ជិះម៉ូតូបញ្ច្រាសផ្លូវ បុកគ្នាមួយទំហឹងរបួសធ្ងន់២នាក់ ស្រាលមួយ
យុវជនបីនាក់ជិះម៉ូតូម៉ាក Yamaha ពាក់ស្លាកលេខ ភ្នំពេញ 1 BS-4029 បញ្ច្រាសទិសដៅ បានទៅបុកជាមួយម៉ូតូមួយគ្រឿងទៀតម៉ាក ផ្លើស ពាក់ស្លាកលេខ ភ្នំពេញ 1AZ -6983 បណ្តាលឲ្យមានអ្នករបួសបីនាក់ជាទម្ងន់។ ហេតុការណ៍នេះ បានកើតឡើងនៅផ្លូវ កម្ពុជាក្រោម ចំណុចស្តុបដេអិន សង្កាត់ដេប៉ូ ៣ ខ័ណ្ឌទួលគោក រាជធានីភ្នំពេញ។
លោក សៅ ដែលម្ចាស់ម៉ូតូម៉ាកផ្លើស បានប្រាប់ទស្សនាវដ្តីមនោរម្យអាំងហ្វូថា លោកជិះមកត្រូវភ្លើងស្តុបព្រោះភ្លើងពណ៌ខៀវ ដែលអនុញ្ញាតឲ្យអ្នកដំណើរអាចធ្វើដំណើរទៅមុខបាន។ លោកបានបន្ថែមទៀតថា នៅពេលដែលបានបើកម៉ូតូចេញមក ស្រាប់តែភាគីដែលប៉ះទង្គិចជាមួយលោកនោះ បានជិះម៉ូតូមក ដោយបញ្ច្រាសទិស (បត់ទទឹង) ហើយក៍បានបុកគ្នាតែម្តង។ លោកថាលោកព្យាយាមចាប់ហ្រ្វាំងដែរ ប៉ុន្តែចាប់មិនទាន់ទេ។
សាក្សីម្នាក់ លោក ម៉ាប់ [...]