ពាន​រង្វាន់​សហព័ន្ធ៖ ជប៉ុន​បើក​ឆាក ប៉ះ​ក្រុម​ខ្លាំង​ម្ចាស់​ផ្ទះ​ប្រេស៊ីល

ក្រុមបាល់ទាត់ស៊ាំមួរៃខៀវជប៉ុន ដែលដឹកនាំដោយលោកគ្រូបង្វឹក អាល់បឺតូ ស្សាក់ចឺរ៉ូនី (Alberto Zaccheroni) នឹងត្រូវប្រកួតបើកឆាកមុនគេ ក្នុងព្រឹត្តិការណ៏ពានរង្វាន់ខុនហ្វេដឺរ៉េសិនខាប់ (Confederations Cup) ជាមួយនឹងក្រុមម្ចាស់ផ្ទះស៊ាំបាប្រេស៊ីល នៅថ្ងៃសៅរ៏ទី១៥ ខែមិថុនានេះ។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: June 14, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមបាល់ទាត់ស៊ាំមួរៃខៀវជប៉ុន ដែលដឹកនាំដោយលោកគ្រូបង្វឹក អាល់បឺតូ ស្សាក់ចឺរ៉ូនី (Alberto Zaccheroni) នឹងត្រូវ​ប្រកួតបើកឆាកមុនគេ ក្នុងព្រឹត្តិការណ៏ពានរង្វាន់ខុនហ្វេដឺរ៉េសិនខាប់ (Confederations Cup) ជាមួយនឹងក្រុមម្ចាស់ផ្ទះ​ស៊ាំបាប្រេស៊ីល នៅថ្ងៃសៅរ៏ទី១៥ ខែមិថុនានេះ។


ក្រុមបាល់ទាត់ជប៉ុន នៅពេលដឹងថាខ្លួនឯង ជាប់មកទាត់នៅបាល់ទាត់ពិភពលោក២០១៤មុនគេ។ (រូបថត AP)

កាលពីគ្រូបង្វឹកចាស់ លោកតាគេស្សី អូកាដា (Takeshi Okada) ដឹកនាំ គាត់បានជួយឲ្យជប៉ុនឆ្លងផុតវគ្គចែកពូល ក្នុង​ព្រឹត្តិការណ៏បាល់ទាត់ពិភពលោក២០១០ នឹងធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ក្រុមស៊ាំមួរៃ​ខៀវ​មួយ​នេះ បានយកឈ្នះក្រុមកាមេរ៉ូន និងក្រុមដិនម៉ាក មុនពេលដែលចាញ់ក្រុមប៉ារ៉ាហ្គាយ ដោយបាល់កាត់ក្តីប៉េណាល់ទី។

បញ្ជាក់ការប្រកួតមាន៨ក្រុម ចែកជា២ពួល៖
• ពូលអេ (A) មាន៖ ម្ចាស់ផ្ទះប្រេស៊ីល, អ៊ីតាលី, ម៉ិកស៊ីកូ និងជប៉ុន
• ពូលប៊ី ( មាន៖ អេស្ប៉ាញ, អ៊ុយរ៉ាហ្គាយ, នីហ្សេរីយ៉ា និងតាហ៊ីទី។

ហេតុផលដែលទទួលបានសិទ្ធចូលរួមប្រកួត៖
• ប្រេស៊ីល៖ ម្ចាស់ផ្ទះជាប់ដោយស្វ័យប្រវត្តិ
• អេស្ប៉ាញ៖ ម្ចាស់ជើងឯកបាល់ទាត់ពិភពលោក ឆ្នាំ២០១០
• អ៊ីតាលី៖ ជើងឯករងអ៊ឺរ៉ូ ឆ្នាំ២០១២ (អេស្ប៉ាញជើងឯកមានឈ្មោះលេងហើយ)
• ម៉ិកស៊ីកូ៖ ម្ចាស់ជើងឯកតំបន់ខុនខាខេហ្វ (CONCACAF) ឆ្នាំ២០១១
• ជប៉ុន៖ ម្ចាស់ជើងឯកទ្វីបអាស៊ី ឆ្នាំ២០១១
• អ៊ុយរ៉ាហ្គាយ៖ ម្ចាស់ជើងឯកខូផាអាមេរិខា (Copa America)
• នីហ្សេរីយ៉ា៖ ម្ចាស់ជើងឯកទ្វីបអាហ្វ្រិក ឆ្នាំ២០១៣
• តាហ៊ីទី៖ ម្ចាស់ជើងឯកទ្វីបអូសេអានី ឆ្នាំ២០១២

ម្ចាស់ជើងឯកអាស៊ី (ជប៉ុន) មិនដែលឈ្នះក្រុមប្រេស៊ីលទេ ក្នុងការជួបគ្នាចំនួន៩លើកកន្លងមក ហើយក្រុមស៊ាំបាប្រេស៊ីល បានយកឈ្នះ៧លើក និងទាត់ចូលទីបាន ២៤គ្រាប់ថែមទៀត។ ជំនួបមិត្តភាពចុងក្រោយ ប្រេស៊ីលបំបាក់ជប៉ុន​ដោយ​លទ្ធផល ៤-០។

គ្រូបង្វឹកជប៉ុន លោកស្សាក់ចឺរ៉ូនី បាននិយាយថា «ការប្រកួតខុនហ្វេដឺរ៉ាសិនខាប់នេះ នឹងមានការលំបាកសម្រាប់ក្រុមយើង ព្រោះសុទ្ធសឹងតែជាក្រុមខ្លាំងកំពូលៗទាំងអស់។ ដូច្នេះយើងត្រូវតែប្រកួតប្រជែងឲ្យដល់ទីបញ្ចប់ និងព្យាយាមធ្វើឲ្យបានល្អ​បំផុតសម្រាប់ខ្លួនឯង។»

បុរសសញ្ជាតិអ៊ីតាលី បានបន្ថែមថា «ខ្ញុំមិនដឹងថា យើងអាចឡើងដល់វគ្គណាទេ។ ប៉ុន្តែយើងត្រូវតែផ្តោតអារម្មណ៏​ក្នុង​ការប្រកួតបើកឆាកជាមួយនឹងប្រេស៊ីលនេះ ធ្វើយ៉ាងណាឲ្យទទួលបានលទ្ធផលមួយប្រសើរ នោះយើងនឹងមានសង្ឃឹម​បន្តទៀត៕»

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...