All Articles of MONOROOM.info

បារាំង​ធ្វើ​សង្គ្រាម​​មួយ​​ចំអិន​​កំពិស​ ប្រឆាំង​ភេវរកម្ម

បារាំង​ធ្វើ​សង្គ្រាម​​មួយ​​ចំអិន​​កំពិស​ ប្រឆាំង​ភេវរកម្ម

ប្រទេស​បារាំង​បាន​ឆ្លង​កាត់​ថ្ងៃ​ដ៏​ងងឹត​ បន្ទាប់​ពី​មិន​ដែល​ជួប​ហេតុការណ៍​បែប​នេះ តាំង​ពី​ជាង​៥០​ឆ្នាំ​កន្លង​មក។ ក្រោយ​ពី​បាន​រង​គ្រោះ​នឹង​អំពើ​ភេវរកម្ម បាញ់​សម្លាប់​បុគ្គលិក អ្នកគូរគំនូរ និង​អ្នក​សារព័ត៌មាន នៃ​ទស្សនាវដ្ដី ឆារលីអេបដូ កាល​ពី​ថ្ងៃ​ពុធ​ទី​៧ ខែ​មករា​ឆ្នាំ​២០១៥​នេះ​រួច ព្រឹត្តិការណ៍​ដ៏​រន្ធត់​បាន​កើត​ឡើង​ជា​បន្ត​បន្ទាប់។ នៅ​ថ្ងៃ​ព្រហស្បត្តិ៍​ស្អែក​ឡើង ស្ត្រី​ជា​នគរបាល​ម្នាក់ បាន​ស្លាប់​ដោយ​គ្រាប់​កាំភ្លើង បាញ់​ដោយ​ជន​ខ្មាន់​កាំភ្លើង​ម្នាក់ ដែល​បាន​គេច​ខ្លួន​បាត់​ស្រមោល ក្រោយ​ពី​ហេតុការណ៍​នេះ​រួច។ បន្ទាប់​មក​នៅ​ពេញ​មួយ​ថ្ងៃ​សុក្រ​ម្សិល​ម៉ិញ ប្រទេស​បា​រាំង​បាន​ធ្លាក់​ខ្លួន ទៅ​ក្នុង​ព្រឹត្តិការណ៍​ដ៏​រន្ធត់​មួយ​ទៀត ដែល​បាន​ធ្វើ​ឲ្យ​​មនុស្ស​ស្លាប់​ចំនួន​៤​នាក់​ទៀត។

នោះគឺ​ការ​ចាប់​ចំណាប់​ខ្មាំង​ពីរ​កន្លែង ដែល​ចំណាប់​ខ្មាំង​ទី​មួយ [...]

មេធាវី​ព្រះ​សង្ឃ​ខ្មែរ​ក្រោម៖ ជា​គោលការណ៍ ​ត្រូវ​ដោះ​លែង​កូន​ក្តី​ខ្ញុំ

មេធាវី​ព្រះ​សង្ឃ​ខ្មែរ​ក្រោម៖ ជា​គោលការណ៍ ​ត្រូវ​ដោះ​លែង​កូន​ក្តី​ខ្ញុំ

អ្នកស្រី សាម សុគន្ធា ជា​មេធាវី​មក​ពី​អង្គការ​លីកាដូ ដែល​ការពារ​ក្តី​ឱ្យ​ព្រះ​សង្ឃ ដែល​ជា​ជន​ជាប់​ចោទ ឃិត វណ្ណៈ និង ថាច់ សាង (ហៅ សាន កុសល) បាន​ឱ្យ​ដឹង​ពី​មូលហេតុ ដែល​តុលាការ​សម្រេច​មិន​ឱ្យ​ជន​ជាប់​ចោទ​ទាំង​ពីរ នៅ​ក្រៅ​ឃុំ​ថា ដោយ​តុលាការ​សម្អាង​រឿង​ក្តី ស្ថិត​នៅ​ក្នុង​ការ​ស៊ើប​អង្កេត និង​ដោយ​សារ​តែ​ការ​សុំ​នៅ​ក្រៅ​ឃុំ របស់​កូន​ក្តី​លោក​ស្រី​មិន​មាន​ហេតុ​ផល។

ប៉ុន្តែ​ការ​សម្រេច​របស់​សាលា​ឧទ្ធរណ៍ មិន​ឱ្យ​កូន​ក្តី​លោក​ស្រី​នៅ​ក្រៅ​ឃុំ​នេះ ជា​រឿង​មិន​សម​ហេតុ​ផល។ មេធាវី​ការពារ​ជន​ជាប់​ចោទ​រូប​នេះ អះ​អាង​ថា ជា​គោល​ការណ៍​កូន​ក្តី​របស់​អ្នក​ស្រី គួរ​ត្រូវ​បាន​ឲ្យ​នៅ​ក្រៅ​ឃុំ ព្រោះ​វា​ជា​បទ​មជ្ឈឹម។ មួយ​វិញ​ទៀត មាន​វិមតិសង្ស័យ​ជា​ច្រើន ទាក់​ទង​នឹង​ការ​ចោទ​ប្រកាន់ ពី​បទ​ចូល​រួម​ជា​មួយ​សមាគម​ជន​ទុច្ចរិត​នេះ។

អ្នកស្រី សាម សុគន្ធា ពន្យល់ថា៖ «ដោយសារតែមិនមានសកម្មភាពណាមួយ [...]

បើក​ម៉ូតូ​លឿន​មិន​ប្រយ័ត មក​បុក​គ្នា​ក្នុង​ស្ថានីយ៍​ប្រេង​តេលា

បើក​ម៉ូតូ​លឿន​មិន​ប្រយ័ត មក​បុក​គ្នា​ក្នុង​ស្ថានីយ៍​ប្រេង​តេលា

មិនមែន​ឲ្យ​តែ​បើក​បរ​នៅ​លើ​ផ្លូវ​ថ្នល់ ទើប​បណ្តាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​នោះ​ទេ តែ​នៅ​ទី​ណា​ក៏​ដោយ ឲ្យ​តែ​មិន​បាន​ប្រុង​ប្រយ័ត​គ្រប់​ជ្រុង​ជ្រោយ សុទ្ធ​តែ​អាច​កើត​ជា​គ្រោះ​ថ្នាក់​ទាំង​អស់។ មាន​ករណី​គ្រោះ​ថ្នាក់​មួយ​បាន​កើត​ឡើង​នៅ​តាម​បណ្តោយ​ផ្លូវ មុន្នីរ៉េត នៅ​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌ​មាន​ជ័យ រាជធានី​ភ្នំពេញ​ត្រង់​ចំណុច ក្នុង​ស្ថានីយ៍​ចាក់​ប្រេង​តេលា។ ហេតុការណ៍​នេះ​កើត​ឡើង នៅ​រសៀល​ម៉ោង​​២​និង​៣០​នាទី ថ្ងៃ​ទី​៩ ខែ​មករា ឆ្នាំ​២០១៥ នេះ បណ្តាល​ឲ្យ​ភាគី​ម្ខាង​រង​របួស​បែក​ចិញ្ចើម​ហូរ​ឈាម និង​ភាគី​ម្ខាង​ទៀត​រង​របួស​ស្រាល ហើយ​ម៉ូតូ​រង​ការ​ខូច​ខាត​មួយ​ចំនួន។

ជនរងគ្រោះ​លោក ប៉ី សុខខេង បើក​បរ​ម៉ូតូ​ដែល​មាន​ផ្លាក​លេខ ភ្នំពេញ 1CE-4733 រស់​នៅ​សង្កាត់​ស្ទឹង​មាន​ជ័យ​បាន​និយាយ​ថា លោក​បើក​ម៉ូតូ​ចេញ​ពី​ផ្ទះ​ក្នុង​ល្បឿន​យឺត ស្រាប់​តែ​ម៉ូតូ​នោះបាន​បើក​យ៉ាង​លឿន ជ្រុល​មក​បុក​ម៉ូតូ​របស់​លោក [...]

ប៉ែន សុវណ្ណ និង​ថាច់ សេដ្ឋា ត្រូវ​​បាន​ហាម​មិន​​ឲ្យ​​ចូល​​ទឹក​​ដី​​អាមេរិក

ប៉ែន សុវណ្ណ និង​ថាច់ សេដ្ឋា ត្រូវ​​បាន​ហាម​មិន​​ឲ្យ​​ចូល​​ទឹក​​ដី​​អាមេរិក

បើទោះ​បី​ជា​អ្នក​ទាំង​ពីរ មាន​លិខិត​ឆ្លង​ដែន​ជា​លក្ខណៈ​ការ​ទូត ក្នុង​ឋានៈ​ជា​សមាជិក​សភា ឫ​ព្រឹទ្ធ​សភា តែ​លោក ប៉ែន សុវណ្ណ តំណាងរាស្ត្រ​មណ្ឌល​កំពង់ស្ពឺ និង​លោក ថាច់ សេដ្ឋា ​សមាជិក​​គណៈកម្មាធិការ​​អចិន្រៃ្តយ៍ របស់​គណបក្ស​សង្គ្រោះ​ជាតិ មិន​អាច​ជាន់​ដី​សហរដ្ឋ​អាមេរិក​បាន​ឡើយ ក្នុង​ពេល​នេះ។ មន្ត្រី​ជាន់​ខ្ពស់​ទាំង​ពីរ​រូប​របស់​គណបក្ស​ប្រឆាំង ត្រូវ​បាន​សហរដ្ឋ​អាមេរិក ចាត់​ឈ្មោះ​ចូល​ទៅ​ក្នុង​បញ្ជី​ខ្មៅ ដែល​ត្រូវ​បាន​ហាម​ប្រាម មិន​ឲ្យ​ជាន់​ទឹកដី​អាមេរិក​ឡើយ។

លោក ប៉ែន សុវណ្ណ បាន​ថ្លែង​អះ​អាង​ប្រាប់​ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ​ថា ការ​ដាក់​ឈ្មោះ​លោក នៅ​ក្នុង​បញ្ជី​ខ្មៅ​របស់​អាមេរិក វា​ជា​រឿង​ពិត។ លោក​បាន​បញ្ជាក់​ថា រដ្ឋាភិបាល​អាមេរិក​បាន​ចោទ​ប្រកាន់​លោក ពី​បទ​រត់​ពន្ធ​មនុស្ស។ ប៉ុន្តែ​លោក​ថា វា​មិន​មែន​ដូច​អ្វី​ដែល​គេ​ចោទ​ប្រកាន់​លោក​នោះ​ទេ [...]

បន្តឃុំព្រះសង្ឃ​បី​អង្គ​ ព្រោះ​បាន​ដុត​ទង់​ជាតិ​វៀតណាម?

បន្តឃុំព្រះសង្ឃ​បី​អង្គ​ ព្រោះ​បាន​ដុត​ទង់​ជាតិ​វៀតណាម?

ទាំង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល លោក អំ សំអាត និង​អតីត​ព្រះសង្ឃ​កម្ពុជា​ក្រោម សឺន ហាយ ដែល​រង​ការ​ចោទ​ប្រកាន់ សុទ្ធ​តែ​បាន​លើក​ឡើង​ព្រម​គ្នា​ថា មូលហេតុ​ដែល​ព្រះ​សង្ឃ​កម្ពុជា​ក្រោម​ទាំង​បី​អង្គ ត្រូវ​បាន​ចាប់​ខ្លួន និង​ធ្វើ​ការ​ចោទ​ប្រកាន់​នេះ ទំនង​មាន​អ្នក​នៅ​ពី​ក្រោយ​ខ្នង ទាក់ទង​ករណី​​បាន​ដុត​ទង់​ជាតិ​វៀតណាម ក្នុង​អំឡុង​ពេល​មាន​ការ​តវ៉ា​ទាមទារ​ឱ្យ​វៀតណាម សុំ​ទោស​រឿង​ទឹកដី​កម្ពុជា​ក្រោម ទើប​មាន​ការ​រៀបចំ​ឱ្យ​មាន​ការ​ចាប់​ខ្លួន​តាម​រយៈ​បទ​ល្មើស​ផ្សេងៗ​នេះ។

ការលើក​ឡើង​របស់​មន្ត្រី​និង​ព្រះសង្ឃ​ខាង​លើ បាន​ធ្វើ​ឡើង បន្ទាប់​ពី​សាលា​ឧទ្ធរណ៍ នៅ​ព្រឹក​ថ្ងៃ​សុក្រ​ទី០៩ ខែ​មករា​នេះ បាន​សម្រេច​បន្ត​ឃុំ​​ខ្លួន អតីត​ព្រះ​សង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​បី​អង្គ​ព្រះ​នាម ឃិត វណ្ណៈ សាន កុសល និង សឺន ហាយ ពាក់​ព័ន្ធ​ពី​បទ​ចូល​រួម​សមាគម​ជន​ទុច្ចរិត ប្រឆាំង​រាជការ​សាធារណៈ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...