បាល់ទាត់​អង់គ្លេស៖ ហារី រ៉េដណេប នឹង​​នៅ​​បន្ត​​ជា​​មួយ​​ក្រុម ឃ្យូភីអរ

ម្ចាស់ក្លឹប ឃ្យូភីអរ (QPR) លោក តូនី ហ្វឺណាន់ដេស (Tony Fernandes) បានចេញមកបដិសេធ​ចំពោះសេចក្តីរាយការណ៏​ថាគ្រូបង្វឹក លោក ហារី រ៉េដណេប (Harry Redknapp) អាចនឹងចាកចេញពីក្លឹប បន្ទាប់ពីក្រុមមួយនេះ បានធ្លាក់ចេញពី​ក្របខ័ណ្ឌព្រីមែលីក (Premier League)។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: April 30, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ម្ចាស់ក្លឹប ឃ្យូភីអរ (QPR) លោក តូនី ហ្វឺណាន់ដេស (Tony Fernandes) បានចេញមកបដិសេធ​ចំពោះសេចក្តីរាយការណ៏​ថាគ្រូបង្វឹក លោក ហារី រ៉េដណេប (Harry Redknapp) អាចនឹងចាកចេញពីក្លឹប បន្ទាប់ពីក្រុមមួយនេះ បានធ្លាក់ចេញពី​ក្របខ័ណ្ឌព្រីមែលីក (Premier League)។


គ្រូបង្វឹក លោក ហារី រ៉េដណេប របស់ក្រុម ឃ្យូភីអរ របស់អង់គ្លេស។

លោក ហ្វឺណាន់ដេស បានជួបលោក រ៉េដណេប កាលពីថ្ងៃច័ន្ទ និងបានពិភាក្សាអំពី អនាគតរបស់ក្រុម ហើយក្នុងនោះ​ក៏​បានលេចលឺពត៌មានថា គ្រូបង្វឹករូបនេះ អាចនឹងចាកចេញពីក្លឹបនាកីឡាដ្ឋាន លូហ្វទូស រ៉ូដ (Loftus Road)។

ទោះបីជាយ៉ាងណា លោក ហ្វឺណាន់ដេស បាននិយាយប្រាប់ថា លោក ហារី រ៉េណេប នឹងនៅធ្វើជាគ្រូបង្វឹកក្រុមឃ្យូភីអរ បន្តទៀត បន្ទាប់ពីគាត់បានពិភាក្សាជាមួយអតីតគ្រូបង្វឹកក្រុម ទតិនហេម (Tottenham) វ័យ ៦៦ឆ្នាំរូបនោះ រួចមក។

លោក ហ្វឺណាន់ដេស បានប្រាប់ដល់គេហទំព័រ របស់ក្រុមឃ្យូភីអរ ថា «ខ្ញុំមានការប្រជុំវិជ្ជមានមួយ ជាមួយនឹង ហារី។ ខ្ញុំ​គិតថា គ្មានចំណុចអ្វី ដែលថា គាត់មិនអាចនៅជាមួយ ពួកយើងជាបន្តបានទៀតនោះទេ។ ហារី ជាបុរស ដែលមាន​ជំនាញ​ខាងបាល់ទាត់ម្នាក់ ហើយគាត់ដឹងថា អ្វីដែលគាត់ចង់បាន ជាមួយនឹងកីឡាករ។ យើងបានពិភាក្សាគ្នា ពីប្រភេទកីឡាករ ដែលយើងចង់បាននៅរដូវកាលក្រោយ។»

ម្ចាស់ក្លឹបសញ្ជាតិម៉ាឡេស៊ីរូបនេះ បានបន្តថា «ហារី គាត់មិនចង់លក់កីឡាករល្អៗនោះទេ ហើយគាត់ចង់រក្សារពួកគេ ឲ្យនៅ​ជួយក្លឹបជាបន្តទៀត។ វាជាការប្រជុំ ដ៏ល្អមួយ បើទោះបីជាអ្វីៗ មិនអាចពេញចិត្តទាំងអស់ នៃតម្រូវការរបស់យើងក៏​ដោយ។ ប៉ុន្តែខ្ញុំយល់ថា យើងមានគម្រោង ដ៏ច្បាស់លាស់មួយ។»

លោក រ៉េដណេប ដែលបានមកជំនួសដំណែងលោក ម៉ាក ហ្យូស (Mark Hughes) កាលពីខែធ្នូរនោះ បាននិយាយថា «វា​ពិតជាគ្រោះដ៏អាក្រក់មួយសម្រាប់យើង ហើយជារដូវកាល ដ៏ខកចិត្ត សម្រាប់គ្រប់គ្នា, ម្ចាស់ក្លឹប, បុគ្គលិក, អ្នកគាំទ្រ, និង​គ្រប់គ្នា ដែលជាប់ពាក់ព័ន្ធនឹងក្លឹបនេះ។ យើងនឹងធ្វើឲ្យបានល្អបំផុត នៅរដូវក្រោយ ហើយសង្ឃឹមថា នឹងត្រឡប់មក​ព្រីមែលីកវិញ។»

គ្រូបង្វឹកសញ្ជាតិអង់គ្លេសរូបនេះ បានបន្តថា «ដូចខ្ញុំបាននិយាយជាច្រើនលើកមកហើយ ម្ចាស់ក្លឹបនេះ ពិតជាមានទឹកចិត្តល្អ ហើយពិតជាខុសប្លែកពីអ្នកដទៃៗទៀត ដែលខ្ញុំធ្លាប់ធ្វើការជាមួយ។ ទោះបីជាស្ថិតក្នុងកាលៈទេសៈ យ៉ាងនេះក្តី ក៏គាត់​នៅ​តែជួយផ្តល់កម្លាំងចិត្ត និងលើកទឹកចិត្ត ដល់យើងទាំងអស់គ្នា។ ហើយវាពិតជា មិនគួរឲ្យជឿសម្រាប់ខ្ញុំ៕»

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...