អាមេរិក៖ នគរបាលបើករថយន្ដ បុកជនសង្ស័យប៉ើងដូចសំឡី!
នគរបាលសហរដ្ឋអាមេរិក ដូចជាមិនសូវខ្វះរឿងប៉ុន្មានទេ ក្នុងរយៈពេលចុងក្រោយនេះ។ បន្ទាប់ពីបានបាញ់បោះ ទៅលើជនស៊ីវិលគ្មានអាវុធ ឬច្រឡំបាញ់កាំភ្លើងគ្រាប់ពិត... តែនៅពេលនេះ ជាការបើករថយន្ដនគរបាល តម្រង់ទៅបុកជនសង្ស័យម្នាក់ យ៉ាងពេញទំហឹងតែម្ដង។ ប៉ុន្តែលើកនេះ នគរបាលបានអះអាងថា វាជាទង្វើខុសទម្លាប់មួយ ដោយសារតែក្រុមខ្លួនគ្មានជម្រើស។
ហេតុការណ៍បានកើតឡើង នៅខែកុម្ភៈកន្លងទៅ តែវីដេអូទើបនឹងទម្លាយមកឲ្យដឹង នៅថ្ងៃពុធនេះប៉ុណ្ណោះ។ ជារូបភាពដ៏តក់ស្លុត ដែលថតជាប់ ដោយម៉ាស៊ីនថត ជាប់នឹងរថយន្ដនគរបាល ផ្ទាល់តែម្ដង ហើយទើបនឹងត្រូវបាន អាជ្ញាធររដ្ឋអារីហ្សូណា (ភាគខាងលិច នៃសហរដ្ឋអាមេរិក) យកមកផ្សាយជាសាធារណៈ ដោយបញ្ចេញដំបូងគេ នៅលើកញ្ចក់ទូរទស្សន៍ អាប៊ីស៊ីញ៉ូ (ABC News)។
នគរបាលបានពន្យល់ថា ជនសង្ស័យ ត្រូវបានតាមប្រមាញ់ឲ្យក្រុមនគរបាល បន្ទាប់ពីបានចូលក្នុងព្រះវិហារមួយ ហើយបានធ្វើការបាញ់បោះ នៅទីនោះ។ [...]