ក្រុមហ៊ុន​ណៃ​ប្រតិកម្ម បន្ទាប់​ពី​កម្មករ​និង​នគរបាល​ប្រឈម​មុខ​គ្នា​របួស​២៣​នាក់

ការប្រឈមមុខគ្នាកាលពីថ្ងៃច័ន្ទ រវាងកងកម្លាំងនគរបាល និងបាតុករជាកម្មកររោងចក្រមួយ ដែលផ្គត់ផ្គង់ផលិតផល​អោយ​ក្រុមហ៊ុនណៃរបស់អាមេរិក បានបង្កឲ្យមានមនុស្ស២៣នាក់រងរបួស។ នេះបើតាមការថ្លែងឲ្យដឹង របស់តំណាងកម្មករ និង​តំណាងសហជីបម្នាក់ទៀត។
Loading...
  • ដោយ: កេសរ កូល
  • កែប្រែចុងក្រោយ: May 28, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការប្រឈមមុខគ្នាកាលពីថ្ងៃច័ន្ទ រវាងកងកម្លាំងនគរបាល និងបាតុករជាកម្មកររោងចក្រមួយ ដែលផ្គត់ផ្គង់ផលិតផល​អោយ​ក្រុមហ៊ុនណៃរបស់អាមេរិក បានបង្កឲ្យមានមនុស្ស២៣នាក់រងរបួស។ នេះបើតាមការថ្លែងឲ្យដឹង របស់តំណាងកម្មករ និង​តំណាងសហជីបម្នាក់ទៀត។


កម្មការិនី នៅក្នុងរោងចក្រកាត់ដេរ នៅប្រទេសកម្ពុជា។ រូបថត flickr.com/photos/pictim។

នគរបាលបង្ក្រាបកុបកម្ម ត្រូវបានគេបញ្ជូនទៅពង្រាយដើម្បីទប់ទល់នឹងបាតុករ ដែលភាគច្រើនជា​កម្មការិនីប្រមាណ​ជា​៣០០០នាក់ ហើយបានបិតចរាចរណ៍មិនឲ្យធ្វើដំណើរ នៅតាមវិថីខាងមុខរោងចក្ររបស់ពួកគេ ស្ថិតក្នុងខេត្តកំពុងស្ពឺ ខាង​លិចទីក្រុងភ្នំពេញ។

ស៊ុន វណ្ណី មន្ត្រីតំណាងសហជីបសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅរោងចក្រសាប៊្រីណា បានថ្លែងឲ្យដឹងថា «នគរបាលបានប្រើដំបងឆក់ ដើម្បីវាយក្បាលខ្ញុំ។ បើគេមិនទាញខ្ញុំពីនោះមកទេ ខ្ញុំប្រាកដជាស្លាប់បាត់ទៅហើយ។» លោក​វណ្ណីបានបន្ថែមថា ស្ត្រីមានផ្ទៃពោះពីរខែម្នាក់ បានរងរបួសនិងបានរលូតកូន ដោយសារតែភ្នាក់ងារនគរបាល​បានផ្ដួល​នាង​ទៅផ្ទាល់នឹងដី។

លោកបានអះអាងថា កម្មកររោងចក្រដែលផលិតសម្លៀកបំពាក់យីហោណៃ (Nike) បានធ្វើបាតុកម្មតាំងពីថ្ងៃទី២១ខែ​ឧសភាមកម្លេះ។ ពួកគេបានបានទាមទារអោយរោងចក្រ ដែលមានបុគ្គលិកធ្វើការច្រើនជាង៥០០០នាក់ បន្ថែមប្រាក់​បំណាច់ក្នុងម្នាក់១៤ដុល្លា ទៅក្នុងប្រាក់បំណាច់ប្រចាំខែ៧៤ដុល្លា ដែលជាសំណងថ្លៃធ្វើដំណើរ ថ្លៃស្នាក់នៅ និងការពិនិត្យ​សុខភាពរបស់ពួកគេ។

នគរបាល និងអ្នកទទួលខុសត្រូវកងរាជអាវុធហត្ថ បានបដិសេធមិនធ្វើអត្ថាធិប្បាយ លើការប្រឈមមុខគ្នានេះទេ។ នៅក្នុង​ប្រតិកម្មឆ្លើយតបនឹងការសាកសួររបស់អ្នកកាសែត ក្រុមហ៊ុនណៃរបស់អាមេរិក បានបង្ហាញពី«កង្វល់»ដ៏ជ្រាលជ្រៅរបស់​ខ្លួន ហើយបានបញ្ជាក់ថា ក្រុមហ៊ុនបានបើកការស៊ើបអង្កេតមួយ ទៅលើសំនុំរឿងនេះ។ អ្នកនាំពាក្យមួយរូប​របស់ក្រុមហ៊ុន​សម្លៀកបំពាក់ដ៏ធំមួយនេះ បានបន្ថែមទៀតថា ក្រុមហ៊ុនតម្រូវទៅដៃគូរផ្គត់ផ្គង់ផលិតផលរបស់ខ្លួន ឲ្យគោរពសិទ្ធិកម្មករ។

តាមមូលិធិរូបិយវត្ថុអន្តរជាតិ វិស័យកាត់ដេរបានគ្រប់ដណ្ដប់ប្រមាណជា៧៥% នៃការនាំចេញរបស់ប្រទេសកម្ពុជា ដែល​ត្រូវនឹងទឹកប្រាក់ចំនួន ៥,២២ពាន់លានដុល្លា នៅឆ្នាំ២០១១។

កាលពីថ្ងៃ១៥ខែឧសភាកន្លងមក កម្មករបុគ្គលិកចំនួន៣នាក់ បានស្លាប់ និង៦នាក់ផ្សេងទៀតរងរបួស នៅក្នុងព្រឹត្តិការណ៍​បាក់ស្រុតពិតានអាគារមួយ នៃរោងចក្រផលិតស្បែកជើង នៅក្នុងខេត្តដដែល។ គ្រោះថ្នាក់បាក់ស្រុតពិតានអាគារ​រោងចក្រ​នេះ បានបន្ថែមទម្ងន់ខ្លាំងថែមទៀត ពីលើស្ថានភាពការងារដ៏អាក្រក់ នៅតាមបណ្ដាប្រទេសមួយចំនួន ក្នុងទ្វីបអាស៊ី។ នៅ​ប្រទេសបង់ក្លាដេស ការបាក់ស្រុកអាគារនៅក្នុងរោងចក្រកាត់ដេរមួយ បានធ្វើឲ្យមនុស្សស្លាប់ច្រើនជាង១១០០នាក់ កាល​ពីខែមុន បានទាក់ទាញការចាប់អារម្មណ៍ ពីសំណាក់សហគមន៍អន្តរជាតិ ស្ដីពីសុវត្ថិភាពរបស់បុគ្គលិកកម្មករ ដែលធ្វើការ​នៅក្នុងវិស័យនេះ៕

-------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...