All Articles of MONOROOM.info

យុទ្ធនាការ​«លែង​ក្បាល​សុដន់» នៅ​ក្រុង​សានឌីយ៉េហ្គូ

ការប្រមូលផ្ដុំគ្នា ដើម្បីបង្ហាញរូបរាង ពីចលនា«លែងក្បាលសុដន់ ឬ Free the nipple» ដែលកើត​ឡើង​ចុង​ក្រោយ​គេ គឺ​នៅ​ក្នុងសាន ឌីយ៉េហ្គូ (San Diego) ក្នុងរដ្ឋកាលីហ្វ័នី សហរដ្ឋអាមេរិក កាលពីថ្ងៃទី២០ ខែ​ឧសភា​កន្លង​មក។ បណ្ដាជន​ប្រមាណ​ជា២០០នាក់ បានមកជួបគ្នា នៅ​ក្នុង​ឧទ្យានមួយកណ្ដាលក្រុង ដើម្បី​ធ្វើការ​បង្ហាញ​សុដន និងក្បាលសុដន់​របស់​ពួកគេ មិន​ថា​ប្រុស​មិនថាស្រី។ សំនួរសួរថា ហេតុអ្វី​ក៏​មាន​ចលនានេះ?

ចលនា«លែងក្បាលសុដន់» បានកើតឡើង តាំងពី៣ឆ្នាំមកហើយ នៅសហរដ្ឋអាមេរិក ដើម្បីបុព្វហេតុ​សមញ្ញ​មួយ៖ «ហេតុអ្វី​បុរសៗអាចដើរកំសាន្ដបាន ដោយព្រលែងខ្លួនទទេ ខណៈស្ត្រីចាំបាច់ ត្រូវតែស្លៀកពាក់​ពេញ​ខ្លួន ឬយ៉ាងហោច​ត្រូវ​បិទ​បាំង​សុដន់ កុំឲ្យអ្នកផងមើលឃើញ»។

ខុសពីការយល់ឃើញ របស់មនុស្សមួយចំនួន ដែលគិតថា ឲ្យតែប្រទេសនៅលោកខាងលិច ពួកគេសុទ្ធតែ​មាន​វប្បធម៌ «អាស​អាភាស» [...]

តើ​បុរស​«ស៊ិច​ស៊ី»​បែប​ណា ដែល​ស្ត្រី​ស្រឡាញ់? (vdo)

នាង ហៃឡី គ្វីន (Hayley Quinn) ស្ត្រីអ្នកជំនាញ ខាងដៃគូស្នេហាមួយរូប នៅរាជធានី ឡុងដ៍ ចង់រកឲ្យឃើញ ពីការ​ស្ទង់​មតិមួយ នៅតាមផ្លូវសាធារណៈនានា ថាតើស្ត្រីចាប់អារម្មណ៍ ទៅលើបុរសបែបណា? តើបុរស ដែលនាងៗបានឃើញ នៅ​តាមផ្លូវណាខ្លះ ធ្វើឲ្យនាងៗចាប់អារម្មណ៍?

ដើម្បីសម្រេចបាន ពីការអង្កេតនេះ បុរសបីនាក់ បានឈរនៅចំពោះមុនពួកនាងៗ ក្នុងនោះមាន បុរសអ្នកបង្ហាញម៉ូដម្នាក់ ដែលមានដងខ្លួនត្រឹមត្រូវតាមខ្នាត មានសាច់ដុំ...។ រីឯបុរសពីរនាក់ទៀត មានរូបរាង ជាលក្ខណៈធម្មជាតិម្នាក់ និង​ម្នាក់​ទៀត ដូចជាស្វិតជាងគេ។ ចំណែកឯលទ្ធផល ចេញពីការស៊ើបអង្កេតវិញ មានលក្ខណៈគួរឲ្យភ្ញាក់ផ្អើល។

ស្ត្រីជាច្រើន បានគិតឃើញថា បុរសដែលមានសាច់ដុំ មានសភាព គួរឲ្យចង់ស្ទាបណាស់។ ប៉ុន្តែអ្នកខ្លះទៀត បានគិត​ឃើញ​ថា មានសាច់ដុំខ្លាំងពេក មិនល្អទេ ហើយចូលចិត្តបុរស ដែលមានរូបរាងធម្មជាតិ ច្រើនជាង។ ឬក៏ស្ត្រីមួយចំនួនទៀត បាន​ជ្រើសរើសផ្លូវកណ្ដាល រវាងរូបរាងបុរស [...]

«ខ្ញុំ​រួមរ័ក្ស​ជា​មួយ​ប្អូន​ស្រី​ភ្លោះ​ប្រពន្ធ​ខ្ញុំ ដោយ​ចៃដន្យ»

«ខ្ញុំ​រួមរ័ក្ស​ជា​មួយ​ប្អូន​ស្រី​ភ្លោះ​ប្រពន្ធ​ខ្ញុំ ដោយ​ចៃដន្យ»

នៅពេលដែលយើងរៀបការ ជាមួយស្ត្រីម្នាក់ ដែលមានបងប្អូនស្រីភ្លោះ អញ្ចឹង បើយើងជ្រើសរើស ការចេញ​ដើរកំសាន្ដ ទៅ​ណាមកណា ជាមួយពួកនាងទាំងពីរនាក់ មិនមែនសុទ្ធជាគំនិតល្អនោះទេ។ នេះជាអ្វី ដែល​អ្នក​ប្រើប្រាស់គេហទំព័រ វេទិកា​ជជែក​​កំសាន្ដ​មួយ ដ៏ល្បីឈ្មោះនៅអាមេរិក ហៅថា Reddit បានលើក​មក​បង្ហាញ ប្រាប់ពិភពលោក ថាខ្លួនបាន​ច្រឡំ​រួមរ័ក្ស​ដោយ​ចៃដន្យ ជាមួយ​ប្អូនស្រីភ្លោះ របស់ភរិយាខ្លួន រហូត​ធ្វើ​ឲ្យ​ផ្ទុះ​ចេញ ជារឿងអាស្រូវលែងលះ។

បុរសអ្នកប្រើប្រាស់គេហទំព័រ ដែលដាក់រហស្សនាមផ្ទាល់ខ្លួនថា «Not Thesis» បានរៀបរាប់ជាដំបូងថា ខ្លួន​បានទៅស្នាក់​នៅ​ក្នុងក្រុង ឡាស វេហ្គាស ជាមួយនឹងស្ត្រីជាទីស្រឡាញ់ និងប្អូនស្រីភ្លោះ របស់នាង។ នៅ​យប់​មួយ បន្ទាប់ពីបានទទួលទាន​សុរា យ៉ាងជោគជាំ បុរសយើងបានត្រឡប់មកគេង ជាមួយស្ត្រីម្នាក់ ដែល​បុរស​គិតថា ជាភរិយារបស់ខ្លួន។

បន្ទាប់ពីបានឆ្លងកាត់ការរួមរ័ក្សភិសម័យ យ៉ាងគគ្រឹកគគ្រេង ជាមួយគ្នារួច [...]

ចម្រៀង​មនោសញ្ចេតនា​ថ្មី​របស់ អីវ៉ា ធ្វើ​ឲ្យ​រំភើប​ចិត្ត? (vdo)

តើបទចម្រៀង របស់កញ្ញា អ៊ីវ៉ា មួយបទនេះ មានយុរវ័យប៉ុន្មាននាក់ បានលើកសរសើរ? ហើយមានប៉ុន្មាននាក់ទៀត ដែល​រិះគន់?

ចម្រៀង ដែលទើបនឹងចេញផ្សាយនេះ មានចំណងជើងថា៖ «មានអ្វីៗ មិនស្មើមានបង»។ ដោយសារចម្រៀងនេះ ជាលំនាំ​បទភ្លេងចាស់ តែទំនុកនិពន្ធ និងអត្ថន័យថ្មី ទើបមានចំណុចពីរ លើកឡើងនៅក្បែរគ្នា ចេញពីមាត់អ្នកទស្សនា។ ចូលរួម​ផ្តល់​យោបល់ ទៅកាន់តារាចម្រៀង តាមរយៈបណ្តាញសង្គមហ្វេសប៊ុក ទស្សនិកជនខ្លះ បានលើកឡើងថា៖ «មានន័យ​ណាស់ វាត្រូវសាច់រឿងខ្ញុំ ដូចអារម្មណ៍ពិតៗចឹង» ខណៈម្នាក់ទៀត បានសរសេរឡើង ស្រដៀងគ្នាដែរថា៖ «ពិរោះណាស់ ខ្ញុំពេញចិត្ត»។

ផ្ទុយទៅវិញ អ្នកផ្សេងទៀត បានលើកឡើង ខុសពីនេះថា វាមិនមានអ្វីថ្មីនោះទេ គឺជាទំនុកបទភ្លេងចាស់ ដែលធ្លាប់បាន​ចេញ នៅក្នុងផលិតកម្មរស្មីហង្សមាស រួចហើយ គឺបទ«ពេលវាលា» របស់លោក ណុប ប៉ាយារិទ្ធ និងកញ្ញា សុគន្ធ នីហ្សា។ ម្យ៉ាងទៀត អ្នកខ្លះបានសរសេររៀបរាប់ថា [...]

នី ចរិយា៖  ព្រះ​រាជ​អាជ្ញា​រង​ខេត្ត​សៀមរាប ចាប់​ពលរដ្ឋ​«ឃុំ»ទាំង​គ្មាន​បទ​ល្មើស

នី ចរិយា៖ ព្រះ​រាជ​អាជ្ញា​រង​ខេត្ត​សៀមរាប ចាប់​ពលរដ្ឋ​«ឃុំ»ទាំង​គ្មាន​បទ​ល្មើស

ប្រធានផ្នែកស៊ើបអង្កេត នៃសមាគមការពារសិទ្ធិមនុស្ស អាដហុក លោក នី ចរិយា បានលើកមកបង្ហាញ នូចំណុច​មួយ​ចំនួន ដែលសមាគមលោក បានធ្វើការស៊ើបអង្កេត និងរកឃើញថា បុគ្គលចៅក្រម និងព្រះរាជអាជ្ញារង បានអនុវត្តការងារ និងតួនាទីរបស់ខ្លួន មានភាពមិនប្រក្រតី ពាក់ព័ន្ធនឹង សហគមន៍តាខ្មៅអភិវឌ្ឍន៍កសិកម្ម និងឧស្សាហកម្ម(TCIDA) របស់​វៀតណាម។

ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ លោក នី ចរិយា បានរៀបរាប់ថា ក្រោយទទួលពាក្យបណ្តឹង របស់សហគមន៍វៀតណាម ព្រះរាជអាជ្ញារង បានដឹកនាំកម្លាំង ចុះចាប់ប្រជាពលរដ្ឋ ក្រោមហេតុផលថា ឈរលើគោលការណ៍ ស្នើរបស់អាជ្ញាធរខេត្ត ខ្លាចកើតមានអំពើហិង្សា និងឃើញប្រជាពលរដ្ឋ កំពុងឈូសឆាយដី និងគាស់ដំឡូង លើដីរបស់ខ្លួន ដែលធ្វើឲ្យលោក​ព្រះ​រាជអាជ្ញាម្នាក់នោះ ចាត់ទុកថា នោះជាបទល្មើសជាក់ស្តែង ដែលត្រូវចាប់ខ្លួន។ ប្រជាពលរដ្ឋចំនួនពីរនាក់ ត្រូវបានចាប់ខ្លួន និងបន្ទាប់មក យកទៅឃុំខ្លួន ក្នុងពន្ធនាគារតែម្តង។

[...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...