All Articles of MONOROOM.info

ចង់​ដឹង​ពី​ផ្ទះ​«បីសាច​ដ៏​តក់​ស្លុត​ខ្លាំង​ជាង​គេ» ក្នុង​ពិភពលោក​ឬ​ទេ?

ចង់​ដឹង​ពី​ផ្ទះ​«បីសាច​ដ៏​តក់​ស្លុត​ខ្លាំង​ជាង​គេ» ក្នុង​ពិភពលោក​ឬ​ទេ?

តើលោកអ្នកចូលចិត្តរឿងខ្មោច និង​រឿង​ចម្លែកៗ ខុស​ពី​ធម្មជាតិ​ឬ? លោក​អ្នក​ចូល​ចិត្ត ល្បែង​ដែល​ធ្វើ​ឲ្យ​ភ័យ តែ​ល្បែង​ដែល​លោក​អ្នក​ធ្លាប់​បាន​លេង​កន្លង​មក មិន​បាន​ធ្វើ​ឲ្យ​លោក​អ្នក​«ស្កៀប​ជើង​ធ្មេញ»​ទេ មែន​ឬ​ទេ? យើង​សូម​បង្ហាញ នូវ​ផ្ទះ​បីសាច​ថ្មី​មួយ ដែល​អាច​ធ្វើ​ឲ្យ​លោក​អ្នក​តក់​ស្លុត​ រហូត​លួស​ព្រលឹង​ស្ទើរ​ស្លាប់​ស្ទើរ​រស់ ស្ថិត​នៅ​ក្នុង​ក្រុង​សាន​ឌីយ៉េហ្គោ (San Diego) នៃ​រដ្ឋ​កាលីហ្វ័នី សហរដ្ឋ​អាមេរិក។

ជាផ្ទះបីសាចដ៏អាក្រក់ជាង​គេ​ក្នុង​លោក ឈ្មោះ ម៉ាកកាមនី ម៉ាន័រ (McKamey Manor) ដែល​រហូត​មក​ដល់​ពេល​នេះ មិន​ទាន់​មាន​អ្នក​ចូល​ទៅ​សាក​ល្បង​ណា​ម្នាក់ បាន​បញ្ចប់​ដំណើរ​ផ្សង​ព្រេង នៅ​ក្នុង​ផ្ទះ​នេះ​រួចនៅឡើយ។ នេះ​បើ​តាម​សហគ្រាស ដែល​បាន​បង្កើត​ផ្ទះ​នេះ​ចេញ​មក។

ល័ក្ខខ័ណ្ឌដែលអាចចូលទៅសាកល្បងបាន លោកអ្នកត្រូវមានអាយុ២១ឆ្នាំ និងមានសុខភាពល្អមាំទាំ។ ស្ត្រី​មានផ្ទៃពោះ អ្នកមានជំងឺបេះដូង ហឺត [...]

ហេតុអ្វី​បាន​ជា​ការ​ផ្សាយ​ពាណិជ្ជកម្ម អាយហ្វូន ដាក់​តែ​ម៉ោង៩និង​៤១នាទី?

បើអ្នកចង់ដឹងច្បាស់ អ្នក​គ្រាន់​តែ​ចូល​ទៅ​ក្នុង​គេហទំព័រ​ផ្លូវ​ការ​របស់​ក្រុមហ៊ុន​យក្ស​ខាង​បច្ចេក​វិទ្យា អ័បផល អ្នក​នឹង​ឃើញ​ម៉ោង ៩និង​៤១នាទី ព្រឹក ត្រូវ​បាន​កំណត់​ឲ្យ​ដូច​គ្នា នៅ​គ្រប់​រូប​ថត ឬ​វីដេអូ ដែល​ផ្សាយ​ពាណិជ្ជកម្ម ឲ្យ​ផលិត​ផល​របស់​ក្រុមហ៊ុន។ ករណី​នេះ មាន​ប្រវត្តិ​របស់​វា ដែល​ត្រូវ​បាន​កំណត់​យ៉ាង​ត្រឹម​ត្រូវ ដោយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​អាមេរិកាំង​មួយ​នេះ។

ហេតុការណ៍ដំបូង បាន​កើត​ឡើង​នៅ​ថ្ងៃ​ទី៩ ខែ​មករា ឆ្នាំ២០០៧ ថ្ងៃ​ដែល​លោក ស្ទេវ ចប (Steve Jobs) នាយក​ស្ថាបនិក​របស់​ក្រុមហ៊ុន អ័បផល បាន​ត្រៀម​ប្រកាស​ផលិតផល​ថ្មី​មួយ នៅ​ក្នុង​មជ្ឈមណ្ឌល ម៉ាកវ័ល (MacWorld) នា​ក្រុង​សាន់​ហ្វ្រាន់ស៊ីស្កូ (San Francisco) សហរដ្ឋ​អាមេរិក។ អតីត​មេ​ដឹក​នាំ អ័បផល រូប​នេះ បាន​ឡើង​លើ​ឆាក​តាំង​ពី​ម៉ោង​៩ ដើម្បី​ត្រៀម​នឹង​បង្ហាញ​ផលិតផល​ថ្មី​មួយ ដែល​ពិភពលោក​ទន្ទឹង​រង​ចាំ។

[...]

រួមរ័ក​ស្រាត​ននល​ក្នុង​ធម្មជាតិ ដើម្បី​ថត​ពី​លើ​អាកាស​ដាក់​ផ្សាយ

វីដេអូខាងក្រោមនេះ មាន​ចំណង​ជើង​ថា «Drone Boning» បាន​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង នៅ​តាម​បណ្ដាញ​សង្គម​នៅ​ទ្វីប​អ៊ឺរ៉ុប ដោយ​សារ​តែ​វីដេអូ ដែល​ថត​ដោយ​ម៉ាស៊ីន​ថត បង្ហោះ​ឡើង​លើ​អាកាស​នេះ បាន​បង្ហាញ​នូវ​រូបភាព«រួមរ័ក»​ភិសម័យ នៅ​ក្នុង​ធម្មជាតិ និង​គ្មាន​អ្វី​ឬ​ដំបូល​មក​បិទ​បាំង​ឡើយ។ ជា​រូបភាព​ដ៏​ពិសេស និង​មិន​ដែល​ឃើញ​ពី​មុន​មក របស់​សមិទ្ធករ​ខាង​វីដេអូ​ពីរ​នាក់ គឺ​លោក យ៉ាន អាទៀរ ប៊ែត្រង់ (Yann Arthus Bertrand) និង​លោក ម៉ាក ដូលែល (Marc Dorcel)។

តួសម្ដែងទាំងពីរ នៅ​ក្នុង​វីដេអូ​នេះ មិន​មែន​ជា​តួ​សម្ដែង​អាជីព​ទេ។ តែ​ជា​តួ​សម្ដែង​តាម​ការ​ស្ម័គ្រ​ចិត្ត​មួយ ដែល​ក្រុម​សមិទ្ធិករ​ខាង​លើ សុំ​ឲ្យ​មក​ដើរ​ថត​ជា​មួយ​ក្រុម​ខ្លួន នៅ​ជុំ​វិញ​ក្រុង សាន់ ហ្វ្រាន់ស៊ីស្កូ (San Francisco) សហរដ្ឋ​អាមេរិក។ ដាក់​បញ្ចូល​ជា​មួយ​នឹង​ភ្លេង យ៉ាង​លន្លង់​លន្លោច​ផង​នោះ [...]

សមាជិក​គណៈកម្មការ​ ដឹក​នាំ​ទូក​ខេត្ត​កំពង់​ឆ្នាំង ថា​សប្បុរស​ជន​​«ក្ដាម​ប្រៃ» មាន​ទាក់​ទង​នយោបាយ

សមាជិក​គណៈកម្មការ​ ដឹក​នាំ​ទូក​ខេត្ត​កំពង់​ឆ្នាំង ថា​សប្បុរស​ជន​​«ក្ដាម​ប្រៃ» មាន​ទាក់​ទង​នយោបាយ

បន្ទាប់ពីមានពាក្យរិះគន់​យ៉ាង​ចាស់​ដៃ ពី​សំណាក់​ប្រជា​ពលរដ្ឋ ជា​ពិសេស​អ្នក​ប្រើ​ប្រាស់​បណ្តាញ​​សង្គម​​ហ្វេស​ប៊ុក​ទៅ​លើ គណៈ​កម្មាការ​ដឹក​នាំ​ទូក​របស់​ខេត្ត​កំពង់​ឆ្នាំង​ថា បាន​រើស​អើង​ចំពោះ​ទូក​​ដែល​មិន​បាន​​ដាក់​​ឈ្មោះ«តេជោ» ឬ​«សែន​ជ័យ» ជា​ពិសេស​ទូក​ឈ្មោះ​ក្តាម​ប្រៃ​នោះ សមាជិក​គណៈកម្មការ​ដឹកនាំ​​ទូក​ខេត្ត​​កំពង់ឆ្នាំង​លោក លឿង ជុំសុបិន្ត បាន​សរសេរ​បក​ស្រាយ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ថា ក្រុម​ការងារ​គណៈ​កម្មការ​ដឹកនាំ​ទូក​ខេត្ត​កំពង់​ឆ្នាំង តែង​រីករាយ​ស្វាគមន៍ ចំពោះ​ការ​ជួយ​ឧបត្ថម្ភ​គាំទ្រ​​របស់​សប្បុរស​ជន​​ជិត​ឆ្ងាយ​​ទាំង​​អស់។

លោកសរសេរបន្តថា ប៉ុន្តែ​អ្វី​ដែល គួរ​ឱ្យ​កត់​សម្គាល់ សម្រាប់​ក្រុម​សកម្មជន ដែល​បាន​យក​អំណោយ​សប្បុរស​​ជន​ខាង​លើ យក​ទៅ​ចែក​ជូន​ឬ​ចុះ​មក​ជួប កីឡាករ​ទូក​ក្ដាម​ប្រៃ​ម្ដងៗ ពួក​គេ​មិន​ដែល​មក​ប្រាស្រ័យ​ទាក់​ទង សាក​សួរ ឬ​ផ្ដល់​ព័ត៌មាន [...]

ខឹម វាសនា ហៅ ព្រាប កុល ថា​«អា​សំគិស»

ខឹម វាសនា ហៅ ព្រាប កុល ថា​«អា​សំគិស»

សង្គ្រាមពាក្យសម្ដី បាន​ផ្ទុះ​ឡើង​ប្លែកៗ នៅ​ក្នុង​ចំណោម​មនុស្ស​ល្បីៗ​ អ្នក​នយោបាយ និង​នៅ​ក្នុង​ចំណោម​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក។ ប៉ុន្តែ​សម្រាប់​សង្គ្រាម​ពាក្យ​សម្ដី ដែល​កាន់​តែ​បង្ក​ចង្ងល់ ពី​ភាព​«ចម្លែកៗ»​ខ្លាំង​ឡើង​នោះ ជា​ភាសា​ជេរ​ប្រទេច​ផ្ដាសារ របស់​លោក ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជា​ធិបតេយ្យ ទៅ​លើ​ប្រធាន​អង្គការ​តម្លាភាព​កម្ពុជា ដ៏​ល្បី​ឈ្មោះ គឺ​លោក ព្រាប កុល។

នៅក្នុងសារមួយ ដែល​បាន​បង្ហោះ កាល​ពី​ថ្ងៃ​សុក្រ​ទី៧ ខែ​វិច្ឆិកា នៅ​លើ​ជញ្ជាំង​គណនី​ហ្វេសប៊ុក​របស់​លោក មេ​បក្ស​«ជួង»​ដែល​ល្បី​ថា មាន​មាត់​ផុយ​ស្រួយ ខាង​ការ​ជេរ​បញ្ចោរ​នោះ បាន​សរសេរ​ដំបូង​ឡើង​ថា៖ «បង​ប្អូន​មើល ពាក្យ​សំដី​ខ្ញុំ ដែល​និយាយ​ទៅ​កាន់​សមាជិក​ខ្លួន និង​សំដី ព្រាប កុល មើល៍ តើ​ស៊ី​សង្វាក់​នឹង​គ្នា​(ឬ)​ទេ?»

តែបើអានប្រយោគនោះ ចុះមកក្រោមបន្ដិច [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...