ក្រុងសៀមរាប ដែលធ្លាប់តែជាទីក្រុងគំរូមួយ ល្បីខាងមានបរិស្ថានល្អស្អាត និងមានសណ្តាប់ធ្នាប់ល្អ គួជាទីចាប់ចិត្តរបស់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិគ្រប់រូបៗនោះ ប៉ុន្តែគ្រាន់តែរយៈពេលពីរថ្ងៃ នៃការប្រណាំងទូកសោះ ទីក្រុងនេះកំពុងត្រូវបានលំអរ ដោយ«ផ្កាសម្រាម»ដែលរីកយ៉ាងស្គុះស្គាយពាសពេញ។
នេះជាលទ្ធផល នៃការបន្សល់ទុករបស់ទស្សនិកជន និងប្រិយមិត្តយ៉ាងសន្ធឹកសន្ធាប់ ដែលបានសម្រុកពីគ្រប់ទិសទី ជាពិសេសពីតំបន់ដែលនៅជុំវិញខេត្តសៀមរាប ដើម្បីចូលមកទស្សនាការប្រារព្ធពិធីបុណ្យអុំទូក នៅក្នុងក្រុងសៀមរាបនេះ។ ការប្រារព្ធបុណ្យអុំទូក ដែលមានរយៈពេលត្រឹមតែពីរថ្ងៃប៉ុណ្ណោះ គឺចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី ០៦ ខែវិច្ឆិកានេះ បានទាក់ទាញចំណាប់អារម្មណ៍ និងបង្កការសប្បាយមិនចាញ់ ការប្រារព្ធបុណ្យអុំទូកធំ [...]
«ទោះជាជួលទៀត ក៏មិនទៅដែរ! គ្រាន់តែនឹកឃើញរឿង កាលពីនៅលើកោះពេជ្រ ស្លុតមិនទាន់បាត់ផង!» នេះជាការលើកឡើង របស់យុវតីម្នាក់ ដែលកំពុងជជែកគ្នា ជាមួយមិត្តពីរបីនាក់ផ្សេង រម្លឹកឡើងវិញ នូវហេតុការណ៍នៃបុណ្យអ៊ំទូកកាលពី៣ឆ្នាំមុន។
ការជជែកគ្នាយ៉ាងផុលផុស បន្ទាប់ពីបានឃើញហេតុការណ៍ឧប្បទេវហេតុថ្មីៗនេះ ដែលកើតឡើង នៅក្នុងការបាញ់កាំជ្រួចខុសបច្ចេកទេស បណ្ដាលឲ្យមនុស្សស្លាប់ម្នាក់ និងរបួស៦នាក់ កាលពីយប់ថ្ងៃទី២៩ ខែតុលា ដើម្បីអបអរសាទរខួបទី១០ នៃការឡើងគ្រងរាជ្យសម្បត្តិ របស់ព្រះករុណាសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី និងហេតុការណ៍មួយទៀត គឺការធ្លាក់ដែកពីលើអាគារក្បែររង្វង់មូលនាងគង់ហ៊ីង ដែលបណ្តាលឱ្យស្រ្តីអ្នកដំណើរម្នាក់ ស្លាប់នៅហ្នឹងកន្លែង។
ហេតុការណ៍ ដែលបង្កឱ្យមនុស្សពីរនាក់ស្លាប់ [...]
ទាក់ទងនឹងការបាញ់កាំជ្រួច ដែលបានធ្វើឲ្យយុវជនម្នាក់ស្លាប់ និងមនុស្សរងរបួសជាច្រើនកាលពីយប់ថ្ងៃទី៣១ ខែតុលា ក្នុងព្រះរាជពិធី អបអសារទទសវត្សរ៍ទីមួយ (ដប់ឆ្នាំ) នៃការឡើងគ្រងរាជសម្បត្តិនៃព្រះមហាក្សត្រនោះ មិនទាន់មាននរណាម្នាក់ ឬស្ថាប័នណាមួយ ចេញមក ឬចាប់ឲ្យទទួលខុសត្រូវនៅឡើយ។ ស្ថាប័នដែលពាក់ព័ន្ធ រួមមានសាលារាជធានីភ្នំពេញ អាជ្ញាធរនៃអគ្គនាយកដ្ឋាននគរបាលអាវុធជាតិផ្ទុះ គណកម្មការបុណ្យជាតិ និងខុទ្ទកាល័យព្រះបរមរាជវាំងជាដើម ក៏នៅមិនទាន់បានបញ្ជាក់ជាផ្លូវការនៅឡើយដែរ មកទល់បច្ចុប្បន្ន ជុំវិញករណីបាញ់កាំជ្រួច បណ្ដាលឲ្យមានមនុស្សស្លាប់ និងរបួសនេះ។
ផ្ទុយទៅវិញ រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ បានធ្វើការបញ្ជាក់កាលពីថ្ងៃអាទិត្យទី២ ខែវិច្ឆិកានេះថា ករណីផ្ទុះកាំជ្រួច ក្នុងព្រះរាជពិធី [...]
លោក រិន រ៉េន អ្នកសម្របសម្រួលនៃបណ្ដាញព្រះសង្ឃឯករាជ្យ ដើម្បីយុត្តិធម៌សង្គម បានប្រតិកម្មតបទៅលោក ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រត្តិបត្តិការ អន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា ដែលបានចោទប្រកាន់ បណ្តាញព្រះសង្ឃឯករាជ្យនេះថា គៀគរប្រជាពលរដ្ឋមកធ្វើការតវ៉ានៅភ្នំពេញ និងចោទថា ទង្វើទាំងអស់គ្រាន់តែធ្វើឡើង ជាប្រយោជន៍បុគ្គល និងជាការបំពេញនូវឆ្នាំងបាយ របស់ក្រុមព្រះសង្ឃខ្លួនលោកប៉ុណ្ណោះ។
ការថ្លែងប្រតិកម្មរបស់លោក រិន រ៉េន បានធ្វើឡើង បន្ទាប់ពីលោក ឈាង វុន តំណាងរាស្ត្រមកពីគណបក្សប្រជាជនកម្ពុជា កាលពីព្រលប់ថ្ងៃទី៣ ខែវិច្ឆិកា នៅក្នុងវត្តចាស់ បានប្រាប់ប្រជាពលរដ្ឋ ដែលមកពីតាមបណ្តាខេត្តនានា ដើម្បីស្វែងរកដំណោះស្រាយរឿងជំលោះដីធ្លី នៅរាជធានីភ្នំពេញ ឲ្យត្រឡប់ទៅខេត្តស្រុកភូមិជាមូលដ្ឋានដើមវិញ។ លោក [...]