កំប្លែង៖ មិត្តភ័ក្រ​ដែល​ស្មោះ​ត្រង់

«មិត្តភ័ក្រ​ដែល​ស្មោះ​ត្រង់» រឿងខ្លីសម្រាប់មនុស្សមានវ័យលើសពី១៦ឆ្នាំ។ ជារៀងរាល់ថ្ងៃ ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ នឹងជូនរឿងកំប្លែង ឬ​រឿង​ខ្លី​ដល់​ប្រិយ​មិត្ត​របស់​ខ្លួន គ្រាន់នឹងធ្វើការកែកំសាន្ដ។
Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: April 22, 2012
  • ប្រធានបទ: រឿងខ្លី
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្ដីប្រពន្ធពីរគូរ កំពុងញ៉ាំបាយជាមួយគ្នា។ ដាវិតបានធ្វើធ្លាក់ស្លាព្រា បង្ខំចិត្តត្រូវអោនរើសនៅក្រោមតុ ក៏ស្រាប់តែឃើញថា ម៉ារីប្រពន្ធរបស់ ម៉ាក មិត្តភ័ក្ររបស់ខ្លួន នាងស្លៀកសំពត់ខ្លី ហើយអត់បានស្លៀកខោក្នុងទេ។ ព្រឺព្រួច ក្នុងអារម្មណ៍ជាខ្លាំង ដាវិត ក៏ខំតាំងចិត្តងើបឡើងមកលើវិញ ហើយញ៉ាំបាយដូចធម្មតា។ ពេលរូចរាល់ ដាវិតបានចេញទៅរានហាន ហើយ ម៉ារី ក៏ដើរចេញទៅតាម។ ទាំងពីរនាក់ជជែកគ្នា ៖

  • ម៉ារី៖ ពេលឯងអោនចួលក្រោមតុ ឯងបានប្រទះឃើញអ្វីមួយយ៉ាងអស្ចារ្យ មែនដែរឬទេ?
  • ដាវិត៖ ត្រឹមត្រូវហើយ គួរអោយព្រឺព្រួចទៀតផង។
  • ម៉ារី៖ អញ្ចឹងចង់ឃើញវា ជាថ្មីទៀតឬអត់?
  • គិតបន្តិច ដាវិតដាច់ចិត្តឆ្លើយ៖​ ចង់!
  • ម៉ារី៖ អញ្ចឹងវាថ្លៃ ១០០អ៊ឺរ៉ូ ក្នុងការមើលវាម្ដងទៀត!
  • គិតមើលបន្តិចទៀត ជាលើកទីពីរ ទើបដាវិតដាច់ចិត្តឆ្លើយ៖​ OK !

ទាំងពីរនាក់ក៏បានណាត់គ្នា ពេលរសៀលថ្ងៃមួយ នៅវេលាដែល ម៉ាក ប្ដីរបស់ ម៉ារី មិននៅផ្ទះ។ ដាវិតបានអោយ ១០០អ៊ឺរ៉ូ ទៅម៉ារី ហើយបានឡើងថានសួគ៌ យ៉ាងសុខមនោរម្យជាមួយនាង។ លុះល្ងាចឡើយ ម៉ាកប្ដីរបស់ ម៉ារី ត្រឡប់មកផ្ទះវិញ បានសួរប្រពន្ធរបស់ខ្លួន ៖

  • ម៉ាក៖ ដាវិតមានមកផ្ទះយើងទេ រសៀលថ្ងៃនេះ ?
  • ភ្ញាក់ព្រើតនឹងសំនួរ ម៉ារី ក៏ឆ្លើយទាំងស្ទាក់ស្ទើរ៖ ចា៎ គាត់បានមកប្រមាណជា បួនប្រាំនាទី ...
  • ម៉ាក៖ ហើយវាបានអោយលុយអូន ១០០អ៊ឺរ៉ូ មែនដែរឬទេ ?
  • ធ្លាក់ថ្លើមក្ដុក ដោយមិននឹកស្មានថា ម៉ាកដឹងរឿងនេះទាំងអស់សោះ តែនាងគ្មានជំរើសអ្វី នឹងអាចកុហកប្ដីបាន ក៏ឆ្លើយចាក់បណ្ដោយ ជាមួយនឹងការស្ដាយក្រោយថា ៖ ចា៎ ពិតជាអញ្ចឹងមែនហើយ ...
  • ម៉ាក ងាកមកនិយាយជាមួយប្រពន្ធ យ៉ាងម៉ត់ចត់ថា៖ ព្រឹកម៉ិញ ដាវិត បានឆៀងទៅកន្លែងបង កំពុងធ្វើការ ដើម្បីខ្ចីលុយបង១០០អ៊ឺរ៉ូ ហើយវាថា នឹងឆៀងចូលសងអូន នៅផ្ទះរសៀលនេះ។ ឥឡូវវាបានសងយើង ដូចពាក្យ សន្យាមែន ។ ចំជាមិនងាយរកបានទេ មិត្តភ័ក្រដែលស្មោះត្រង់ គោរពពាក្យសម្ដី ពិតប្រាកដច្បាស់លាស់បែបនេះ !!!
Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...