All Articles of MONOROOM.info

ឧទ្ធម្ភាគចក្រ​បុក​គ្នា​នៅ​អាហ្សង់ទីន ១០​នាក់​ស្លាប់ ​ក្នុង​នោះ​៨នាក់ជា​ជន​ល្បីៗ​បារាំង

ដំណឹងដ៏អាក្រក់មួយ បានផ្ទុះឡើងទៀត សម្រាប់ប្រទេសបារាំង។ ឧទ្ធម្ភាគចក្រ​ពីរ ដែលបានដឹកក្រុមការងារ របស់​ទូរទស្សន៍បារាំង បានបុកគ្នានៅរសៀលថ្ងៃច័ន្ទ ក្នុងប្រទេសអាហ្សង់ទីន ក្បែរនឹងទីក្រុង វីឡា កាស្ទើលី (Villa Castelli) នៃខេត្ត ឡា រីយ៉ូចា (La Rioja)។ តុល្យភាពចុងក្រោយ បានឲ្យដឹងថា គ្រោះថ្នាក់ដ៏រន្ធត់នេះ បានធ្វើមនុស្ស១០នាក់បាន​ស្លាប់ នៅក្នុង​ចំណោមនោះ ជនរងគ្រោះដល់ជីវិត៨នាក់ សុទ្ធតែជាកីឡាករ និងអ្នកដឹកនាំកម្មវិធីល្បីៗ របស់ប្រទេស​បារាំង។

បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានឲ្យដឹងថា ឧទ្ធម្ភាគចក្រទាំងពីរ បានបុកគ្នាបន្ទាប់ពីហោះឡើងបានបន្ដិច និងបាន​ហោះ​នៅកំពស់ ប្រមាណជា១០០ម៉ែត្រ។ គេនៅមិនទាន់ដឹង ពីមូលហេតុអ្វី ដែលធ្វើយន្ដហោះប្រើកង្ហាទាំងពីរនេះ បើក​ទៅបុកគ្នានៅឡើយ ប៉ុន្តែឧទ្ធម្ភាគចក្រ បានធ្លាក់មកលើដី ហើយបានឆេះហុយទ្រលោមឡើង។ សម្រាប់អាជ្ញាធរ​អាហ្សង់ទីន បានថ្លែងថា មូលហេតុអាចមកពីពីរករណី៖ អាចបណ្ដាល [...]

បន្ទាប់​ពី​ថត​ស្រាត​ក្នុង​បណ្ណាល័យ ឥឡូវ​ថត​ដាក់ PlayBoy !

នរណាក៏ភ្ញាក់ផ្អើល នឹងតារាស្រីវ័យក្មេង ដែលបានល្បីល្បាញ ដោយសារធ្វើរឿងអាស្រូវ ថតវីដេអូ«ស៊ិច»ផ្សាយផ្ទាល់ នៅ​ក្នុងបណ្ណាល័យ នៃសាកលវិទ្យាល័យ អូរ៉េហ្គន (Oregon) កាលពីដើមបវេស្សនកាល ឆ្នាំមុននោះដែរ។ ប៉ុន្តែវីដេអូនោះ ត្រូវ​បានយកមកផ្សព្វផ្សាយឡើងវិញ កាលពីដើមខែមុន នៅតាមគេហទំព័រសម្រាប់ មនុស្សពេញវ័យ ផ្សេងៗ បង្កឲ្យការ​ភ្ញាក់​ផ្អើល​ផ្ទុះឡើងកាន់តែខ្លាំង និងឈានទៅដល់ ការឃាត់ខ្លួនយុវតី ដែលពូកែដុតរោលរាលរូបនេះ ថែមទៀត។

» សូមអានអត្ថបទ ដែលទាក់ទងឡើងវិញ ដោយចុចនៅទីនេះ និងនៅទីនេះមួយទៀត

បើទោះជាមិត្តភ័ក្រមួយចំនួន បានដោះដៃចេញពីនាង ហើយឪពុកម្ដាយបស់នាង លែងរវីរវល់នឹងនាងទៀត ព្រមទាំងត្រូវ​ដោះស្រាយ ជាមួយប្រព័ន្ធយុត្តិធម៌អាមេរិកនោះក្ដី [...]

មតិគាំទ្រ និងប្រឆាំង ច្បាប់ គ.ជ.ប ថ្មី

មតិគាំទ្រ និងប្រឆាំង ច្បាប់ គ.ជ.ប ថ្មី

ពីក្នុងចំណោមអ្នកគាំទ្រ  លោក រស់ សារុំ ប្រធានសមាគមជ័យលាភីកម្ពុជា បានលើកឡើងថា បើទោះបីជាច្បាប់ថ្មីនេះ ធ្វើ​មិនបានល្អ១០០% ប៉ុន្តែអាចទទួលយកបាន។ លោកបានបានប្រកាសគាំទ្រ យ៉ាងពេញទំហឹង នូងសេចក្តីព្រាង​ច្បាប់ថ្មី​នេះ។ លោកបន្តថា៖ «សូមស្នើរទៅគណបក្សទាំងពីរ មេត្តាពន្លឿនបញ្ចប់កិច្ចការនេះ ឱ្យបានឆាប់ជាទីបំផុត ដើម្បី គ.ជ.ប ថ្មី មានពេលគ្រប់គ្រាន់ អាចដំណើរបាន ក្នុងពេលដ៏ខ្លីខាងមុខនេះ»។

អ្នកគាំទ្រម្នាក់ទៀត លោក ចាយ បូរិន បានលើកឡើងដែរថា ការតាក់តែងសេចក្តីព្រាងច្បាប់ គ.ជ.ប ថ្មីនេះ ឃើញថាមាន​លក្ខណៈគ្រប់ជ្រុងជ្រោយល្អ និងកា្លយទៅជាលិខិតបទដ្ឋានគតិយុទ្ធ សម្រាប់ការអនុវត្ត នៅពេលបោះឆ្នោតក្រោយ ដើម្បី​កុំ​ឱ្យមានវិបត្តិនយោបាយ នាពេលក្រោយៗទៀត។

ប៉ុន្តែសម្រាប់អ្នកមិនគាំទ្រវិញ បានមើលឃើញថា ច្បាប់ គ.ជ.ប. ថ្មីនេះ នៅមានគុណវិបត្តិច្រើននៅឡើយ។ លោក ស៊ន តារា យល់ឃើញថា ចំណុចមួយចំនួននៅក្នុងច្បាប់ថ្មីនេះ [...]

ទី​បំផុត​ទៅ កុមារា ម៉ុន វាសនា ត្រូវ​បាន​ម្ចាស់​ជំនួយ​ផ្តាច់​គម្រោង​ឧបត្ថម្ភ

ទី​បំផុត​ទៅ កុមារា ម៉ុន វាសនា ត្រូវ​បាន​ម្ចាស់​ជំនួយ​ផ្តាច់​គម្រោង​ឧបត្ថម្ភ

ក្រោយពីផ្តល់ឱកាសចុងក្រោយ ឱ្យទៅរៀនជំនាញតម្លើង ម៉ាស៊ីនចាក់សាំង ម៉ាស៊ីនចាក់ហ្គាស និងតំឡើងប្រព័ន្ធហ្គាស តាម​ស្ថានីយ នៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្ត មិនទទួលបានលទ្ធផលនោះរួច កុមារា ម៉ុន វាសនា ត្រូវបាន​សាលា​អន្តរជាតិ ហ្វ្រេដហ្វត ដែលជាម្ចាស់ជំនួយឧបត្ថម្ភ សម្រេចចិត្តបញ្ជូនទៅស្រុកកំណើតវិញ។

សេចក្តីជូនដំណឹងរបស់សាលាអន្តរជាតិ ហ្វ្រេដហ្វត បានឱ្យដឹងថា ចាប់ពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៥នេះ គម្រោង​ជំនួយ​ជួយដល់ កុមារ ម៉ុន វាសនា នឹងត្រូវបញ្ចប់។ គម្រោងស្រោចស្រង់ជីវិត កុមារាក្រីក្រ ត្រូវបានបញ្ចប់ ដោយមិនស្តាយ​ស្រណោះ​នេះ បន្ទាប់កុមារារូបនេះ មិនអាចទទួលយក ការបណ្តុះបណ្តាលទាំងចំណេះដឹងទូទៅ ក៏ដូចជា​ការបណ្តុះ​បណ្តាល ជំនាញវិជ្ជាជីវ: ជាពិសេសជាងនេះ ទៅទៀតនោះ ឧបសគ្គធំបំផុតគឺ កុមារ មុន វាសនា មិនព្រមស្តាប់ និង​ទទួល​យក​ការ​ណែនាំ ពីអ្នកគ្រប់គ្រង ក៏ដូចជាអ្នកបង្ហាត់បង្រៀនឡើយ។

កុមារ ម៉ុន វាសនា [...]

ការ​ដោះ​លែង​ស្រ្តី ក្នុង​ថ្ងៃ​៨មីនា ជា​រឿង​នយោបាយ?

ការ​ដោះ​លែង​ស្រ្តី ក្នុង​ថ្ងៃ​៨មីនា ជា​រឿង​នយោបាយ?

បញ្ជាឲ្យដោះលែងអ្នកទោស ជាស្ត្រីដែលមានកូនក្រោមអាយុ៤ឆ្នាំ និងស្រ្តីមានផ្ទៃពោះ របស់លោក ហ៊ុន សែន ត្រូវបាន​ទទួលការអបអរជាទូទៅ ជាពិសេស ពីសំណាក់មន្ត្រីឃ្លាំមើលសិទ្ធិមនុស្ស។ ប៉ុន្តែ ក្រុមមន្ត្រីទាំងនោះ នៅបង្ហាញ​នូវ​មន្ទិល​មួយចំនួន ដែលពាក់ព័ន្ធនឹងការដោះលែង ស្ត្រីទណ្ឌិតទាំងនោះ។

ប្រធានផ្នែកបច្ចេកទេសស៊ើបអង្កេត របស់អង្គការលីកាដូ លោក អំ សំអាត បាននិយាយប្រាប់ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ​ថា ធ្វើយ៉ាងណា ឲ្យការដោះលែងនោះ ត្រូវធ្វើឡើងជាលក្ខណៈទូទៅ មិនចំពោះ និងត្រូវបានពិនិត្យ ឲ្យបានជាក់លាក់ ចំពោះ​ស្រ្តីទាំងនោះ នូវបទល្មើសរបស់ពួកគាត់ ដែលបានទទួល។ ពិសេសចំពោះស្រ្តី ដែលជាបទឧក្រិដ្ឋ យ៉ាងណា​ការ​ដោះ​លែង អាចធ្វើទៅបាន លុះត្រាតែស្រ្តីនោះ បានទទួលទោសចំនួន២ភាគបី នៃទោសទាំងមូលជាមុនសិន ឬមួយ​យោង​​តាម​សភាព​ជំងឺ នៃស្រ្តីដែលត្រូវដោះលែង ជាកិច្ចចាំបាច់។

លោក សំអាត បានថ្លែងឲ្យដឹងថា៖ «ការដោះលែង [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...