ទាញព្រ័ត្រ? ប្រហែលដែរ តែគេយកទូក ធ្វើព្រ័ត្រ (vdo)
ផលវិបាក ចេញពីការទាញព្រ័ត្រ គឺប្រើកម្លាំងទាញខ្សែរពួរ ម្ខាងម្នាក់ រហូតទាល់តែម្ខាងចាញ់កម្លាំង ហើយពេលខ្លួនម្ខាងទៀត ត្រូវដួលលើកគ្នា... អីយ៉ាសប្បាយម្យ៉ាង។ តែនៅប្រទេសប៉ូឡូញវិញ កីឡាទាញព្រ័ត្រនេះ ត្រូវបានបែកគំនិត ធ្វើនៅលើទឹក និងនៅលើទូកវិញ។ ល្បែងនេះ នៅទីនោះ គេហៅថា «Tug of Oar» ដែលមានន័យប្រហាក់ប្រហែល នឹងទាញព្រ័ត្រអញ្ចឹងដែរ។
ដើម្បីចូលលេងល្បែងនេះបាន បេក្ខជន១២នាក់ ចែកជាពីរក្រុម អង្គុយទល់មុខគ្នា នៅមួយផ្នែកម្នាក់ នៃទូក។ ល័ក្ខខ័ណ្ឌ ក្នុងការយកឈ្នះ មិនពិបាកទេ ហើយក៏ស្រួលយល់ដែរ៖ នោះគឺនរណាអ៊ុំបានខ្លាំង រុញខាងខ្លួនទៅមុខ ហួសពីខ្សែរកណ្ដាល បានច្រើនជាង ខាងនោះជាអ្នកឈ្នះ ហើយមានអាជ្ញាកណ្ដាលម្នាក់ ជាអ្នកផ្លុំកញ្ចែផ្ដល់ជ័យជំនះ ទៅឲ្យក្រុមខ្លាំង។
បើសិនជារូបភាព បង្ហាញពីភាពសប្បាយរីករាយ និងមានលក្ខណៈកីឡា យ៉ាងពិសេសក៏ដោយ តែល្បែងនេះមានផ្សារភ្ជាប់ ទៅនឹងប្រវត្តិដ៏យូរលង់ មួយរបស់ប្រទេសប៉ូឡូញ [...]