
«ដង្កូវក្នុងសាច់?»
ប្រសិនជាការរិះគន់ កើតមានជារឿយៗ ជុំវិញការប្រើប្រាស់យានជំនិះ ឬមធ្យោបាយរបស់រដ្ឋ ដែលសឹងមានលក្ខណៈជាប្រព័ន្ធ ដើម្បីចុះឃោសនារកសម្លេងឆ្នោត ឲ្យគណបក្សកាន់អំណាចនោះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានឯណេះ ហាក់ចង់បន្ទោសករណីនេះ ទៅបុគ្គលផ្ទាល់ខ្លួនទៅវិញ។
នៅព្រឹកថ្ងៃពុធ ទី១១ ខែកក្កដានេះ លោកបានបង្ហោះរូបថតមួយសន្លឹក បង្ហាញពីរថយន្ដមួយគ្រឿង របស់ស្ថាប័ននគរបាលជាតិ (ទោះជារថយន្ដឯកជនក៏ដោយ) ដែលមានបិទរូបសញ្ញា អក្សរ និងពាក់ស្លាកលេខ នគរបាល តែមានបិទផ្លាកគណបក្សប្រជាជនកម្ពុជា នៅពីលើកញ្ចក់។
អមនឹងរូបថតនោះ លោក ខៀវ កាញារីទ្ធ បានសរសេរហៅមនុស្ស អ្នកប្រើប្រាស់យានយន្ដនោះ ថាជាមនុស្ស«មិនឆ្លាត»។ លោកសរសេរថា៖ «មនុស្សល្ងង់ខ្លៅ នាំគេប្រមាថដល់បក្ស»។
នៅក្នុងផ្នែកដាក់មតិយោបល់ លោករដ្ឋមន្ត្រីហាក់មិនគ្រាន់តែបន្ទោសករណីនេះ ទៅលើបញ្ហាបុគ្គល ជាអ្នកប្រើប្រាស់រថយន្ដនោះទេ។ [...]