All Articles of MONOROOM.info

ផឹក​ស្រា​ស្រវឹង កំទេច​ទ្រព្យ​ក្នុង​ផ្ទះ រួច​គម្រាម​សម្លាប់​ប្រពន្ធ

ផឹក​ស្រា​ស្រវឹង កំទេច​ទ្រព្យ​ក្នុង​ផ្ទះ រួច​គម្រាម​សម្លាប់​ប្រពន្ធ

ក្នុងរយៈពេលចុងក្រោយនេះ មិនសូវមានហេតុការណ៍ ប្រើអំពើហឹង្សា ទៅលើស្ត្រី និងកុមានោះទេ ដោយសារតែមាន ការផ្សព្វផ្សាយព័ត៌មានច្រើន ដូចជាការផ្សាយជាស្ពតអប់រំ តាមកញ្ចក់ទូរទស្សន៍ ជាដើម។ តែករណីទាំងនេះ នៅតែបន្ត​មាន ជាពិសេសស្ត្រី ដែលមានស្វាមី ជាអ្នកផឹកស៊ីជ្រុល រហូតលែងស្គាល់ប្រពន្ធកូន ហើយបានត្រឡប់ចូលផ្ទះវិញ ប្រើ​អំពើ​ហិង្សា វាយតប់ បំផ្លាញទ្រព្យសម្បត្តិ... ដូចក្នុងករណីនេះ ដែលបុរសជាស្វាមី មិនត្រឹមតែប្រព្រឹត្តិអំពើហិង្សាទេ តែ​ថែម​ទាំង​បាន​គម្រាម ចង់សម្លាប់នាងជាភរិយាទៀត។

អំពើហិង្សា បានកើតឡើងលើគ្រួសារមួយ ស្នាក់នៅបន្ទប់ជួល នៅភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៩ ខែមិនាឆ្នាំ២០១៥ កន្លងទៅនេះ បង្ករឲ្យមានការភ្ញាក់ផ្អើល ដល់អ្នកជិតខាង រហូត​បានជួយលាក់ ស្តី្ររងគ្រោះជាប្រពន្ធ ពីការគម្រាម សម្លាប់របស់ប្តី។ ស្រ្តីរងគ្រោះឈ្មោះ ហ៊ាន ស៊ីថាត អាយុ៤៣ ឆ្នាំ ត្រូវ​បានប្តីឈ្មោះ សេង [...]

នៅ​ចិន ទុក​ពុក​ចង្កា​ឲ្យ​ដុះ​វែង ត្រូវ​ជាប់​គុក​៦ឆ្នាំ

នៅ​ចិន ទុក​ពុក​ចង្កា​ឲ្យ​ដុះ​វែង ត្រូវ​ជាប់​គុក​៦ឆ្នាំ

ជនជាប់ចោទម្នាក់នេះ បានចាប់ផ្ដើមទុកពុកចង្ការបស់ខ្លួន តាំងពីឆ្នាំ២០១០ ខណៈភរិយារបស់គាត់ បានពាក់ស្បៃមុខ បិទផ្ទៃមុខជិតឈឹង។ នេះបើតាមសារព័ត៌មាន ក្នុងស្រុកមួយ បានចេញផ្សាយឲ្យដឹង ក្នុងថ្ងៃចន្ទទី៣០ ខែមីនានេះ។ តុលាការចិន នៅក្នុងតំបន់បានរកឃើញនៅទីបំផុត ថាប្ដីប្រពន្ធពីរនាក់នេះ មានកំហុស ពីបទបានចិញ្ចឹមចិត្តប្រឆាំង បទបញ្ជារបស់អាជ្ញាធរ និងបង្កឲ្យមានអសន្តិសុខ ដែលជាបទចោទប្រកាន់ដ៏កម្រ នៅក្នុងប្រព័ន្ធយុត្តិធម៌ចិន។

អាជ្ញាធរខេត្ត ជិនជៀង បានបើកយុទ្ធនាការដ៏ធំមួយ តាំងពីជាងមួយឆ្នាំមកហើយ ប្រឆាំងនឹងការ«ពុកចង្កា» និងការ​ពាក់​«ស្បៃ» បាំងមុខជិត ដែលត្រូវបានចាត់ទុកថា មានលក្ខណៈដូចអ្វី ដែលមនោគមន៍វិជ្ជា អ៊ីស្លាមជ្រុលនិយម តែងបង្គាប់​ឲ្យធ្វើ។ យុទ្ធនាការនោះ មានឈ្មោះថា «ដើម្បីសម្ផស្ស» ហើយបានជំរុញឲ្យស្ត្រីៗទាំងអស់ នៅតំបន់នោះ ដើរទៅណា​មក​ណា ដោយ​ក្បាលទទេរ ហើយទុកចោល នូវស្បៃទទូរ ដែលជាទំនៀមទម្លាប់ របស់ជនជាតិ អ៊ុយហ្គ័រ [...]

យន្ដហោះ​​ទួរគី​​អ៊ែរឡាញ ចុះ​​ចត​បន្ទាន់ ព្រោះ​ដំណឹង​«គ្រាប់​បែក»

យន្ដហោះ​​ទួរគី​​អ៊ែរឡាញ ចុះ​​ចត​បន្ទាន់ ព្រោះ​ដំណឹង​«គ្រាប់​បែក»

បញ្ហាគ្រោះភ័យ នៅក្នុងអាកាស ចេះតែបន្តមាន មិនចេះអស់។ នៅថ្ងៃចន្ទ ទី៣០ ខែមីនានេះ ប្រព័ន្ធផ្សព្វផ្សាយ របស់​ប្រទេសទួរគីរ និងរបស់ប្រទេសអាមេរិក បានរាយការណ៍ថា យន្ដហោះប៊ូអីង (Boeing 777) មួយគ្រឿង ដែលហោះភ្ជាប់ ក្រុងអ៊ីស្តមប៊ួល (Istanbul ប្រទេសទួរគី) ឆ្ពោះទៅកាន់ក្រុង សាវប៉ាវឡូ (Sao Paulo ប្រទេសប្រេស៊ីល) បានបង្ខំចិត្ត ងាក​ចេញពីផ្លូវហោះហើរ របស់ខ្លួន ដើម្បីទៅចុះចតជាបន្ទាន់ នៅព្រលានយន្ដហោះ ក្រុងកាសាប្លងកា ក្នុងប្រទេសម៉ារ៉ុក បន្ទាប់​ពី​ទទួលដំណឹងថា មាន«គ្រាប់បែក»។

យន្ដហោះបានបញ្ជូនសញ្ញាអាសន្ន មុននឹងងាកខ្លួន ចេញពីផ្លូវហោះហើរ ឆ្ពោះទៅរកការចុះចត។ បើតាមគេហទំព័រ emergency.airlive.net បាននិយាយថា យន្ដហោះបានបន្ទាបខ្លួន ជាងកំពស់ធម្មតាដែលខ្លួនហោះ ប្រមាណជា ១០០០​ម៉ែត្រ តែក្នុងប៉ុន្មាននាទីប៉ុណ្ណោះ។ អ្នកសារព័ត៌មានរបស់ទីភ្នាក់ងារ រ៉យទ័រ (Reuters) ប្រចាំនៅក្រុង អ៊ីស្តមប៊ួល លោក ហំម៉ៃយ៉ា ផាមុខ (Humeyra Pamuk) [...]

អ្នក​ភូមិ​ក្បាល​ស្ពាន​មួយ ចោទ​មេ​ភូមិ ឃុប​ឃិត​លក់​ផ្ទះ​បិទ​ផ្លូវ

អ្នក​ភូមិ​ក្បាល​ស្ពាន​មួយ ចោទ​មេ​ភូមិ ឃុប​ឃិត​លក់​ផ្ទះ​បិទ​ផ្លូវ

ពលរដ្ឋចំនួនពីរគ្រួសារ ដែលរស់នៅ ភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កំពុង​ជួបបញ្ហាពិបាក ក្នុងការរស់នៅ ដោយសារគ្មានផ្លូវចូល សម្រាប់លំនៅដ្ឋាន របស់ពួកគេ។ ប្រភពពីអ្នកជិតខាង រស់នៅ​ទី​នោះ បានឲ្យ​ដឹងថា អស់រយៈពេលពីរទៅបីឆ្នាំមកហើយ ដែលអ្នកភូមិនៅទីនោះ មានបញ្ហាលើដីផ្លូវនេះ។ តែគ្មាន​អាជ្ញាធរ​មូលដ្ឋានណា ដោះស្រាយជូនពួកគាត់នោះទេ តែផ្ទុយទៅវិញ បានរកលេសបដិសេធដំណោះស្រាយ មិនចេះ​ចប់​មិនចេះហើយ រហូតដល់មេភូមិនៅទីនោះ បានទទួលស្គាល់ វាស់វែងលក់ផ្ទះ ដែលសង់គ្មានច្បាប់ទម្លាប់ទាំងនោះ ឲ្យ​ទៅ​ម្ចាស់​ក្លឹប​កំសាន្ត និងថែមទាំងបដិសេធ សំណើររបស់គ្រួសារទាំងពីរនេះទៀត។

អ្នកស្រី ពេជ្យ ស្រីអូន ជាម្ចាស់ផ្ទះមួយ ដែលគ្មានផ្លូវចូលនោះ បានឲ្យដឹងថា អ្នករស់នៅក្បែរខាង ពិតជាបានលក់ដី​ផ្ទះ​របស់ខ្លូន ដែលធ្វើលើផ្លូវសាធារណៈចាស់ ទៅឲ្យក្រុមហ៊ុនខ្លឹបហាត់ប្រាណនោះ ហើយនៅសល់តែអ្នកស្រី [...]

មនុស្ស​ដើរ​តួ​ជា​គោ តូរ៉ូ គ្រវាត់​គូទ​មិន​ស្គាល់​ក្មេង!

នៅក្នុងពិធីបុណ្យជាប្រពៃណីមួយ របស់ប្រទេសប្រេស៊ីល គេបានយកមនុស្ស មកដើរតួជំនួសឲ្យគោឡើងក (Toro) ដើម្បីឲ្យអ្នកមិនធ្លាប់ស្គាល់ ពីល្បែងនេះ ជាពិសេសកុមារ អាចស្គាល់រស់ជាតិ និងសាកល្បងហ្វឹកហាត់ជាមួយ។

នៅក្នុងវីដេអូ បានបង្ហាញពីវគ្គ នៃការភ្លក្សរសជាតិ គោឡើងក នៅក្នុងពិធីបុណ្យ ហើយពេលនេះ ត្រូវដល់វេន កុមារ​តូច​ម្នាក់។ កុមារបានឡើងលើខ្នង បុរសម្នាក់ វាជើងពីរ ដៃពីរ ដែលត្រូវដើរតួ ជំនួសគោឡើងក។ បុរសនោះ មាន​បំពាក់​ដោយ​ខ្សែរទាញមួយ ដើម្បីឲ្យអ្នកជិះពីលើខ្នង អាចចាប់តោងបាន។

ប៉ុន្តែរឿង ដែលមិននឹកស្មានដល់ ជាពិសេស ពីសំណាក់ម្ដាយឪពុកកុមារនោះ គឺបុរសមិនបានគិតថា នេះជាកុមារតូច​ម្នាក់នោះទេ តែបានក្រឡុក និងគ្រវាត់ពេញមួយទំហឹង ដូចគោឡើងកមែនទែន រហូតលុះត្រាកុមារ បានធ្លាក់ពីខ្នងខ្លួន។

សូមបញ្ជាក់ដែរថា នៅក្នុងប្រទេសភាគច្រើន នៅទ្វីបអាមេរិកខាងត្បូង កុមារជាច្រើនតែងស្រម័យចង់ក្លាយ ជាអ្នក​គង្វាល នៃគោឡើងក [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...