុត្តិធម៌ជូនម្ចាស់ឆ្នោតនោះទេ៕

---------------------------------------------------------
ដោយ៖ ជា ធីរិទ្ធ - ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...