សម្ភាសអ្នកនាំពាក្យបក្សប្រជាជន៖ ទិដ្ឋាការ អាឡិច មានសិទ្ធិសុំ តែគ្មានសិទ្ធិទាមទារទេ
លោក ឈឹម ផលវរុណ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូនាព្រឹកថ្ងៃទី២១ ខែកុម្ភៈនេះ បានលើកឡើងថា មិនចំពោះតែលោក អេឡិច ដែលជាជនជាតិអេស្ប៉ាញនោះទេ បណ្តាជនបរទេសទាំងអស់ ដែលស្នាក់នៅកម្ពុជា ហើយហួសសុពលភាព នៃការស្នាក់នៅនោះ ចាំបាច់ត្រូវធ្វើការស្នើសុំជាថ្មី។ តែនេះជាការ«ស្នើសុំ» មិនមែនជាការ«ទាមទារ»នោះឡើយ។
ដោយឡែកចំពោះការស្នើសុំនោះ ជាការសម្រេចរបស់រាជរដ្ឋាភិបាល ដែលជា«ម្ចាស់»ប្រទេស ថាតើគួឲ្យបន្ត ឬមិនគួឲ្យបន្ត។ ករណីនេះ ក៏ត្រូវធ្វើការផ្អែកលើគោលការណ៍ជាក់លាក់មួយ នៃជនបរទេសនោះ ដែលត្រូវបនុ្តនិងស្នាក់នៅកម្ពុជា ស្របតាមច្បាប់អន្តោប្រវេសន៍ និងច្បាប់នានារបស់ប្រទេសកម្ពុជានោះដែរ។
អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ដូច្នេះថា៖ «អេឡិច ជាជនបរទេសឯកជនធម្មតាម្នាក់ មិនមែនជាជនបរទេស ដែលតំណាងឲ្យប្រទេសអេស្ប៉ាញ មកធ្វើការនៅកម្ពុជាឡើយ។ (...) [...]