ហ៊ុន សែន ថា CPP មាន​អ្នក​គាំទ្រ​ច្រើន​ជាង​គេ ទាំង​ក្នុង​និង​ក្រៅ​ប្រទេស

លោក ហ៊ុន សែន ដែលមានតំណែង ជាប្រធានគណបក្សប្រជាជនកម្ពុជា ហាក់ធំជាង​នាយករដ្ឋមន្ត្រី បាន​អួតអាង​នៅមុននេះ​បន្តិចថា គណបក្សរបស់លោក មានអ្នកគាំទ្រ​ច្រើនជាងគេ ទាំងក្នុង​និងក្រៅប្រទេស។ បើទោះជា​មិនបានអះអាង ពីក្បួនខ្នាតរបៀបណា ដើម្បីពន្យល់ពីការវាយតម្លៃ នេះក៏ដោយ តែលោក ហ៊ុន សែន បានលើកឡើង ពីមូលហេតុ ចំនួន៦ចំណុច។
ហ៊ុន សែន ថា CPP មាន​អ្នក​គាំទ្រ​ច្រើន​ជាង​គេ ទាំង​ក្នុង​និង​ក្រៅ​ប្រទេស
លោក ហ៊ុន សែន (រូបកណ្ដាល) ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងចំណោមថ្នាក់ដឹកនាំ និងអ្នកគាំទ្រគណបក្សលោក។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី១១ កក្កដា ២០១៨
  • កែប្រែចុងក្រោយ: July 11, 2018
  • ប្រធានបទ: បោះឆ្នោត ២០១៨
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រធានគណបក្សប្រជាជនកម្ពុជា ដែលមានតំណែង ជានាយករដ្ឋមន្ត្រីជិតផុតអាណត្តិ លោក ហ៊ុន សែន បានប្រកាសនៅមុននេះ តាមរយៈទំព័រហ្វេសប៊ុករបស់លោកថា គណបក្សរបស់លោក ដែលមានលេខរៀង ទី ២០ នៅលើសន្លឹកឆ្នោត គឺជា «គណបក្សដែលមាន ពលរដ្ឋខ្មែរគាំទ្រ ច្រើនជាងគេបំផុត ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស»។

លោក ហ៊ុន សែន មិនបានពន្យល់ឲ្យច្បាស់ថា តើលោកមានក្បួនខ្នាតរបៀបណា ដើម្បីយកមកវាស់វែង អំពីការវាយតម្លៃរបស់លោកទេ តែលោកបានសរសេរលើកឡើង ពី«មូលហេតុមួយចំនួនតូច» ដែលធ្វើឲ្យប្រជាពលរដ្ឋ គាំទ្របោះឆ្នោតអោយ គណបក្សលោក បានដឹកនាំប្រទេស មកទល់សព្វថ្ងៃ។ បុរសខ្លាំងកម្ពុជា បានសរសេរពីមូលហេតុទាំងនោះ ដែលមានចំនួន៦ចំណុច ដូចខាងក្រោម៖

១) ជាគណបក្ស ដែលបានរំដោះប្រទេស ពីរបបប្រល័យពូជសាសន៍ ដែលបានសង្រ្គោះជាតិពិតប្រាកដ។

២) ជាគណបក្ស ដែលរួមសុខរួមទុក្ខ ជាមួយពលរដ្ឋ ទោះបីប្រទេសជាតិ ស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ។

៣) ជាគណបក្ស ដែលបានថែរក្សាសុខសន្តិភាពយូរអង្វែង ដែលកំពុងផ្តល់ក្តីសុខ ដល់ពលរដ្ឋទូទាំងប្រទេស។

៤) ជាគណបក្ស ដែលផ្តល់ឱកាស ដល់យុវជន និងកូនក្មួយកម្មករ។

៥) ជាគណបក្ស ដែលបានប្រែក្លាយកម្ពុជា ពីវាលពិឃាតមកជាកម្ពុជាអច្ឆរិយៈ ស្មើមុខស្មើមាត់ ជាមួយអន្តរជាតិ ដែលមានការទាក់ទាញបំផុត នៅក្នុងតំបន់។

៦) ជាគណបក្សតែ១គត់ ដែលដែលសំបូរធនធានមនុស្ស មានសមត្ថភាពពេញលេញ និងមានលទ្ឋភាពគ្រប់គ្រាន់ ក្នុងការដឹកនាំអភិវឌ្ឍន៍ប្រទេស ឲ្យកាន់តែរីកចម្រើន យូរអង្វែង។

នៅទីបញ្ចប់ នាយករដ្ឋមន្ត្រីជិតផុតតំណែងរូបនេះ បានអញ្ជើញពលរដ្ឋ ឲ្យ​«បោះឆ្នោតជូន “គណបក្សប្រជាជនកម្ពុជា” លេខរៀងទី ២០ នៅថ្ងៃបោះឆ្នោត ២៩ កក្កដា ២០១៨ ខាងមុខ»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...