រៀលម៉ាឌ្រីដ និង​ដតម័ន ឡើង​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ឆែម​ពាន​លីក

ក្រុមអធិរាជស រៀលម៉ាឌ្រីដ (Real Madrid) បានធ្វើដំណើរទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃពានរង្វាន់ឆែមពានលីក (Champions League) ជាបន្តទៀត ទោះបីជាប្រកួតចាញ់ក្រុមហ្គាឡាតាសារៃ (Galatasaray) ដោយលទ្ធផល ៣-២ កាលពីយប់ថ្ងៃអង្គារ៏ក៏ដោយ។ គ្រាប់បាល់របស់កីឡាករ គ្រីស្ទែណូ រ៉ូណាល់ដូ (Cristiano Ronaldo) នៅពេលចាប់ផ្តើម និងនៅចុងម៉ោង បានជួយឲ្យក្រុម ដែលមកពីប្រទេសអេស្ប៉ាញមួយនេះ យកឈ្នះទាំង២ជើង ដោយលទ្ធផល ៥-៣។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: April 10, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមអធិរាជស រៀលម៉ាឌ្រីដ (Real Madrid) បានធ្វើដំណើរទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃពានរង្វាន់ឆែមពានលីក (Champions League) ជាបន្តទៀត ទោះបីជាប្រកួតចាញ់ក្រុមហ្គាឡាតាសារៃ (Galatasaray) ដោយលទ្ធផល ៣-២ កាលពីយប់ថ្ងៃអង្គារ៏ក៏ដោយ។ គ្រាប់បាល់របស់កីឡាករ គ្រីស្ទែណូ រ៉ូណាល់ដូ (Cristiano Ronaldo) នៅពេលចាប់ផ្តើម និងនៅចុងម៉ោង បានជួយឲ្យក្រុម ដែលមកពីប្រទេសអេស្ប៉ាញមួយនេះ យកឈ្នះទាំង២ជើង ដោយលទ្ធផល ៥-៣។


គ្រីស្ទែណូ រ៉ូណាល់ដូ និងក្រុមរបស់ខ្លួន សប្បាយពេលបានទាត់បញ្ចូលទី ក្រុមគូរប្រជែង។

រៀលម៉ាឌ្រីដ ហាក់ដូចជាមានអារម្មណ៏កក់ក្តៅ បន្ទាប់ពីកីឡាករ គ្រីស្ទែណូ រ៉ូណាល់ដូ រកគ្រាប់បាល់បាន នៅនាទី ទី៧ ដែលជាគ្រាប់បាល់ទី១០ របស់គាត់ក្នុងក្របខ័ណ្ឌអ៊ឺរ៉ុបមួយនេះ។ កីឡាករឆ្នើមរូបនេះ ធ្វើបានយ៉ាងល្អ ខណៈពេលទទួលបាល់មកពីកីឡាករ សាមី ខេឌីរ៉ា (Sami Khedira)។

កីឡាករ អិមម៉ាញ៉ូអែល អិប៊ូ (Emmanuel Eboue) បានធ្វើឲ្យអ្នកគ្រាំទ្រក្រុមហ្គាឡាតាសារៃ បន្លឺសម្លេងឡើង នៅនាទី ទី៥៧ បន្ទាប់ពីកីឡាកររូបនេះ ទាត់មួយទំហឹងពីចម្ងាយបំប៉ោងសំណាញ់ទីបានសម្រេច។ កីឡាករខ្សែបម្រើ វ៊ែសស្លី ស្នៃដឺ (Wesley Sneijder) បានបន្ថែមមួយគ្រាប់ទៀតនៅនាទី ទី៧០។

ពីរនាទីក្រោយមក ដ្រក់បា (Drogba) បានជួយឲ្យក្រុមហ្គាឡាតាសារៃ នាំមុខជាថ្មីម្តងទៀត ៣-១ បន្ទាប់ពីការបញ្ជូនបាល់មកពីកីឡាករ ណរឌីន អារ៉ាបាត (Nordin Amrabat) មុនពេលដែលកីឡាករ រ៉ូណាល់ដូ បានបន្ថែមគ្រាប់បាល់ទី២ របស់គាត់នៅចុងម៉ោងបង្រ្គប់បន្ថែម ដែលជាការបញ្ជូនបាល់ដ៏ល្អមកពីកីឡាករបារាំង ការីម បិនស្ស៊ីម៉ា (Karim Benzema)។
ចំណែកឯការប្រកួតមួយគូរទៀត បូរ៉ាស្សៀ ដតម័ន (Borussia Dortmund) រកបាន២គ្រាប់នៅម៉ោងបន្ថែម ហើយយកឈ្នះក្រុមម៉ាឡាកា (Malaga) ទាំង២ជើង ដោយលទ្ធផល ៣-២ និងអាចបន្តដំណើរទៅកាន់ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាបន្តដែរ។

ក្រុមម៉ាឡាកា សង្ឃឹមថានឹងអាចបន្តទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាបន្តទៅហើយ ក្នុងការប្រកួតរដូវកាលដំបូងរបស់ខ្លួន ក្នុងក្របខ័ណ្ឌឆែមពានលីក ប៉ុន្តែក្តីសុបិន្តរបស់គេត្រូវរលាយ នៅម៉ោងបង្រ្គប់បន្ថែម បន្ទាប់ពីកីឡាករ ម៉ាកូ រូស (Marco Reus) និងកីឡាករ ហ្វីលីប សាន់តាណា (Felipe Santana) ធ្វើបានសម្រេចម្នាក់មួយគ្រាប់ទៀត ហើយជួយឲ្យក្រុមអាឡឺម៉ង់ឆ្លងទៅកាន់វគ្គជាបន្ត។

គួររំឮកថា ក្រុមទាំង២ ប្រកួតគ្នាកាលពីជើងទី១ បញ្ចប់ទៅត្រឹមលទ្ធផល ០-០ នៅទឹកដីរបស់ក្រុម ម៉ាឡាកា ប្រទេសអេស្ប៉ាញ បន្ទាប់ពីប្រកួតគ្នាពេញ៩០នាទី គ្មានគ្រាប់បាល់បញ្ចូលទីគ្នា។

ខ្សែប្រយុទ្ធក្រុម ដតម័ន រ៉ូបឺត ឡេវ៉ានដូស្គី (Robert Lewandowski) បានរកគ្រាប់បាល់តាមបានស្មើនៅនាទី៤០ ហើយបន្ទាប់មកនៅវគ្គទី២ ទើបមានការផ្លាស់ប្តូរកីឡាករ ម៉ាកូ រូស និង កីឡាករ ម៉ារីអូ ហ្គូតស៊េ (Mario Goetze) ចូល។

កីឡាករ អេលីស៊ឺ (Eliseu) បានជួយឲ្យក្រុម ម៉ាឡាកា នាំមុខសារជាថ្មីម្តងទៀត នៅនាទី ទី៨២ ប៉ុន្តែគ្រាប់បាល់ចុងម៉ោងរបស់កីឡាករ រូស និងសាន់តាណា បានធ្វើឲ្យ គ្រូបង្វឹក កីឡាករ និងអ្នកគាំទ្ររបស់ក្រុម ដតម័ន ទាំងអស់ រត់អបអរសាទរពេញលើទីលានប្រកួត៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...