All Articles of MONOROOM.info

វីដេអូ​ពន្យល់ពីវិបត្តិជនអន្ដោប្រវេសន៍ នៅអ៊ឺរ៉ុប

វីដេអូខាងលើនេះ ដែលមានរយៈពេលជាង៦នាទី ត្រូវបានផលិតឡើង ដោយ «In a Nutshell» ក្រុម​អ្នក​ជំនាញ​អាល្លឺម៉ង់ ខាងគំនូរមួយក្រុម នៅក្រុង «Kurzgesagt» ប្រទេសអាល្លឺម៉ង់។ វីដេអូនេះ ត្រូវបាន​សារព័ត៌មាន នៅក្នុង​ប្រទេសជាច្រើន នៅអ៊ឺរ៉ុបខាងលិច យកមកផ្សព្វផ្សាយបន្ត ដើម្បីពន្យល់អ្នកអានរបស់ពួកគេ ឲ្យ​ដឹង​ពី​វិបត្តិ​នៃ​ជន​អន្តោប្រវេសន៍ ដែលមានលក្ខណៈខ្លីៗ ងាយយល់។

វិបត្តិជនភៀសខ្លួន ដែលមានមូលហេតុ កើតចេញពីជម្លោះដ៏រ៉ាំរ៉ៃ នៅក្នុងប្រទេសស៊ីរីខ្លួនឯង បន្ទាប់ពីមេដឹកនាំ​ត្រកូល អែលអាសាធ (el-Assad) បានច្បាមយកអំណាច មកកាន់កាប់តាំងពីឪពុក រហូតដល់កូន...។ សូម​បញ្ជាក់​ដែរថា នៅលើវីដេអូ លោកអ្នកអាចជ្រើសរើស យកការដាក់ចំណងជើង ជាភាសាណាមួយ ដែលលោក​​អ្នក​អាច​អាន និងយល់បាន៕

អង្គការ​មួយ ថា​ វិវាតដីធ្លី​នៅ​កម្ពុជា ដូច​ជំងឺ​រ៉ាំរ៉ៃ​ព្យាបាល​មិន​ជា

អង្គការ​មួយ ថា​ វិវាតដីធ្លី​នៅ​កម្ពុជា ដូច​ជំងឺ​រ៉ាំរ៉ៃ​ព្យាបាល​មិន​ជា

អង្គការសង្គមស៊ីវិលមួយ បានថ្លែងឲ្យដឹងថា កម្ពុជាកំពុងជួបបញ្ហាប្រឈមមួយដ៏ធំ រវាងប្រជាពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន ឬរដ្ឋាភិបាល ដែលមកដល់បច្ចុប្បន្ននេះ នៅមិនទាន់មានដំណោះស្រាយ ជាក់លាក់ណាមួយ​នៅ​ឡើយ នោះគឺ«ការរំលោភដីធ្លី និងទំនាស់ដីធ្លី» រវាងអ្នកមាន និងអ្នកក្រ រវាងអ្នកមានអំណាច និង​ប្រជា​ពលរដ្ឋ​សាមញ្ញ​ជា​ដើម។

ថ្លែងក្នុងសិក្ខាសាលា សម្ពោធរបាយការណ៍ ស្តីពី «ការវិភាគស្ថិតិវិវាទដីធ្លីនៅកម្ពុជា ឆ្នាំ២០១៤» នាថ្ងៃទី២២ ខែ​កញ្ញា ឆ្នាំ២០១៥ នេះ លោក តឹក វណ្ណារ៉ា នាយកប្រតិបត្តិ នៃវេទិការទូទៅស្តីពីកម្ពុជា (NGO Forum) បាន​ថ្លែង​ថា តាមសកម្មភាព នៃការមិនរាងចាល ក្នុងការរំលោភយកដីធ្លី​ជាបន្តបន្ទាប់ មកលើប្រជាពលរដ្ឋស្លូតត្រង់ ដោយ​បុគ្គល​មានអំណាច ឬអ្នកមានប្រាក់ រិតតែបង្ក ឬបង្កើតឡើង នូវភាពក្រីក្រកាន់តែច្រើន ដែលផ្ទុយនឹង​គោល​នយោបាយ របស់រដ្ឋាភិបាល ក្នុងការកាត់បន្ថយ ភាពក្រីក្រនៅកម្ពុជា។

លោក វណ្ណារ៉ា [...]

Cambodian Idol៖ យ៉ង់ នីតា ខក​បំណង​និយាយ​មិន​ចេញ

Cambodian Idol៖ យ៉ង់ នីតា ខក​បំណង​និយាយ​មិន​ចេញ

ក្រោយពីបានឆ្លងកាត់ ជាច្រើនវគ្គរួចមក បេក្ខនារី យ៉ង់ នីតា បានឈានដល់វគ្ គLive show សប្តាហ៍ទី៣ ដែល​មានបេក្ខជន និងបេក្ខនារីសរុបចំនួន១០នាក់ ប្រកួតក្នុងវគ្គវនេះ ហើយក៏ជាវគ្គ ដែលបេក្ខនារីរូបនេះ ត្រូវចាក​ចេញ​ទាំងខកបំណង និងស្ទើតែនិយាយមិនរួច នៅបន្ទាប់ពីបានដឹងលទ្ធផល ហើយពិធីករ បានប្រគល់មេក្រូ ដើម្បី​ឲ្យនាងនិយាយ ទៅកាន់បងប្អូនទស្សនិកជន។

នៅក្នុងវគ្គនេះ កម្មវីធីតម្រូវឲ្យបេក្ខជន និងបេក្ខនារីទាំងអស់ ជ្រើសរើសបទចម្រៀង សម័យដើម (សត្សវត្តទី៦០ ឬ៧០) មកបកស្រាយ។ ចំណែកបេក្ខនារី នីតា ដែលវ័យ១៩ ឆ្នាំ បានបកស្រាយបទចម្រៀងមួយបទ មាន​ចំណង​ជើងថា «ទុំមុនស្រគាល» ឬ«ស្តាយភាពក្រមុំ» ដែលជាសំនៀងដើម របស់អ្នកចម្រៀងជំនាន់ដើម នាង រស់ សេរីសុទ្ធា។

បន្ទាប់ពីបានវឹកហាត់ អស់រយះជាងបីខែ បេក្ខនារីរូបនេះបានប្រឹងប្រែង ច្រៀងអស់ពីសមត្ថភាពដើម្បី អាច​ឈាន​ទៅវគ្គបន្ត តែគួរឲ្យសោកស្តាយ ព្រោះបេក្ខនារីរូបនេះបានធ្លាក់ចេញ [...]

ប៉ែន ចំរ៉ុង៖ បង​នឹង​ព្យាយាម​ធ្វើ​ឲ្យ​អស់​ពី​លទ្ធភាព ឲ្យ​បាន​ឲ្យ​អូន

ប៉ែន ចំរ៉ុង៖ បង​នឹង​ព្យាយាម​ធ្វើ​ឲ្យ​អស់​ពី​លទ្ធភាព ឲ្យ​បាន​ឲ្យ​អូន

តើពិធីករសំបូរវោហារ លោក ប៉ែន ចំរ៉ុង មានពាក្យពេជ្យអ្វីខ្លះ នៅក្នុងរឿងរ៉ាវស្នេហា របស់ខ្លូនមួយនេះ? តើ​តូឯក​ស្រី កញ្ញា ភិន សុដាលីស ដែលបិតភ្នែក រង់ចាំពាក្យពេជ្យស្នេហា ផ្ដោះផ្ដងវាចាពីសំណាក់ បុរសដែល​នាង​ស្រឡាញ់ មានសភាពបែបណា? រំភើបចិត្តណាស់ មែនឬទេ?

ជាមួយនឹងកាយវិការ ដើរចេញពីក្នុង កាន់មកជាមួយ នូវបាច់ផ្កា និងតុក្កតាដ៏ធំ យកទៅដាក់លើដៃទាំងទ្វេ របស់​កញ្ញា ភិន សុដាលីស តួឯកប្រុស លោក ប៉ែន ចំរ៉ុង បានពោលពាក្យឡើងថា៖ «បងគ្មានពាក្យអ្វី ក្រៅពី​និយាយ​ថា បងស្រឡាញ់អូន មិនមែនជារឿង លេងសើចនោះទេ។ បើសិនជាអាច បងចង់ឲ្យគ្រប់យ៉ាង បានក្លាយ​ជា​ការ​ពិត ដូចដែលពួកយើង បាននិយាយគ្នា។»

តារាប្រុស ដែលថ្លែងក្នុងន័យប្រលោមស្នេហ៍ បានបន្តទៀតថា៖ «ម្យ៉ាងវិញទៀត អ្វីដែលបងចង់បញ្ជាក់ ឲ្យ​អូន​បានដឹងនោះ គឺថ្វីត្បិត តែបងមិនមាទ្រព្យសម្បត្តិច្រើន ឲ្យអូនដូចគេមែន តែបងជឿជាក់ថា បងនឹងធ្វើឲ្យអូន​សើច ច្រើនជាងយំ [...]

សង្គម​ស៊ីវិល​ថា​កម្ពុជា​មាន​កិច្ច​អភិវឌ្ឍន៍​ច្រើន តែ​មិន​ដោះ​ស្រាយ​បញ្ហា​ប្រឈម

សង្គម​ស៊ីវិល​ថា​កម្ពុជា​មាន​កិច្ច​អភិវឌ្ឍន៍​ច្រើន តែ​មិន​ដោះ​ស្រាយ​បញ្ហា​ប្រឈម

តំណាងអង្គការសង្គមស៊ីវិលមួយចំនួន  បានទទួលស្គាល់ នូវកិច្ចខិតខំប្រឹងប្រែង របស់រដ្ឋាភិបាល ដែល​បាន​ជម្រុញឲ្យកម្ពុជា ឈានពីប្រទេស ដែលស្ថិតក្រោមការអភិវឌ្ឍន៍ (កម្រិតទាប) ទៅកាន់ប្រទេស ដែលកំពុង​អភិវឌ្ឍន៍ (កម្រិតមធ្យម)។ តែតំណាងអង្គការសង្គមស៊ីវិលទាំងនោះ បានអះអាងទៀតថា កម្ពុជានៅជួប «បញ្ហា​ប្រឈម» មួយចំនួន ដែលត្រូវធ្វើការដោះស្រាយ ដើម្បីឈានទៅរកដំណើរការ នៃកិច្ចអភិវឌ្ឍន៍មួយ ទាំងផ្នែក​សេដ្ឋកិច្ច និងផ្នែកបរិស្ថាន ប្រកបដោយនិរន្តរភាព។

ថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅក្នុងសិក្ខាសាលាពិគ្រោះយោបល់ ថ្នាក់ជាតិ ស្តីពី «មូលដ្ឋានីយកម្ម នៃ​គោល​ដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព និងហិរញ្ញប្បទាន សម្រាប់ការអភិវឌ្ឍន៍ប្រទេសកម្ពុជា» លោក សឿង សារឿន នាយកប្រតិបត្តិ គណៈកម្មាធិការសហប្រតិបត្តិការ ដើម្បីកម្ពុជា បានថ្លែងឲ្យដឹងថា តាម​គោលដៅ​អភិវឌ្ឈន៍​សហវត្សរ៍ (MDGs) ទាំង«៨» មានគោលដៅតែ«៤»ប៉ុណ្ណោះ ដែលកម្ពុជាបានជួប និងអនុវត្ត​បាន​ល្អ។ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...