All Articles of MONOROOM.info

នីហ្សេរីយ៉ា៖ លក់​ប្រពន្ធ​ទៅ​ឲ្យ​ពិធី​អាប​ធ្មប់ សម្រាប់​យក​ទៅ​បូជា

នីហ្សេរីយ៉ា៖ លក់​ប្រពន្ធ​ទៅ​ឲ្យ​ពិធី​អាប​ធ្មប់ សម្រាប់​យក​ទៅ​បូជា

នៅក្នុងតំបន់មួយ ភាគកណ្ដាលនៃប្រទេស នីហ្សេរីយ៉ា បុរសម្នាក់បានលក់ប្រពន្ធរបស់ខ្លួន ទៅឲ្យគ្រូធ្មប់​ពីរ​នាក់ ដែលប្រាថ្នាចង់បានស្រីព្រហ្មចារីយ៍ យកទៅបូជាក្នុងពិធីជំនឿអូមអាមមួយរបស់ពួកគេ។ ស្វាមីដែល​គ្មាន​ធម៌មេត្តា និង​ជា​អ្នករស់នៅក្នុងភូមី ក្វាឡា (Kwalla) បានបញ្ឆោតភរិយារបស់ខ្លួន ឲ្យចូលទៅក្នុងព្រៃ ដោយ​ប្រាប់​​ថា ដើម្បី​ទៅ​រកអុសមកដុត។

ប៉ុន្តែនៅពេលដែលទៅដល់ទីកន្លែងនោះ គ្រូធ្មប់ទាំងពីរនាក់ ដែលបានបង់ប្រាក់ពាក់កណ្ដាល ទៅឲ្យបុរស​ចិត្តអាក្រក់នោះរួចហើយ បានដឹងថាស្រីបរិសុទ្ធនេះ ជាប្រពន្ធរបស់បុរសនោះ ហើយនាងមិននៅ​ព្រហ្មចារីយ៍​ទៀតទេ។ ដូច្នេះ គ្រូធ្មប់នោះ បានបដិសេធនាងជាប្រពន្ធ និងប្រាប់ឲ្យបុរសនាំនាងមកវិញ។

អ្នកនាំពាក្យរបស់នគរបាលប្រចាំតំបន់ លោក អាប៊ូ អេម៉ានុយអែល (Abuh Emmanuel) បានថ្លែងប្រាប់​អ្នក​សារព័ត៌មានថា៖ «នៅពេលដែលពួកគេដឹងថា ស្ត្រីនោះជាប្រពន្ធរបស់បុរសនោះ ពួកគេបានសុំឲ្យនាង​ត្រឡប់​មកវិញ [...]

បារាំង៖ ប្រកាស​តាម​ការសែត​ថា​«ស្លាប់» ដើម្បី​គេច​ចេញ​ពី​ការ​ស្វែង​រក​ចាប់​ខ្លួន

បារាំង៖ ប្រកាស​តាម​ការសែត​ថា​«ស្លាប់» ដើម្បី​គេច​ចេញ​ពី​ការ​ស្វែង​រក​ចាប់​ខ្លួន

ដើម្បីគេចចេញ ពីការតាមចាប់ខ្លួន របស់នគរបាល យុវជនកំហិលម្នាក់ បានបង្កើតរឿងមួយ ដើម្បីគ្រួសារ​របស់​ខ្លួន នាំ​គ្នាយំស្រែកសោកសង្រេងគ្រប់គ្នា។ យុវជនដែលបានត្រូវចោទប្រកាន់ ថាបាន​ប្រព្រឹត្តិ​ល្មើស​ជា​ច្រើន​ករណី អាយុ២៦ឆ្នាំរូបនេះ បានប្រកាសតាមសារព័ត៌មាន ពីបុណ្យសពរបស់ខ្លួន នៅភាគខាង​លិច​របស់​ប្រទេស​បារាំង ដើម្បីបង្វិលការស្វែងរករបស់សមត្ថកិច្ច តែបានធ្វើជីដូនរបស់ខ្លួន ញ័រស្ដាយចៅប្រុស ព្រោះ​ជឿ​តាម​​ការ​ចុះ​ផ្សាយនោះ។

នៅក្នុងសារព័ត៌មាន Ouest-France ផ្នែកផ្សាយដំណឹង គេបានឃើញសារមួយសរសេរជាអាថ៌ថា៖ «ម្ដាយ ឪពុក បងប្អូនប្រុសស្រី និងក្រុមគ្រួសារទាំងអស់ សូមជូនដំណឹងយ៉ាងក្រៀមក្រំ ពីមរណភាព របស់ សេឌ្រិក អ៊ិល. (Cédric L.) កាលពីថ្ងៃព្រហស្បត្តិ៍ទី១១ ខែកញ្ញា ក្នុងអាយុ២៦ឆ្នាំ។ ពិធីបញ្ចុះសពនឹងប្រព្រឹត្តិទៅ នៅថ្ងៃ​អង្គារ​ទី១៦ ខែកញ្ញានេះ វេលាម៉ោង១០និង៣០នាទីព្រឹក ក្នុងព្រះវិហារ គ្រឹស្ដ៍រ៉័ ឌឺ កួរតឺយ (Christ Roi [...]

អាមេរិក៖ សម្លាប់​អតីត​ស្រី​ស្នេហ៍​របស់​ខ្លួន រួច​«ហុត​ខួរ​ឆៅ»​

អាមេរិក៖ សម្លាប់​អតីត​ស្រី​ស្នេហ៍​របស់​ខ្លួន រួច​«ហុត​ខួរ​ឆៅ»​

ជារឿងរ៉ាវដ៏រន្ធត់ហួសប្រមាណ ថ្មីមួយទៀត។ លោក ចូហ្សេហ្វ អាលប៊ើ អូប៊ើហេនស្លី (Joseph Albert Oberhansley) អាយុ៣៣ឆ្នាំ រស់ក្នុងក្រុង ជើហ្វើសានវីល (Jeffersonville ក្នុងរដ្ឋអ៊ិនឌីយ៉ាណា ភាគកណ្ដាល​ខាងកើតនៃសហរដ្ឋអាមេរិក) ត្រូវបានចោទប្រកាន់ពីបទ បាន​សម្លាប់អតីតគូរកំណាន់របស់ខ្លួន។ ការចោទ​ប្រកាន់នោះ បានបន្ថែមទំងន់ទោសឲ្យបុរសនេះកាន់តែធ្ងន់​ទៀត ពីបទសង្ស័យ ថាបានហុតខួរក្បាល​របស់​នាង និងបានបរិភោគអវៈយវៈខាងក្នុង នៃស្ត្រីស្នេហ៍ នាង តាមី ចូ ប្លេនតុន (Tammy Jo Blanton) ដែល​មាន​អាយុ​៤៦ឆ្នាំ។

សារព័ត៌មាន The Indianapolis star បានរាយការណ៍ឲ្យដឹងថា សំនុំរឿងបានចាប់ផ្ដើម កាលពីថ្ងៃ​ព្រហស្បត្តិ៍​ទី១១ ខែកញ្ញានេះមក។ ស្ត្រីកំណាន់ដ៏អភ័ព បានទូរស័ព្ទហៅកងកម្លាំងនគរបាល ហើយបានរាយការណ៍ថា ចូហ្សេហ្វ ជាអតីតគូរស្នេហ៍របស់ខ្លួន បានព្យាយាមបុកទម្លាយទ្វា ដើម្បីចូលក្នុងផ្ទះ បន្ទាប់ពីនាងបានប្ដូរសោរ​ទ្វា។ ពេល​មកដល់កន្លែងកើតហេតុ [...]

កាណាដា៖ ក្នុង​សំនុំ​រឿង​«ឃាតកម្ម​កាប់​មនុស្ស​ជា​ដុំៗ» ពិបាក​រក​ចៅក្រម​មក​ជំនុំ​ជម្រះ

កាណាដា៖ ក្នុង​សំនុំ​រឿង​«ឃាតកម្ម​កាប់​មនុស្ស​ជា​ដុំៗ» ពិបាក​រក​ចៅក្រម​មក​ជំនុំ​ជម្រះ

ការជ្រើសរើសចៅក្រម សម្រាប់កាត់ទោស លើឃាតកម្មប្រចាំទសតវត្សន៍មួយនេះ ពិតជាពិបាកមែនឬ? ពី​ក្នុង​ចំណោមចៅក្រមចំនួន ១៦០០ នាក់ របស់ប្រទេសកាណាដា បេក្ខភាពដែលគេសម្រេចជ្រើសរើស មាន​តែ១៦នាក់ប៉ុណ្ណោះ នៅក្នុងសប្ដាហ៍ចុងក្រោយនេះ។ ជម្រើសរកចៅក្រមនេះ ដើម្បីចូលរួមនៅក្នុង​ក្រុមប្រឹក្សា​ជំនុំជម្រះ សម្រាប់សវនាការកាត់ក្ដីលើ ជនសង្ស័យ លូកា ម៉ាញ៉ូតា អាយុ៣២ឆ្នាំ ជាប់ជាប់ពីបទឧក្រិដ្ឋ៖ សម្លាប់ និងបានកាត់ជាកំណាត់ៗ ប្រុសស្នេហ៍របស់ខ្លួន ជានិស្សិតជនជាតិចិន កាលពីអំឡុងខែឧសភា​ឆ្នាំ​២០១២ កន្លងទៅ។

ថ្ងៃបើកសវនាការ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៩ ខាងមុខ ពោលគឺនៅសល់តែត្រឹមមួយសប្ដាហ៍ទៀតប៉ុណ្ណោះ ហើយក៏ជាថ្ងៃដែលត្រូវបានលើកពេល ជាច្រើនដងមកហើយដែរ ដោយសារតែការស្វែងរកចៅក្រម ទើបនឹង​សម្រេចកាលពីថ្ងៃសុក្រទៅ១៩ ខែកញ្ញានេះប៉ុណ្ណោះ។

គុណសម្បត្តិចាំបាច់របស់ចៅក្រម ដែលត្រូវបានជ្រើសរើសនោះ ត្រូវតែជាពលរដ្ឋកាណាដា [...]

ទាត់​បាល់​ចូល​ទី​ហើយ សប្បាយ​ពេក​រត់​ចេញ​ក្រៅ​ទីលាន ធ្លាក់​អន្លង់... (vdo)

បើនិយាយទៅ ការទាត់បញ្ចូលទី គឺអស្ចារ្យណាស់ អស្ចារ្យយកតែមែនទែន។ តែលោតទៅធ្លាក់អន្លង់ ទើបវា​កាន់តែអស្ចារ្យទៅទៀត។ ព្រោះដើម្បីអបអរសាទរគ្រាប់បាល់ ដែលខ្លួនរកបានដើម្បីនាំជ័យជំនះដាច់ (៣-១) ឲ្យ​ក្រុម គ័រីទីបា (Coritiba) របស់ខ្លួន លើក្រុម សាវប៉ាវឡូ (São Paulo) ក្នុងប្រទេសប្រេស៊ីលនោះ កីឡាករ​ខ្សែ​​ប្រយុទ្ធ ចូអែល (Joel) បានសាកល្បងរត់ចេញពីទីលាន ដើម្បីទៅឲ្យជិតអ្នកគាំទ្ររបស់ខ្លួន។

តែដឹងអី គ្រាន់តែលោតរំលង ពីលើរបងផ្សាយពាណិជ្ជកម្មនោះរួច ស្រាប់តែ... អុញ នរណាអញ្ចេះ យកអន្លង់​មកដាក់នៅ​ទីនេះ? ភ្នាក់ងាររក្សាសណ្ដាប់ធ្នាប់ ដែលឈរនៅក្បែរនោះ ខំប្រឹងធ្វើសញ្ញាដាក់កីឡាករ កុំឲ្យ​លោត​មកទីនោះដែរ តែរវល់តែសប្បាយ នរណាទៅមានភ្នែកសម្លឹងមើលនោះ?

ប៉ុន្តែមើលទៅ ហេតុការណ៍នេះគ្រាន់តែឲ្យកីឡាករយើង ភ័យបុកពោះតែបន្តិចប៉ុណ្ណោះ ព្រោះត្រូវបានគេ​ជួយ​លើកមកលើវិញ ដោយគ្មានរបួសអ្វីឡើយ។ តែលើកក្រោយ គួតែស្ទាបជាមុនសិន [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...