លិង្គងើបរឹង៥ថ្ងៃ បន្ទាប់ពីលេប Viagra ៣៥គ្រាប់ដើម្បីលេងសើច
ជាបទពិសោធន៍ជូរចត់មួយ ដែលចេញពីរឿងមួយ ដែលគ្រាន់តែ ជាការលេងសើចសប្បាយប៉ុណ្ណោះ។ បុរសជាតិអង់គ្លេស អាយុ៣៦ឆ្នាំ លោក ដានៀល មេដហ្វ័ដ (Daniel Medforth) បានសម្ដែងការលេងសើច ជាមួយមិត្តភ័ក្ររបស់ខ្លួន នៅក្នុងការជប់លៀងមួយ កាលពីសប្ដាហ៍កន្លងទៅ។ ប៉ុន្តែការលេងសើចនោះ បែរជាបានបង្ក ឲ្យមានទុក្ខទោស ដល់ខ្លួនឯងទៅវិញ។ លោក ដានៀល បានលេបថ្នាំ សម្រាប់តម្លើងកម្លាំង រួមភេទដ៏ល្បី ឈ្មោះ Viagra អស់មួយកញ្ចប់ ទាំង៣៥គ្រាប់ នៅក្នុងរយៈពេល តែមួយម៉ោងប៉ុណ្ណោះ។
ប្រសិនជាថ្នាំនេះ ជួយតម្លើងឥទ្ធិពល ដល់ការរួមភេទ សម្រាប់មនុស្សបាក់កម្លាំង ឬមនុស្សបស្ចិមវ័យនោះ តែថ្នាំនេះ ក៏មានឥទ្ធិពល ទៅដល់សុខភាពមនុស្ស ដែលបានប្រើវាជ្រុលហួសហេតុ នោះដែរ។ ជាពិសេស ការលេបថ្នាំ ទាំង៣៥គ្រាប់នេះ បានធ្វើឲ្យលោក ដានៀល មានអាការៈចង់ក្អួត ឈឺក្បាលវិលមុខ និងបង្កឲ្យភ្នែក មើលឃើញរឿងចម្លែកៗជាច្រើន។ លោក ដានៀល ដែលមានប្រពន្ធមានកូនរួចហើយនេះ បានថ្លែងឲ្យដឹងថា៖ [...]