All Articles of MONOROOM.info

ផ្អើល​ជន​បរទេស​រួមរ័ក្ស​​​នៅ​លើ​ទុកទុក តាម​ផ្លូវ​សាធារណៈ​នៅ​កម្ពុជា (vdo)

ស្រុក​ខ្មែរ​ចំ​ជា​សប្បាយ​មែន! តែ​«សប្បាយ​​ជ្រុល នឹង​នាំ​ឲ្យ​​អាសោធ​កេរ្ត៍​ខ្លួន»ទៅ​វិញ។ សម្រាប់​ជន​បរទេស​ស្រី​-ប្រុស​ទាំង​ពីរ​នាក់​នេះ ប្រហែល​ជា​មិន​បាន​ខ្វល់​នឹង​ពាក្យ​ចាស់ ដែល​បន្សល់​ទុក​មក​នេះ​ទេ ព្រោះ​បើ​តាម​វីដេអូ​ឃ្លីប​មួយ ដែល​បាន​បង្ហោះ​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មករា​កន្លង​មក ក្នុង​គណនី​​យូធូប​​មួយ ដែល​​មាន​​ឈ្មោះ​ថា (Jonh Johny) បាន​បង្ហាញ​ពីឈុត​«ក្តៅ​សាច់» របស់​គូរ​សេ្នហ៍​ដែល​ជា​ជន​បរទេស​ពីរ​នាក់​នោះ យ៉ាង​រោល​រាល​ក្រោម​ផ្ទៃ​មេឃ​ងងឹត និង​ភាព​ត្រជាក់​នៃ​វាយោ​ក្នុង​ពេល​រាត្រី តាម​ដង​ផ្លូវ​សាធារណៈ​មួយ ក្នុង​ប្រទេស​កម្ពុជា ហាក់​មិន​ខ្វល់​នឹង​នរណា​ឡើយ។

វីដេអូ​ឃ្លីប ដែល​មាន​អ្នក​ចុច​ចូល​មើល​ជាង​៤ម៉ឺន​ដង​ហើយ​​នេះ ត្រូវ​បាន​ថត​ដោយ​ក្រុម​យុវជន​ខ្មែរ​មួយ​ក្រុម ដែល​​កំពុង​​ធ្វើ​​ដំណើរ​ដោយរថយន្ត តាម​ដង​ផ្លូវ​មួយ​​ក្នុង​ទិស​ដៅ​ស្រប​គ្នា។ ក្នុង​វីដេអី​ខ្លី​នោះ ក្រុម​យុវជន​ទាំង​នោះ [...]

«ស្លៀក​ខ្លី​ពេក​លើក​នេះ អត់​ទ្រាំ​ពុំ​បាន...» សំណើច​ខ្លីៗ

«ស្លៀក​ខ្លី​ពេក​លើក​នេះ អត់​ទ្រាំ​ពុំ​បាន...» សំណើច​ខ្លីៗ

រឿងនេះ វា​ហាក់​ដូច​ជា​ស្ដែង​ណាស់ តែ​ក៏​អាណិត​មិត្ត​ខ្ញុំ​ណាស់​ដែរ ព្រោះ​មិន​គួរ​ណា​វា​ត្រូវ​រង​គ្រោះ យ៉ាង​ដូច្នេះ​សោះ។ ខ្ញុំ​បាន​ជួប​វា​ដោយ​ចៃដន្យ កាល​ពី​ម្សិល​ម៉ិញ តែ​មិត្តភ័ក្រ​ប្រុស​ខ្ញុំ​មួយ​នេះ នៅ​ពេល​នោះ មាន​អាការៈ​មិន​ស្រួល​ទេ ដោយ​នៅ​លើ​ភ្នែក និង​ថ្ពាល់​ទាំង​គូរ​របស់​វា​មាន​ស្នាម​ជាំ​ខៀវ ដូច​ជា​ទើប​នឹង​ត្រូវ​នរណា​មួយ វាយ​តប់​មក​លើ​យ៉ាង​ដំណំ​អញ្ចឹង។

ដោយ​សារ​ការ​ជួយ​ឈឺ​ឆ្អាល ខ្ញុំ​បាន​សួរ​ទៅ​វា​ថា៖

- មាន​រឿង​អ្វី​កើត​ឡើង​ណ្នឹង អា​ពួក​ម៉ាក?!

វា​បាន​ឆ្លើយ​មក​វិញ​ថា៖

- ឯងឃើញហើយ ចាំបាច់សួរអី អាមួយនេះ.. គឺដូចដែលឯងបានឃើញណ្នឹង។

- អញឃើញហើយ តែនរណាជាអ្នកធ្វើ?

- ប្រពន្ធអញ!

ភ្ញាក់ព្រើត... ចម្ងល់បានកើតឡើងកាន់តែខ្លាំង ព្រោះខ្ញុំចង់ជួយឈឺឆ្អាល ក្នុងនាមជាមិត្តភ័ក្រជាយូរយារ​មក​ហើយ។

[...]

សហគមន៍​​ជម្លោះ​ដី​ធ្លី​៥ រក​អន្តរាគមន៍​ពី ស៊ូប៊ែឌី

សហគមន៍​​ជម្លោះ​ដី​ធ្លី​៥ រក​អន្តរាគមន៍​ពី ស៊ូប៊ែឌី

សហគមន៍​ដែល​រង​គ្រោះ​នឹង​វិបត្តិ​ដី​ធ្លី​ចំនួន​៥ រួម​មាន​សហគមន៍​បឹង​កក់ បណ្តាញ​អតីត​បឹង​កក់ បុរី​កីឡា​៣​មករា ថ្ម​គោល និង​ព្រះ​វិហារ បាន​ដាក់​របាយ​ការណ៍ ឬញ​ត្តិ​ស្វែង​រក​អន្តរាគមន៍ ពី​លោក សូរិយា ប្រាសាទ ស៊ូប៊ែឌី ដើម្បី​ស្នើ​សុំ​ឲ្យ​លោក​ជួយ​អន្តរាគមន៍​ស្វែង​រក​ដំណោះ​ស្រាយ វិបត្តិ​ដីធ្លី​របស់​ពួក​គេ​ឲ្យ​បាន​ឆាប់​រហ័ស។

អ្នកស្រី យោម បុប្ផា តំណាង​សហគមន៍​បឹងកក់ បាន​ប្រាប់​ឱ្យ​ដឹង​ថា ញត្តិ​ដែល​ក្រុម​សហគមន៍​យក​មក​ដាក់​ជូន អ្នក​រាយការណ៍​ពិសេស របស់​អង្គការ​សហ​ប្រជាជាតិ ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា លោក សូរិយា ប្រាសាទ ស៊ូប៊ែឌី គឺ​ជា​របាយការណ៍​មួយ អំពី​ការ​អភិវឌ្ឍន៍ ដែល​រដ្ឋាភិបាល​រំលោភ​បំពាន យក​ដី​ធ្លី​ប្រជា​ពលរដ្ឋ​តាម​សហគមន៍​នីមួយៗ ដើម្បី​ឱ្យ​លោក សូរិយា ប្រាសាទ ស៊ូប៊ែឌី ជួយ​អន្តរាគមន៍​ឱ្យ​រដ្ឋាភិបាល ជួយ​ដោះ​ស្រាយ​បញ្ហា​ជា​មួយ​ប្រជា​ពលរដ្ឋ។

នេះមិនមែនជាលើកទីមួយទេ [...]

សម រង្ស៊ី៖ ខ្ញុំ​នឹង​ខិតខំ​រក្សា​វប្បធម៌​សន្ទនា​រវាង​គណបក្ស​ទាំង​ពីរ

សម រង្ស៊ី៖ ខ្ញុំ​នឹង​ខិតខំ​រក្សា​វប្បធម៌​សន្ទនា​រវាង​គណបក្ស​ទាំង​ពីរ

«ទោះ​ជា​ដើម​ទី​វា​មាន​ភាព​រអាក់​រអួល តែ​ខ្ញុំ​នឹង​ខិត​ខំ​ឱ្យ​មាន​ភាព​រលូន​ឱ្យ​ល្អ​ប្រសើរ ឱ្យ​មាន​បរិយាកាស​ឱ្យ​ប្រជារាស្រ្ត​បាន​សុខ» នេះ​​ជា​ការ​អះអាង​របស់​លោក សម រង្ស៊ី ក្នុង​ពេល​ដែល​លោក បាន​ទៅ​សួរ​សុខ​ទុក្ខ​ប្រជា​ពលរដ្ឋ​ជា​ច្រើន​នាក់ នៅ​ស្រុក​មេមត់ ខេត្ត​ត្បូង​ឃ្មុំ ក្នុង​ថ្ងៃ​ទី​២៣ ខែ​មករា​នេះ។ លោក​បាន​បញ្ជាក់​ថា លោក​នឹង​ខិតខំ​ក្នុង​ការ​រក្សា​វប្បធម៌​សន្ទនា ដែល​បាន​ព្រម​ព្រៀង​គ្នា​នា​ពេល​កន្លង​ទៅ នៅ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ នៅ​ថ្ងៃ​ទី​២៣ ខែ​មករា​នេះ។

ការ​ថ្លែង​អះអាង​របស់​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​រូប​នេះ ធ្វើ​ឡើង​បន្ទាប់​ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ព្រមាន​​កាល​​ពី​ថ្ងៃទី១៩ ខែ​មករា​កន្លង​ទៅ ដាក់​បញ្ចប់​វប្បធម៌​សន្ទនា ជា​មួយ​គណបក្ស​ប្រឆាំង ដោយ​លោក​នាយក​រដ្ឋមន្ត្រី ចោទ​មេ​ដឹក​នាំ​ទាំង​ពីរ​របស់​គណបក្ស​ជំទាស់​មួយ​នេះ ថា​បាន​ក្បត់​កិច្ច​សន្យា​ក្នុង​រដ្ឋសភា [...]

អគ្គិសនី​កម្ពុជា ចាប់​អនុវត្តន៍​យន្តការ​ជំហាន​ទី១ ជួយ​កម្មករ

អគ្គិសនី​កម្ពុជា ចាប់​អនុវត្តន៍​យន្តការ​ជំហាន​ទី១ ជួយ​កម្មករ

ក្រុម​អ្នក​បច្ចេកទេស​របស់​អគ្គិសនី​កម្ពុជា នឹង​ចុះ​អនុវត្តន៍​ការងារ​របស់​ខ្លួន តភ្ជាប់​ចរន្ដ និង​បណ្ដាញ​ឲ្យ​កម្មករ នៅ​ក្នុង​៣​ខណ្ឌ ក្នុង​ជំហាន​ដំបូង ចាប់​ពី​ថ្ងៃ​ទី២៩ ខែ​មករា​នេះ​ត​ទៅ។ នេះ​​បើ​​តាម​​លោក កែវ រតនៈ អគ្គ​នាយក​អគ្គិសនី​កម្ពុជា ថ្លែង​កាល​ពី​ថ្ងៃ​ទី២២ ខែ​មករា​ម្សិល​ម៉ិញ។

ការដា​ក់​ឲ្យ​ដំណើការ​បី​ខណ្ឌ​ដំបូង​នេះ មាន​ធ្វើ​នៅ​តាម​សង្កាត់​មាន​ដូច​ជា សង្កាត់​ទួល​សង្កែ (ខណ្ឌ​ឬស្សីកែវ) សង្កាត់​ចាក់​អង្រែ​លើ និង​​ចាក់​​អង្រែ​​ក្រោម (ខណ្ឌ​មាន​ជ័យ) សង្កាត់​ដង្កោ (ខណ្ឌ​ដង្កោ) ដោយ​យោង​ទៅ​លើ​សំភារៈ ដែលមានស្រាប់នៅក្នុង​ដៃ និង​យោង​ទៅ​លើ​ចំនួន​កម្មករ នៅ​ក្នុង​តំបន់​នោះ មាន​ចំនួន​ច្រើន។

លោក កែវ រតនៈ បានបញ្ជាក់បន្ថែមថា ក្នុងរយៈពេលមួយខែទៀតយ៉ាងយូរ ឧបករណ៍អគ្គិសនីដែល​បាន​បញ្ជា​ទិញ នឹងមានគ្រប់គ្រាន់សម្រាប់ តភ្ជាប់ដល់គ្រប់ផ្ទះជួល នៅក្នុងរាជាធានីភ្នំពេញទាំងមូល។ មិនតែប៉ុណ្ណោះ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...