All Articles of MONOROOM.info

ប្រាក់​ខែ​កម្មករ៖ សហជីព​ស្នើរ​$១៦៨ តែ​និយោជក​ឲ្យ​ត្រឹម​$១៣៤

ប្រាក់​ខែ​កម្មករ៖ សហជីព​ស្នើរ​$១៦៨ តែ​និយោជក​ឲ្យ​ត្រឹម​$១៣៤

លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ បានលើកឡើងថា ខាងភាគីនិយោជក បានសម្រេចឡើង ត្រឹម​៣.៧ភាគរយ ស្មើនឹង៦ដុល្លា ថែមលើប្រាក់ខែគោល ក្នុងឆ្នាំ២០១៥។ ឯខាងភាគីសហជីព ទាំង១៦ បាន​ឯកភាព​លើចំណុចរួមមួយ គឺ ១៦៨ដុល្លា ជាប្រាក់ខែគោលឆ្នាំ២០១៦។

ថ្លែងបន្ទាប់ពីបញ្ចប់ កិច្ចប្រជុំក្រុមការងារបច្ចេកទេស ត្រីភាគី ដើម្បីពិភាក្សាប្រាក់ឈ្នួលអប្បបរមារ របស់​កម្មករ​និយោជិក ផ្នែកវាយនភ័ណ្ឌ កាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០១៦ លោក ហេង សួរ បាន​បញ្ជាក់​ថា៖ «តួរលេខនេះ នៅមិនទាន់ចុងក្រោយទេ។ ចាំមើលពេលរសៀល អាចមានការតម្លើងបន្ថែម ឬយ៉ាងណា​នោះ។ រូបមន្ត ឬយន្តការដែលយើងបានកំណត់ ទាំងភាគីសហជីព និងនិយោជក ឃើញថាមានដំណើរការល្អ បើ​​ទោះ​បី​ជាពេលចាប់ផ្តើម មានគោលជំហរផ្សេងគ្នាក៏ពិតមែន។ ពេលចូលចរចា អនុវត្តនូវយន្តការដូចគ្នា ដោយ​ឲ្យភាគី​សម្តែងគោលជំហររៀងៗខ្លួន បន្ទាប់មក ទើបស្វែករកគោលជំហររួម។ ហើយគោលចំហររួមនេះ យក​ទៅដាក់​ចរចា [...]

ប្លន់​ផ្ទះ​វេរ​លុយ​រួច ចោរ​បិទ​មុខ​បាន​គេច​ខ្លួន​ដោយ​សុវត្ថិភាព

ប្លន់​ផ្ទះ​វេរ​លុយ​រួច ចោរ​បិទ​មុខ​បាន​គេច​ខ្លួន​ដោយ​សុវត្ថិភាព

តាមសេចក្ដីរាយការណ៍ ពីខេត្តបាត់ដំបង បានឲ្យដឹងថា ករណីប្លន់ប្រដាប់អាវុធនេះ បានកើតឡើង នៅ​វេលា​ម៉ោង​ ១៧ និង០៥ នាទីល្ងាចថ្ងៃទី២៨ ខែកញ្ញា ​ឆ្នាំ​​ ២០១៥ ស្ថិតនៅក្នុងភូមិ កាឡោមភ្លុក ឃុំព្រៃស្វាយ ស្រុក​មោងឬស្សី ខេត្តបាត់ដំបង​ បណ្តាលឲ្យបុរសជាម្ចាស់ផ្ទះ រងរបួសបែកក្បាលពីក្រោយ។

តាមសម្តីរបស់មន្ត្រីសមត្ថកិច្ច ស្រុកមោងឬស្សី បានឲ្យដឹងថា ផ្ទះដែលត្រូវចោប្លន់នេះ បើកលក់សាច់ឆ្កែ និង​ទើប​តែបើកវេរលុយ បានរយះពេលបួនថ្ងៃប៉ុណ្ណោះ។ មន្ត្រីរូបនោះបានបន្តទៀតថា ជនរងគ្រោះជាប្តី​មាន​ឈ្មោះ រដ្ឋ​ ធី មានអាយុ ៣៥ ឆ្នាំមុខរបរជាអ្នកលក់សាច់ឆ្កែ និងវេរលុយ ត្រូវក្រុមចោរវាយ​បែកក្បាលពីក្រោយ។ ចំណែក​ប្រពន្ធ​មានឈ្មោះ រ៉ែម ម៉ារ៉ា មានវ័យ ៣៥ ឆ្នាំ រស់នៅក្នងភូមិឃុំខាងលើ។

នៅពេលកំពុងធ្វើសកម្មភាពប្លន់នេះ ក្រុមសមត្ថកិច្ច បានចុះទៅអន្តរាគមន៍ ទាន់ពេលដែរ តែមិនហ៊ានបាញ់ ព្រោះ​ខ្លាចត្រូវម្ចាស់ផ្ទះ។ ម្យ៉ាងទៀតចោរទាំងពីរ [...]

ចាក់​សង្សា​មួយ​កាំបិត ព្រោះ​ហ៊ាន​លួច​មាន​អ្នក​ថ្មី

ចាក់​សង្សា​មួយ​កាំបិត ព្រោះ​ហ៊ាន​លួច​មាន​អ្នក​ថ្មី

ករណីចាក់សង្សារ ដោយសារមានប្រុសថ្មីនេះ បានកើតឡើងនៅម៉ោង១៦ និង៣០ នាទីល្ងាច នាថ្ងៃ ទី ២៨ ខែ​កញ្ញា ឆ្នាំ២០១៥ ដែលស្ថិតនៅផ្ទះលេខ ៧៧ ផ្លូវ ១៣២ ក្នុងភូមិ ៣ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ បណ្តាលឲ្យស្រ្តីជាសង្សា រងរបួសស្មាខាងស្តាំពីក្រោយ ដោយជាប់កាំបិតនៅនឹងខ្លួន។

តាមសម្តីជនរងគ្រោះ បានឲ្យដឹងថាបុរស ជាជនដៃដល់ បានធ្វើដំណើរពីខេត្តបាត់ដំបង មកលេងនាង តែជន​នេះ​បានឆៀងចូល ទៅផ្សារអារ៉ូណា ដើម្បីទិញកាំបិតចិតបន្លែ មកទុកគំរាមសង្សា។ ពេលមកដល់ ផ្ទះរបស់​សង្សាខ្លួន បុរសខាងលើ បានយកកាំបិតដែលទើបតែទិញនោះ មកគំរាមសង្សាថា មេចក៏ហ៊ានមានសង្សាថ្មី​ចោលខ្លួន ហើយក៏មានការឈ្លោះប្រកែកគ្នា រហូតដល់បុរសចិត្តឆៅរូបនេះ ប្រើកាំបិតនេះ ចាក់មកលើនារី​រង​គ្រោះ ចំពីខាងក្រោយខ្នង ត្រង់ស្មាខាងស្តាំ មួយកាំបិត។

តាមប្រភពពីនរគបាល ប៉ុស្តិ៍ទឹកល្អក់១ បានបញ្ជាក់ថា ជនបង្កមានឈ្មោះ ឆាយ ណូរាស្យា មានអាយុ ៣០ ឆ្នាំ មាន​ទីលំនៅផ្ទះលេខ [...]

នៅ​លើ​យន្ដហោះ រួមរ័ក្ស​ម្ដងៗ ថ្លៃ​យ៉ាង​តិច​២០០០€!

នៅ​លើ​យន្ដហោះ រួមរ័ក្ស​ម្ដងៗ ថ្លៃ​យ៉ាង​តិច​២០០០€!

ករណីដ៏កម្រមួយ បានកើតមានឡើង នៅក្នុងអាកាសចរណ៍ស៊ីវិល របស់ពិភពលោក។ នារីបម្រើការ​នៅលើ​យន្ដហោះមួយរូប បានផ្ដល់សេវាកម្មពិសេស នៅលើយន្ដហោះ សម្រាប់អតិថិជនណា ដែលមានចំណង់​ផ្លូវ​ភេទ។ មិនមែនគ្រាន់តែ ជាពេស្យាកម្មធម្មតា នៅលើយន្ដហោះទេ តែជាមុខរបរដ៏កាក់កបមួយ ដែលបង្កឲ្យផ្ទុះ​រឿង​អាស្រូវខ្លាំងឡើង។

ក្រុមហ៊ុនអាកាសចរណ៍ ដែលស្ថិតក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត បានបណ្ដេញបុគ្គលិកស្រី បម្រើការលើ​យន្ដហោះ របស់ខ្លួនម្នាក់ភ្លាមៗ បន្ទាប់ពីបានរកឃើញ «ជាក់ស្ដែង» ពីសកម្មភាពរបស់បុគ្គលិកស្រីរូបនេះ នៅក្នុងបង្គន់ កំពុង​ផ្ដល់នូវសេវាកម្ម«ពិសេស»មួយ ដែលក្រុមហ៊ុនអាកាសចរណ៍ទាំងឡាយ នៅលើពិភពលោក​មិន​មាន។ នេះ​បើ​តាម​របាយការណ៍មួយ របស់សារព័ត៌មានអង់គ្លេស «Daily Mail»។

រួមភេទម្ដងនៅលើយន្ដហោះ ថ្លៃមិនតិចជាង២០០០អ៊ឺរ៉ូ!

ជាមួយនឹងសេវាកម្មពិសេស ដោយលក់ការរួមភេទ ជាមួយអតិថិជននៅលើយន្ដហោះ ស្ត្រីរូបស្រស់​ម្នាក់​នេះ [...]

វេលា... ដែល​ធ្វើ​ឲ្យ​អ្នក​ជ្រមុជ​ទឹក តក់​ស្លុត​ជាង​គេ​ក្នុង​ជីវិត!

ខណៈអ្នកជ្រមុជទឹកមួយរូប កំពុងតែហែលនៅក្នុងទឹកសមុទ្រ ស្រាប់តែត្រីឆ្លាមពីរក្បាល បានផុសខ្លួនឡើង យ៉ាង​តក់ក្រហល់ បង្កភាពភ័យភិតឥតឧបមា។ វីដេអូខាងលើនេះ បង្ហាញថា បុរសអ្នកជ្រមុជទឹក មិនបានត្រៀមបម្រុង ទុកជាមុនថា គ្រោះថ្នាក់ដល់ជីវិតរបៀបនេះ នឹងត្រូវកើតឡើងដូច្នេះឡើយ។

ដូច្នេះ ជម្រើសមានតែមួយទេ គឺត្រូវហែលឡើង ទៅខាងលើទឹកជាបន្ទាន់ ដើម្បីរកមើលកាណូតរបស់ខ្លួន ឲ្យមក​ជួយសង្គ្រោះខ្លួនជាបន្ទាន់។ ជាហេតុការណ៍ ដែលអ្នកជ្រមុជទឹក មិនងាយនឹងបំភ្លេចឡើយ ក្នុងជីវិត... ព្រោះបើ​សូម្បីឡើង លើកាណូតហើយក៏ដោយ ក៏អ្នកជ្រមុជទឹកយើង នៅតែមានអារម្មណ៍«ផ្អើលៗ»ម្ដងម្កាលដែរ៕



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...